Trending now

អ្នកប្រាជ្ញអន្តរជាតិបានលើកកម្ពស់ UNCLOS និងសេចក្តីសម្រេចរបស់ PCA ក្នុងការដោះស្រាយបញ្ហាសមុទ្រខាងកើត

23:04 | 09/07/2021 យោងតាមវិឡុសំលេងវៀតណាម

នាថ្ងៃទី ៩ ខែកក្កដា វិទ្យាស្ថានអាស៊ី - អាហ្រ្វិកនៃសាកលវិទ្យាល័យ Hamburg នៃប្រទេសអាល្លឺម៉ង់បានបើកសិក្ខាសាលាលើកទី ៤ ស្តីពីសមុទ្រខាងកើត ក្នុងឱកាសខួប ៥ ឆ្នាំ ដែលតុលាការអាជ្ញាកណ្តាលអចិន្រ្តៃយ៍ចេញសេចក្តីសម្រេចស្តីពីសមុទ្រខាងកើត (១២ កក្កដា ២០១៦)។

វៀតណាមអះអាងការសន្យាគោរព និងលើកត្រដែត UNCLOS វៀតណាមអះអាងការសន្យាគោរព និងលើកត្រដែត UNCLOS
វៀតណាមបញ្ជាក់ទស្សនៈនៅកិច្ចប្រជុំបណ្ដាប្រទេសសមាជិក UNCLOS ១៩៨២ វៀតណាមបញ្ជាក់ទស្សនៈនៅកិច្ចប្រជុំបណ្ដាប្រទេសសមាជិក UNCLOS ១៩៨២
អ្នកប្រាជ្ញអន្តរជាតិបានលើកកម្ពស់ UNCLOS និងសេចក្តីសម្រេចរបស់ PCA ក្នុងការដោះស្រាយបញ្ហាសមុទ្រខាងកើត
អ្នកប្រាជ្ញអន្តរជាតិបានលើកកម្ពស់ UNCLOS និងសេចក្តីសម្រេចរបស់ PCA ក្នុងការដោះស្រាយបញ្ហាសមុទ្រខាងកើត។ (រូបថត៖ baotintuc)

ដោយសារតែជំងឺរាតត្បាតកូវីដ - ១៩ បានជាសិក្ខាសាលានេះត្រូវបានធ្វើឡើងតាមទម្រង់អ៊ិន ធឺរណែត ប៉ុន្តែស្មារតីរួមមួយត្រូវបានសម្តែងដោយអ្នកចូលរួម គឺសុទ្ធតែបានវាយតម្លៃខ្ពស់ ចំពោះអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS) និងសេចក្តីសម្រេចរបស់តុលាការ PCA ក្នុងការដោះស្រាយបញ្ហានៅសមុទ្រខាងកើត។

ថ្លែងនៅក្នុងសិក្ខាសាលា សាស្រ្តាចារ្យ Thomas Engelbert នៃសាកលវិទ្យាល័យ Hamburg បានឲ្យដឹងថា បន្ទាប់ពី PCA ចេញសាលដីការសម្រេចស្តីពីសមុទ្រខាងកើតមក ស្ថានភាពនៅលើសមុទ្រនេះនៅតែបន្តមានការវិវឌ្ឍន៍តានតឹងជាច្រើន ជាមួយនឹងការបំពានច្បាប់អន្តរជាតិជាបន្តបន្ទាប់ ដែលបណ្តាលឱ្យប្រទេសជាច្រើនបានឡើងសំឡេងប្រឆាំងជំទាស់។ សាស្រ្តាចារ្យ Thomas Engelbert បានលើកឡើងថា កាលពីដើមឆ្នាំនេះប្រទេសជប៉ុនបានផ្ញើកំណត់ទូតមួយទៅអង្គការសហប្រជាជាតិដោយច្រានចោលការទាមទារអធិបតេយ្យភាពរបស់ចិននៅសមុទ្រខាងកើត។ បណ្តាប្រទេសដូចជា អាមេរិក អង់គ្លេស បារាំង អាល្លឺម៉ង់ អូស្ត្រាលី នូវែលសេឡង់ ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីននិងវៀតណាម ក៏បានធ្វើសេចក្តីប្រកាសអំពីការវិវឌ្ឍន៍ដ៏តានតឹងនៅក្នុងដែនទឹកទាំងនេះផងដែរ។ ភាគីទាំងអស់សុទ្ធតែចង់ឲ្យសមុទ្រខាងកើតជាតំបន់សមុទ្រមានសុវត្ថិភាព ធានាសេរីភាពនាវាចរណ៍។ សហគមន៍អន្តរជាតិក៏តែងតែប្រកាន់ខ្ជាប់នូវការអនុលោមតាមច្បាប់អន្តរជាតិនិងប្រឆាំងដាច់ខាតចំពោះសកម្មភាពទាំងឡាយណាដែលរំលោភលើ UNCLOS ក៏ដូចជាការមិនអនុលោមតាមសេចក្តីសម្រេចរបស់ PCA ទៀតសោត។

