Trending now

បន្តជំរុញទំនាក់ទំនងវៀតណាម-ចិន ឲ្យឡើងកំរិតកំពស់ថ្មីមួយទៀត

09:28 | 05/07/2021

ក្នុងឱកាសរំលឹកខួបលើកទី១០០ នៃទិវាបង្កើតបក្សកុម្មុយនិស្តចិន (ថ្ងៃទី១ កក្កដា ឆ្នាំ១៩២១ - ថ្ងៃទី១ កក្កដា ឆ្នាំ២០២១) គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម បានផ្ញើរសារទូរលេខអបអរសាទរជូនគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន។

សារលិខិតអបអរសាទរខួបលើកទី៧១ នៃទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម-ចិន សារលិខិតអបអរសាទរខួបលើកទី៧១ នៃទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម-ចិន
រំលឹកខួបលើកទី៧១ទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម-ចិន រំលឹកខួបលើកទី៧១ទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម-ចិន

នៅក្នុងសារទូរលេខអបអរសាទរ ថ្នាក់ដឹកនាំបក្ស រដ្ឋ និងប្រជាជនវៀតណាមបានសង្កត់ធ្ងន់ថា ការបង្កើតបក្សកុម្មុយនិស្តចិនគឺជារបត់ប្រវត្តិសាស្ត្រដ៏មានអត្ថន័យសំខាន់ក្នុងបុព្វហេតុបដិវត្តន៍របស់ប្រជាជន​ចិន។ ជាពិសេស ចាប់ពីមហាសន្និបាត លើកទី ១៨ របស់បក្សកុម្មុយនិស្តចិនរហូតមកដល់ពេលនេះ ក្រោមការដឹកនាំរបស់អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Xi Jinping ប្រជាជនចិនសម្រេចបាននូវគោលដៅ ១០០ ឆ្នាំ លើក​ទី ១ របស់ខ្លួន ដែលជាការកសាងសង្គមសម្បូរធូធារ ដោយ​បង្កើត​មូល​ដ្ឋាន​​ដ៏រឹងមាំសម្រាប់ការអនុវត្តគោលដៅ ១០០ ឆ្នាំ លើក​ទី ២ ដែល​ជា​ការកសាងប្រទេសសង្គមនិយមដ៏ទំនើប រុងរឿង ខ្លាំងមាំមួន ប្រជាធិបតេយ្យ អរិយធម៌ និងសុខដុមរមនា នៅពាក់កណ្ដាលសតវត្សរ៍ទី២១។

បន្តជំរុញទំនាក់ទំនងវៀតណាម-ចិន ឲ្យឡើងកំរិតកំពស់ថ្មីមួយទៀត
ពិធីរំលឹកខួបលើកទី ១០០ នៃទិវាបង្កើតបក្សកុម្មុយនិស្តចិននៅទីក្រុងប៉េកាំង នៅថ្ងៃទី១ កក្កដា ឆ្នាំ២០២១ (រូបថត៖ vnanet.vn)

ថ្នាក់ដឹកនាំបក្ស រដ្ឋ និងប្រជាជនវៀតណាមមានក្ដីសោមនស្សរីករាយដោយឃើញថា ទំនាក់ទំនងរវាងបក្សទាំងពីរ រដ្ឋទាំងពីរនាពេលកន្លងមក បន្តរក្សាបាននូវនិន្នាការអភិវឌ្ឍជាវិជ្ជមាន និងស្ថិរភាព។ បក្ស រដ្ឋ និងប្រជាជនវៀតណាមត្រៀមខ្លួនជាស្រេចរួមជាមួយបក្ស រដ្ឋ និងប្រជាជនចិន ប្រកាន់ខ្ជាប់នូវ “បាវចនា ១៦ ពាក្យ​” និង “ស្មារតីល្អ ៤ យ៉ាង” ព្រមទាំងជំរុញទំនាក់ទំនងប្រទេសជាអ្នកជិតខាងមិត្តភាព ភាព​ជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ វៀតណាម-ចិន ឲ្យបន្តអភិវឌ្ឍដោយឥតឈប់ឈរ ដែល​ឆ្លើយតបនឹងផលប្រយោជន៍នៃប្រទេសទាំងពីរ និងប្រជាជននៃប្រទេសទាំងពីរ។

ក្នុងឱកាសនេះដែរ អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong បានផ្ញើរសារអបអរសាទរជូនអគ្គលេខាបក្ស ប្រធានរដ្ឋចិន លោក Xi Jinping៕

Quan doi Nhan dan

Tags:

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

គណៈកម្មាធិការបក្សនៃសម្ព័ន្ធអង្គការមិត្តភាពវៀតណាមអាណត្តិឆ្នាំ ២០២៥ - ២០៣០៖ នវានុវត្តន៍ វិជ្ជាជីវៈ បង្កើតការទូតប្រជាជនក្លាហាន ទំនើប និងមានប្រសិទ្ធភាព
គណៈកម្មាធិការបក្សនៃសម្ព័ន្ធអង្គការមិត្តភាពវៀតណាមអាណត្តិ ២០២០ - ២០២៥៖ ជំនះរាល់បញ្ហាប្រឈម ការច្នៃប្រឌិតជាច្រើន
ដំណើរធំដឹងក្តីដ៏ពិសិដ្ឋរបស់ជនជាតិយ៉ាវនៅខេត្ត Ha Giang
ឧបករណ៍តន្ត្រីឬស្សី Goong Cla ពិសេសរបស់ជនជាតិ Cho Ro
ព្រលឹងវប្បធម៌របស់ជនជាតិ Pa Di