Trending now

វៀតណាមអះអាងការសន្យាគោរព និងលើកត្រដែត UNCLOS

23:03 | 02/07/2021

លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានស្ថានបេសកកម្មវៀតណាម ប្រចាំនៅអង្គការសហប្រជាជាតិបានអះអាងការសន្យារបស់វៀតណាម ក្នុងការគោរព លើកត្រដែត UNCLOS ធម្មនុញ្ញអង្គការសហប្រជាជាតិ និងការគោរពច្បាប់អន្តរជាតិ។

វៀតណាមបញ្ជាក់ទស្សនៈនៅកិច្ចប្រជុំបណ្ដាប្រទេសសមាជិក UNCLOS ១៩៨២ វៀតណាមបញ្ជាក់ទស្សនៈនៅកិច្ចប្រជុំបណ្ដាប្រទេសសមាជិក UNCLOS ១៩៨២
សមាគមន៍បណ្ដាប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ចាំបាច់ត្រូវ ប្រកាន់ខ្ជាប់នូវអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ១៩៨២ ដូចនឹងក្របខ័ណ សមាគមន៍បណ្ដាប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ចាំបាច់ត្រូវ ប្រកាន់ខ្ជាប់នូវអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ១៩៨២ ដូចនឹងក្របខ័ណ
វៀតណាមអះអាងការសន្យាគោរព និងលើកត្រដែត UNCLOS
លោកឯកអគ្គរដ្ឋទូត Dang Dinh Quy (រូបថត៖ TTXVN)

ពិធីបង្ហាញក្រុមមិត្តភក្តិនៃអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ ១៩៨២ ដោយមានការចូលរួមរបស់អគ្គលេខាធិការរងអង្គការសហប្រជាជាតិទទួលបន្ទុកបណ្ដាបញ្ហាគតិយុត្តិ និងជាទីប្រឹក្សាគតិយុត្តិរបស់អង្គការសហប្រជាជាតិ លោក Miguel de Serpa Soares និងតំណាងប្រទេសជាសមាជិកចំនួន ៩៦ នៃអង្គការសហប្រជាជាតិបានប្រព្រឹត្តិទៅកាលពីថ្ងៃទី ៣០ ខែមិថុនា នៅទីក្រុងញូវយ៉ក។ នេះគឺជាគំនិតផ្ដួចផ្ដើម ដែលត្រូវបានវៀតណាម និងអាល្លឺម៉ង់បំផុសឡើង។

តំណាងប្រទេសជាច្រើនដែលចូលរួមក្រុមមិត្តភក្តិនៃ UNCLOS បានវាយតម្លៃខ្ពស់ចំពោះគំនិតផ្តួចផ្តើមរបស់វៀតណាមនិងអាល្លឺម៉ង់ ដោយចាត់ទុកថា គំនិតផ្តួចផ្តើមនេះបានឆ្លើយតបទាន់ពេលវេលាចំពោះចំណាប់អារម្មណ៍ និងតម្រូវការរក្សាតួនាទី និងតម្លៃរបស់ UNCLOS ជំរុញការគោរព UNCLOS បង្កើតយន្តការសម្របសម្រួល រួមគ្នាដោះស្រាយបញ្ហាប្រឈមចំពោះ UNCLOS និងបញ្ហាប្រឈមនានាលើវិស័យដែនសមុទ្រ និងមហាសាគរ ដូចជាការបំពុលបរិស្ថាន បម្រែបម្រួលអាកាសធាតុ ការកើនឡើងនៃកំពស់ទឹកសមុទ្រ និងការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។

លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានស្ថានបេសកកម្មវៀតណាម ប្រចាំនៅអង្គការសហប្រជាជាតិបានអះអាងការសន្យារបស់វៀតណាម ក្នុងការគោរព លើកត្រដែត UNCLOS ធម្មនុញ្ញអង្គការសហប្រជាជាតិ និងការគោរពច្បាប់អន្តរជាតិ។ លោកឯកអគ្គរដ្ឋទូតបានសម្តែងគោលបំណងថាក្រុមមិត្តភក្តិនឹងរួមចំណែកក្នុងការបង្កើនការយល់ដឹងអំពី UNCLOS ចែករំលែកការអនុវត្តល្អ ៗ ក្នុងការអនុវត្ត UNCLOS ក្នុងការកំណត់ដែនសមុទ្រ ដោះស្រាយជម្លោះដោយសន្តិវិធី គំរូនៃអភិបាលកិច្ចមហាសាគរ ហើយតាមនោះជួយគាំទ្រការអនុវត្តន៍ UNCLOS ក៏ដូចជាឆ្លើយតបនឹងចំណាប់អារម្មណ៍រួមរបស់សហគមន៍អន្តរជាតិផងដែរ៕

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

លោកអគ្គលេខាបក្ស ព្រមទាំងជាប្រធានរដ្ឋ លោក To Lam ជួបសំណេះសំណាលជាមួយសហគមន៍ប្រជាជនវៀតណាមប្រចាំនៅប្រទេសថៃ
ដំណើរទស្សនកិច្ចនៅប្រទេសហ្វីលីពីនរបស់លោកអគ្គលេខាបក្ស ព្រមទាំងជាប្រធានរដ្ឋ លោក To Lam ៖ បង្កើតទម្រង់ចក្ខុវិស័យសម្រាប់ទំនាក់ទំនងទ្វេភាគីនៅក្នុងបណ្ដាទសវត្
រដ្ឋមន្ត្រីក្រសួងការបរទេស លោក Le Hoai Trung ធ្វើកិច្ចសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីក្រសួងការបរទេសអាល់ហ្សេរីព្រមទាំងណាមីប៊ី
វៀតណាមជម្រុញកិច្ចសហប្រតិបត្តិការជាមួយបណ្តាញសារព័ត៌មាន ស៊ីអិនអិន ផ្សព្វផ្សាយរូបភាពជាតិព្រមទាំងឆ្នាំនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក ២០២
ប្រទេសអូស្ត្រាលីប្តេជ្ញាចិត្តផ្តល់ទឹកប្រាក់ ១០ លានដុល្លារអាមេរិកដើម្បីជួយឧបត្ថម្ភសហគ្រាសអាកាសធាតុនៅប្រទេសវៀតណាម