Trending now

អង្គការ WHO ប្រកាសថា «COVID-19 ជាជំងឺរាតត្បាតសកល» ខណៈប្រធាន UN អំពាវនាវឲ្យគ្រប់ប្រទេសចាត់វិធានការទប់ទល់

15:10 | 12/03/2020

អគ្គលេខាធិការនៃអង្គការសហប្រជាជាតិ (UN) លោក អាន់តូនីញ៉ូ ហ្គួទែរែស (Antonio Guterres) បានអំពាវនាវឲ្យគ្រប់គ្នាបញ្ចេញសកម្មភាពទប់ទល់ ទៅនឹងវីរុសកូរ៉ូណាថ្មី ឬ COVID-19 ជាបន្ទាន់ បន្ទាប់ពីអង្គការសុខភាពពិភពលោកហៅកាត់ថា WHO បានប្រកាសចាត់ទុកជំងឺនេះ «ជាជំងឺរាតត្បាតសកល»។ នេះបើតាមការ ចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១២ ខែមីនា ឆ្នាំ២០២០។

អគ្គលេខាធិការនៃអង្គការសហប្រជាជាតិ (UN) លោក អាន់តូនីញ៉ូ ហ្គួទែរែស (Antonio Guterres) (រូបថត៖ Freshnews)

នៅក្នុងសារមួយចេញពីទីស្នាក់ការកណ្តាល UN នាបុរីញូយ៉ក លោក Antonio Guterres បានលើកឡើងយ៉ាងដូច្នេះថា «ការប្រកាសអំពីការរាតត្បាតជំងឺឆ្លងជាសកលនេះ គឺជាការអំពាវនាវឲ្យមានវិធានការរួមមួយសម្រាប់គ្រប់គ្នា និងគ្រប់ទីកន្លែង។ វាក៏ជាការអំពាវនាវឲ្យមានទំនួលខុសត្រូវ និងការរួបរួមសាមគ្គីរវាងប្រជាជាតិទាំងអស់ ឲ្យក្លាយជាធ្លុងមួយ ក្នុងនោះប្រជាជនទាំងអស់ក៏ត្រូវរួបរួមគ្នាដែរ»

លោកប្រធាន UN ក៏បានព្រមានអំពីហានិភ័យ ដែលបង្កឡើងដោយការភ័យស្លន់ស្លោផងដែរ ហើយលោកបានណែនាំឲ្យគ្រប់គ្នា ត្រូវតែព្យាយាមប្រយុទ្ធប្រឆាំងនឹងវីរុស និងមិនអាចទុកឲ្យការភ័យខ្លាចរីករាលដាលនោះឡើយ។

គួរបញ្ជាក់ថា អង្គការសុខភាពពិភពលោក WHO កាលពីយប់ថ្ងៃពុធ បានប្រកាសចាត់ទុក COVID-19 ជាជំងឺថ្មីកំពុងរាតត្បាតជាសកល ខណៈប្រទេសជាង ១២០ហើយ សុទ្ធតែបានរាយការណ៍អំពីករណីឆ្លង។ COVID-19 ជាជំងឺរាតត្បាតបង្កឡើងដោយវីរុសកូរ៉ូណាថ្មី បានផ្តាច់ជីវិតមនុស្សសរុបជាង ៤,៣០០នាក់ និងឆ្លងជាង ១២១,០០០ករណី ចាប់តាំងពីវាបានផ្ទុះឡើងនៅទីក្រុង វូហាន ប្រទេសចិន កាលពីចុងខែធ្នូ ឆ្នាំ២០១០។

ប្រធានអង្គការសុខភាពពិភពលោកលោក ថេដ្រូស អាដាណម ហ្គេប្រេយែសឹស (Tedros Adhanom Ghebreyesus) បានប្រាប់អ្នកយកព័ត៌មាននានា នៅទីក្រុងហ្សឺណែវថា «អង្គការសុខភាពពិភពលោក បាននិងកំពុងវាយតម្លៃលើ កម្រិតនៃការរីករាលដាល និងភាពធ្ងន់ធ្ងររបស់វីរុសនៅខណៈនេះ ហើយយើងមានការព្រួយបារម្ភយ៉ាងខ្លាំង លើកម្រិតនៃភាពអសកម្មក្នុងការទប់ទល់»

លោក Tedros បានសង្កត់ធ្ងន់ថា «ពាក្យថាជំងឺរាតត្បាត មិនមែនជាពាក្យដែលត្រូវប្រើដោយមិនយកចិត្តទុកដាក់ ឬត្រូវធ្វេសប្រហែសនោះឡើយ។ ពាក្យនេះបើយើងយកទៅប្រើខុស វាអាចបង្កឱ្យមានការភ័យខ្លាចមិនសមហេតុផលទៅវិញ...»។ មន្ត្រីអង្គការ WHO បានជម្រុញឲ្យគ្រប់ប្រទេសបង្កើនសកម្មភាពទ្វេឡើង ដើម្បីទប់ទល់ការឆ្លងរាលដាលមេរោគ ដោយវិធានការយ៉ាងតឹងរ៉រឹងបំផុត៕

(ប្រភពព័ត៌មាន: FreshNews)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ឯកអគ្គរដ្ឋទូត Dang Minh Khoi៖ វៀតណាមគាំទ្រការពង្រឹងទំនាក់ទំនងដៃគូយុទ្ធសាស្ត្រអាស៊ាន-រុស្ស៊ី
ឯកអគ្គរដ្ឋទូតរុស្ស៊ី៖ រចនាសម្ព័ន្ធតំបន់ដែលយកអាស៊ានជាមជ្ឈមណ្ឌលជួយរក្សាតុល្យភាពផលប្រយោជន៍ បង្កើតការសន្ទនា និងជំរុញសន្តិភាព
ខេត្ត Phu Tho រក្សាតួនាទីយុទ្ធសាស្ត្រក្នុងទំនាក់ទំនងរវាងវៀតណាមនិងថៃ
ដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេស លោក Le Hoai Trung ក្នុងគោលបំណងបង្កើនទំនុកចិត្តខាងនយោបាយ ពង្រឹង និងធ្វើឱ្យកាន់តែស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងវៀតណា
ការបង្កើតក្លិបគ្រូបង្រៀនភាសាវៀតណាមនៅប្រទេសស៊ុយអែត