Trending now

វៀតណាមអំពាវនាវឱ្យការពារសុវត្ថិភាពសម្រាប់បុគ្គលិកមនុស្សធម៌ក្នុងជម្លោះប្រដាប់អាវុធ

14:50 | 19/07/2021

នៅថ្ងៃទី ១៦ ខែកក្កដា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) បានបើកកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីដើម្បីស្តាប់របាយការណ៍ស្តីពីការការពារបុគ្គលិកមនុស្សធម៌ក្នុងតំបន់មានជម្លោះប្រដាប់អាវុធ។

សម័យប្រជុំលើកទី៤៧ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិអនុម័តលើសេចក្ដីសម្រេចចិត្តស្ដីពីការប្រែប្រួលអាកាសធាតុនិងសិទ្ធិមនុស្ស ដែលបានស្នើឡើងដោយ វៀតណ សម័យប្រជុំលើកទី៤៧ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិអនុម័តលើសេចក្ដីសម្រេចចិត្តស្ដីពីការប្រែប្រួលអាកាសធាតុនិងសិទ្ធិមនុស្ស ដែលបានស្នើឡើងដោយ វៀតណ
អង្គការសហប្រជាជាតិបានវាយតម្លៃខ្ពស់ចំពោះវៀតណាមម្ចាស់ការការពារនិងជំរុញសិទ្ធិមនុស្ស អង្គការសហប្រជាជាតិបានវាយតម្លៃខ្ពស់ចំពោះវៀតណាមម្ចាស់ការការពារនិងជំរុញសិទ្ធិមនុស្ស
លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ចូលរួមសម័យប្រជុំរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិស្តីពីជម្លោះប្រដាប់អាវុធ (រូបថត៖ vov.vn)
លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ចូលរួមសម័យប្រជុំរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិស្តីពីជម្លោះប្រដាប់អាវុធ (រូបថត៖ vov.vn)

ថ្លែងមតិនៅឯកិច្ចប្រជុំនេះ លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានស្ថានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានមានប្រសាសន៍ថា ក្នុងបរិបទនៃជម្លោះអូសបន្លាយដែលគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់អាយុជីវិត និងការរស់នៅរបស់ជនស៊ីវិលនោះ បុគ្គលិកមនុស្សធម៌ និងបុគ្គលិកអង្គការសហប្រជាជាតិមានតួនាទីសំខាន់ក្នុងការកាត់បន្ថយតម្រូវការមនុស្សធម៌ និងជួយប្រជាជន។ ដូច្នេះហើយ លោកឯកអគ្គរដ្ឋទូតបានថ្កោលទោសចំពោះការវាយប្រហារលើបុគ្គលិកមនុស្សធម៌ និងបគ្គលិកអង្គការសហប្រជាជាតិ ដោយអំពាវនាវឱ្យភាគីជម្លោះទាំងអស់គោរពតាមកាតព្វកិច្ចតាមច្បាប់មនុស្សធម៌អន្តរជាតិអំពីការបែងចែកកម្លាំងប្រដាប់ប្រយុទ្ធ និងជនស៊ីវិល ការពារហេដ្ឋារចនាសម្ព័ន្ធចំបាច់សម្រាប់ជីវិតរបស់ប្រជាជន ការពារសុវត្ថិភាព និងធានាបាននូវការទទួលជំនួយមនុស្សធម៌ដែលគ្មានការ​រារាំង។

ទាក់ទងនឹងគោលការណ៍នៃសកម្មភាពមនុស្សធម៌ លោកឯកអគ្គរដ្ឋទូត Dang Dinh Quy បានសង្កត់ធ្ងន់លើភាពចាំបាច់ត្រូវមានសត្យានុម័ត អព្យាក្រឹត និងឯករាជ្យ គោរពធម្មនុញ្ញរបស់អង្គការសហប្រជាជាតិស្ដីពីអធិបតេយ្យភាពជាតិ ការមិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុង ក៏ដូចជាគោរពច្បាប់របស់ប្រទេសទទួលជំនួយមនុស្សធ៌ម។ លោកឯកអគ្គរដ្ឋទូតបានមានប្រសាសន៍ថា អង្គការមនុស្សធម៌គួរតែពង្រឹងការសន្ទនាជាមួយប្រទេសដែលទទួលជំនួយមនុស្សធ៌ម និងភាគីជម្លោះដើម្បីស្វែងរកដំណោះស្រាយជំនះការលំបាក និងឧបសគ្គចំពោះសកម្មភាពមនុស្សធម៌។ លោកឯកអគ្គរដ្ឋទូតបានបញ្ជាក់ថា ប្រទេសដើរតួនាទីឈានមុខគេក្នុងការការពារជនស៊ីវិល ដូច្នេះចាំបាច់ត្រូវផ្តោតលើដំណោះស្រាយរយៈពេលវែងអំពីការពង្រឹងសមត្ថភាពរបស់ប្រទេសក្នុងការការពារជនស៊ីវិល បង្កើនសមត្ថភាពទប់ទល់នឹងបញ្ហាប្រឈម វិបត្តិ កាត់បន្ថយការពឹងផ្អែកលើជំនួយមនុស្សធម៌ ដោះស្រាយមូលហេតុឬកល់នៃជម្លោះ ការងើបឡើងវិញក្រោយជម្លោះ និងកសាងសន្តិភាពប្រកបដោយចីរភាព៕

kh.qdnd.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ថ្នាក់ដឹកនាំ​វៀតណាម​​ផ្ញើ​​សាររំលែកទុក្ខចំពោះការផ្ទុះគ្រាប់នៅកម្ពុជា
វៀតណាម៖ សកម្មភាពជាច្រើនបានទាក់ទាញភ្ញៀវទេសចរណ៍​ទៅកាន់​ភ្នំ Ba Den ខេត្ត Tay Ninh ក្នុងឱកាសថ្ងៃទី ៣០ មេសា និងថ្ងៃទី ១ ឧសភា​
វៀតណាម​៖ អភិរក្សនិងពង្រីកតម្លៃប្រវត្តិសាស្ត្រនៃ «ព្រៃឈើនាយឧត្តមសេនីយ៍ Vo Nguyen Giap»
របរតម្បាញរបស់ជនជាតិ Lu (ជនជាតិភាគតិចវៀតណាម)
Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្វៀតណាមមដោយបច្ចេកវិទ្យា AR