យុគសម័យ - នាថ្ងៃទី ៨ ខែកក្កដា នៅទីក្រុងដាណាង (Da Nang) ក្រុមគ្រួសារដែលមានស្ថានភាពលំបាកនិងរងផលប៉ះពាល់ដោយសារជំងឺរាតត្បាតបានមកទិញម្ហូបនិងស្បៀងអាហារនៅផ្សារទំនើបខ្នាតតូច «០ ដុង» ដែលរៀបចំឡើងដោយសម្ព័ន្ធយុវជនដាណាងសហការជាមួយសម្ព័ន្ធនារីទីក្រុងដាណាង និង PNJ នៅភាគកណ្តាលវៀតណាម បានរៀបចំឡើង។
![]() |
![]() |
![]() |
ផ្សារទំនើបខ្នាតតូច «០ ដុង» ជួយដល់គ្រួសារក្រីក្រចំនួន ៣០០ គ្រួសារដែលរងផលប៉ះពាល់ពីការរីករាលដាលនៃជំងឺរាតត្បាតកូវីដ |
តាមនោះប្រជាជនជាង ៣០០ គ្រួសារនៅទីក្រុងដែលសុទ្ធជាគ្រួសារក្រីក្រជួបការលំបាកគ្រួសារស្ត្រីនៅឯកោជនពិការ…នឹងទទួលបានសំបុត្រសម្បុរសធ៌មក្នុងការទិញទំនិញ ដែលមានតម្លៃ ២០ ម៉ឺនដុង។ ផ្សារទំនើបមានដាក់តាំងលក់ស្បៀងអាហារដូចជាស្ករសទឹកដោះគោ អង្ករ ស៊ុត ប្រេងឆា ទឹកត្រី មីកញ្ចប់ និងអាហារស្រស់ បន្លែ ជាដើម។ ផ្សារទំនើបនេះក៏មានផលិតផលឥតគិតថ្លៃជាច្រើនផងដែរ ដូចជាទឹកលាងសម្អាតកំរាលឥដ្ឋនិងសម្ភារៈបរិក្ខាពេទ្យ។ល។ ក្រៅពីគំរូផ្សារទំនើប «០ ដុង» សម្ព័ន្ធយុវជនដាណាងបាននិងកំពុងធ្វើសកម្មភាពជាច្រើន ដើម្បីថែទាំនិងឧបត្ថម្ភដល់កុមារក្រីក្រ និងអ្នកដែលរងផលប៉ះពាល់ដោយសារការរីករាលដាលនៃជំងឺក៍ដូចជាការផ្តល់អំណោយដល់គ្រួសារនៅតំបន់បិទផ្លូវ ចែកជូនសៀវភៅនិងសម្ភារៈសិក្សាសម្រាប់កុមារនៅតំបន់ដាច់ស្រយាលផងដែរ។
អគ្គលេខាធិការរងនៃសម្ព័ន្ធភាពទីក្រុងដាណាង លោកស្រី ង្វៀនធីអាញ់ថាង បានមានប្រសាសន៍ថាយើងនឹងបើកហាងលក់សៀវភៅ ០ ដុងចំនួន ២ បន្ថែមទៀត ដើម្បីទ្រទ្រង់សិស្សដែលកំពុងជួបការលំបាកក្នុងទីក្រុងប្រមាណ ៣០០ នាក់សំរាប់សៀវភៅត្រៀមឆ្នាំសិក្សាថ្មី៕

nhandan.com.vn
មតិពីមិត្តអ្នកអាន