Trending now

រដ្ឋមន្ត្រី ថោង ខុន៖ ចុងសប្ដាហ៍ទីពីរនៃខែកក្កដា កម្ពុជាទទួលបានភ្ញៀវទេសចរជិត ៧ ម៉ឺននាក់

09:38 | 13/07/2021 ហេង វុធ្ធី

ក្នុងថ្ងៃចុងសប្តាហ៍ទីពីរ ខែកក្កដា ឆ្នាំ២០២១ កម្ពុជាទទួលបានភ្ញៀវទេសចរសរុប ៦៩,៩៣៧ នាក់ ក្នុងនោះភ្ញៀវជាតិ ៦៨,៧៧០ នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ១,១៦៧ នាក់។ នេះបើតាមលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដែលបានថ្លែងប្រាប់បណ្ដាញសារព័ត៌មាន Fresh News នាថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១នេះ។

ភ្ញៀវទេសចអន្តរជាតិ ធ្វើដំណើរចូលមក កម្ពុជាបានធ្លាក់ចុះ ភ្ញៀវទេសចអន្តរជាតិ ធ្វើដំណើរចូលមក កម្ពុជាបានធ្លាក់ចុះ
អបអរសាទរខួប៤ឆ្នាំ នៃការដាក់បញ្ចូលតំបន់ប្រាសាទសំបូរព្រៃគុក ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក អបអរសាទរខួប៤ឆ្នាំ នៃការដាក់បញ្ចូលតំបន់ប្រាសាទសំបូរព្រៃគុក ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក
រដ្ឋមន្ត្រី ថោង ខុន៖ ចុងសប្ដាហ៍ទីពីរនៃខែកក្កដា កម្ពុជាទទួលបានភ្ញៀវទេសចរជិត ៧ ម៉ឺននាក់
រដ្ឋមន្ត្រី ថោង ខុន៖ ចុងសប្ដាហ៍ទីពីរនៃខែកក្កដា កម្ពុជាទទួលបានភ្ញៀវទេសចរជិត ៧ ម៉ឺននាក់

គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖

* រាជធានីភ្នំពេញ៖ ១៩,៨៦៨ នាក់

* ខេត្តកំពត៖ ១០,០២៤ នាក់

* ខេត្តព្រះសីហនុ៖ ៧,៧១២ នាក់

* ខេត្តកំពង់ស្ពឺ៖ ៦,២៥២ នាក់

* ខេត្តបាត់ដំបង ៖ ៥,៥៨៨ នាក់

* ខេត្តកណ្តាល៖ ៤,៤០៩ នាក់។

ចំនួននេះមានការថយចុះប្រមាណ ៥.២៣% ធៀបនឹងសប្តាហ៍កន្លងមក និងថយចុះប្រមាណ ៦២.១៩% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០។

ការបន្តថយចុះបន្តិចនៃចំនួនភ្ញៀវទេសចរធៀបនឹងសប្តាហ៍កន្លងមកនេះ ដោយសារការរឹតបន្តឹងវិធានការរដ្ឋបាលរបស់រាជធានី-ខេត្តមួយចំនួន ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ពិសេសការផ្អាកសកម្មភាពរមណីយដ្ឋានទេសចរណ៍ និងគោលដៅទេសចរណ៍មួយចំនួន ដែលប្រឈមហានិភ័យនៃការកើនឡើងជំងឺកូវីដ-១៩។

រដ្ឋមន្ត្រី ថោង ខុន៖ ចុងសប្ដាហ៍ទីពីរនៃខែកក្កដា កម្ពុជាទទួលបានភ្ញៀវទេសចរជិត ៧ ម៉ឺននាក់
រដ្ឋមន្ត្រី ថោង ខុន៖ ចុងសប្ដាហ៍ទីពីរនៃខែកក្កដា កម្ពុជាទទួលបានភ្ញៀវទេសចរជិត ៧ ម៉ឺននាក់

ក្នុងន័យនេះ រដ្ឋបាលរាជធានី-ខេត្តបានអនុញ្ញាតឱ្យភ្ញៀវ និងប្រជាពលរដ្ឋធ្វើដំណើរក្នុងក្រុងធម្មតា លើកលែងតែតំបន់ហាមឃាត់មួយចំនួនតូចដែលប្រឈមហានិភ័យនៃអត្រាឆ្លងកូវីដ-១៩ខ្ពស់ ប៉ុន្តែគោលដៅទេសចរណ៍តំបន់ឆ្នេរ រួមជាមួយគោលដៅអេកូទេសចរណ៍ និងទេសចរណ៍ធម្មជាតិ នៅតែជាគោលដៅសំខាន់សម្រាប់ភ្ញៀវទេសចរផ្ទៃក្នុង។

ដោយឡែក នៅតាមគោលដៅទេសចរណ៍នានា ភ្ញៀវទេសចរមានការចូលរួមអនុវត្តបានត្រឹមត្រូវភាគច្រើននូវវិធានសុវត្ថិភាពទេសចរណ៍ និងវិធានការសុខាភិបាលក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ជាពិសេសការរក្សាគម្លាត និងការប្រមូលផ្តុំតែក្នុងទ្រង់ទ្រាយតូចក្នុងចំណោមសមាជិកគ្រួសារជាដើម៕

ហេង វុធ្ធី

Freshnews

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