អ្នកប្រាជ្ញអន្តរជាតិបានលើកកម្ពស់ UNCLOS និងសេចក្តីសម្រេចរបស់ PCA ក្នុងការដោះស្រាយបញ្ហាសមុទ្រខាងកើត
សាស្រ្តាចារ្យ Thomas Engelbert នៃសាកលវិទ្យាល័យ Hamburg។​ (រូបថត៖ Baotintuc)

សូមគូសបញ្ជាក់ថា អង្គសិក្ខាសាលាស្តីពីសមុទ្រខាងកើតលើកនេះ ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសាធារណៈមតិអន្តរជាតិ។ មតិរបស់អ្នកជំនាញនិងអ្នកស្រាវជ្រាវបានបញ្ជាក់និងបំភ្លឺយ៉ាងច្បាស់ពីគោលជំហរនិងតួនាទីរបស់ UNCLOS ក្នុងការដោះស្រាយជំលោះដោយសន្តិវិធីនៅសមុទ្រខាងកើត ព្រមទាំងបានបញ្ជាក់ជាថ្មីម្តងទៀត អំពីតម្លៃនៃសេចក្តីសម្រេចរបស់តុលាការអាជ្ញាកណ្តាល PCA ឆ្នាំ ២០១៦ផងដែរ៕

យោងតាមវិឡុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

លោកអគ្គលេខាបក្ស ព្រមទាំងជាប្រធានរដ្ឋ លោក To Lam ជួបសំណេះសំណាលជាមួយសហគមន៍ប្រជាជនវៀតណាមប្រចាំនៅប្រទេសថៃ
ដំណើរទស្សនកិច្ចនៅប្រទេសហ្វីលីពីនរបស់លោកអគ្គលេខាបក្ស ព្រមទាំងជាប្រធានរដ្ឋ លោក To Lam ៖ បង្កើតទម្រង់ចក្ខុវិស័យសម្រាប់ទំនាក់ទំនងទ្វេភាគីនៅក្នុងបណ្ដាទសវត្
រដ្ឋមន្ត្រីក្រសួងការបរទេស លោក Le Hoai Trung ធ្វើកិច្ចសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីក្រសួងការបរទេសអាល់ហ្សេរីព្រមទាំងណាមីប៊ី
វៀតណាមជម្រុញកិច្ចសហប្រតិបត្តិការជាមួយបណ្តាញសារព័ត៌មាន ស៊ីអិនអិន ផ្សព្វផ្សាយរូបភាពជាតិព្រមទាំងឆ្នាំនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក ២០២
ប្រទេសអូស្ត្រាលីប្តេជ្ញាចិត្តផ្តល់ទឹកប្រាក់ ១០ លានដុល្លារអាមេរិកដើម្បីជួយឧបត្ថម្ភសហគ្រាសអាកាសធាតុនៅប្រទេសវៀតណាម