Trending now

សាររបស់លោកប្រធានរដ្ឋ Nguyen Xuan Phuc ក្នុងឱកាសរំលឹកអនុស្សាវរីយ៍ខួបលើកទី ២០ នៃទិវាគ្រួសារវៀតណាម

21:05 | 28/06/2021 យោងតាមកាសែតកងទ័ពប្រជាជន

ក្នុងឱកាសរំលឹកអនុស្សាវរីយ៍ខួបលើកទី ២០ នៃទិវាគ្រួសារវៀតណាម (២៨ មិថុនា ២០០១ / ២៨ មិថុនា ២០២១) តាងនាមថ្នាក់ដឹកនាំបក្សនិងរដ្ឋ លោក Nguyen Xuan Phuc ប្រធានរដ្ឋវៀតណាមបានផ្ញើសារទៅគ្រួសារទាំងអស់នៅទូទាំងប្រទេស និងគ្រួសារវៀតណាមនៅឯបរទេស។ កាសែតកងទ័ពប្រជាជនសូមចុះផ្សាយសារទាំងស្រុងរបស់លោកប្រធានរដ្ឋ Nguyen Xuan Phuc។

ប្រធានរដ្ឋលោក Nguyen Xuan Phuc អញ្ជើញអុជធូបនៅមណ្ឌលកេរ្តិ៍ដំណែលប្រវត្តិសាស្ត្រប្រាសាទស្តេច Hung ប្រធានរដ្ឋលោក Nguyen Xuan Phuc អញ្ជើញអុជធូបនៅមណ្ឌលកេរ្តិ៍ដំណែលប្រវត្តិសាស្ត្រប្រាសាទស្តេច Hung
ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc អញ្ជើញធ្វើជាអធិបតីក្នុងកិច្ចប្រជុំកំពូលក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc អញ្ជើញធ្វើជាអធិបតីក្នុងកិច្ចប្រជុំកំពូលក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ
លោក Nguyen Xuan Phuc ប្រធានរដ្ឋវៀតណាម
លោក Nguyen Xuan Phuc ប្រធានរដ្ឋវៀតណាម

ក្នុងឱកាសអបអរសាទរខួបលើកទី២០ នៃទិវាគ្រួសារវៀតណាម (២៨ មិថុនា ២០០១ / ២៨ មិថុនា ២០២១) តាងនាមថ្នាក់ដឹកនាំបក្ស រដ្ឋ និងនាមខ្ញុំផ្ទាល់សូមជូនពរចំពោះគ្រួសារទាំងអស់នៅទូទាំងប្រទេសនិងគ្រួសារវៀតណាមនៅឯបរទេសឲ្យមានសេចក្ដីសុខ និងសុភមង្គលបំផុត។

កាលនៅរស់លោកប្រធានហូជីមិញធ្លាប់បាននិយាយថា៖ "គ្រួសារជាកោសិកានៃសង្គម ដូច្នេះបើចង់កសាងសង្គមនិយមគឺយើងត្រូវយកចិត្តទុកដាក់លើកោសិកានៃសង្គមឲ្យបានល្អ"។

គ្រួសារជាកន្លែងចិញ្ចឹមបីបាច់ និងជាសេចក្ដីស្រឡាញ់មាតុភូមិ ហើយជាទីបង្អែកសម្រាប់ស្មារតីរបស់យើងម្នាក់ៗផងដែរ អាស្រ័យហេតុនេះទិវាគ្រួសារវៀតណាមក៏ជាថ្ងៃលើកតម្កើងតម្លៃគ្រួសារ ហើយជាព្រឹត្តិការណ៍សំខាន់សម្រាប់អាណិកជន​វៀត​ណាមឆ្ពោះទៅរកមាតុភូមិ និងសាច់ញាត្ដិជាទីស្រឡាញ់ តាមរយៈនោះ លើកកម្ពស់តម្លៃវប្បធម៌ប្រពៃណីរបស់ប្រជាជាតិ។

ពីអតីតកាលរហូតមកដល់បច្ចុប្បន្ននេះ នៅពេលដែលប្រទេសមានសង្រ្គាម ឬ សន្តិភាព គ្រួសារតែងតែជាផ្នែកមួយដ៏សំខាន់នៃសង្គម និងជាគ្រឹះស្ថានដ៏រឹងមាំមួយដែលរួមចំណែកដល់កម្លាំងជាតិ។ បក្ស រដ្ឋ និងប្រជាជនវៀតណាមតែងតែគោរព ដឹងគុណនិងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមគ្រួសារទាំងអស់ដែលបានរួមចំណែកនិងលះបង់ដើម្បីមាតុភូមិ។ ក្នុងដំណាក់កាលអភិវឌ្ឍន៍ថ្មី គ្រួសារនៅតែដើរតួនាទីយ៉ាងសំខាន់ក្នុងវិស័យសេដ្ឋកិច្ច - សង្គមរបស់ប្រជាជនវៀតណាម។ គ្រួសារនៅតែជាកន្លែងតភ្ជាប់ជំនាន់ក្រោយ ថែរក្សានិងលើកកម្ពស់តំលៃនៃវប្បធម៌ជាតិនិងជាប្រភពកម្លាំងសម្រាប់សាមគ្គីភាពរបស់ប្រទេសជាតិទាំងមូល។

ក្នុងបរិបទនៃការវិវឌ្ឍដ៏ស្មុគស្មាញនៃជំងឺរាតត្បាត Covid-19 នៅក្នុងប្រទេស កម្មាភិបាល វេជ្ជបណ្ឌិតនិងយុទ្ធជនជាច្រើនមិនក្រែងនឹងការលំបាកលំបិន និងគ្រោះថ្នាក់បានទៅជួយមូលដ្ឋាននានាដែលរងផលប៉ះពាល់ដ៏ធ្ងន់ធ្ងរដោយសារជំងឺរាតត្បាត។ អាស្រ័យហេតុនេះ ក្រុមគ្រួសារតែងតែជាទីបង្អែក និងជាប្រភពលើកទឹកចិត្ដដើម្បីជួយពួកគេជំនះការលំបាកនិងបំពេញភារកិច្ចរបស់ខ្លួនឱ្យបានល្អ។ ជាមួយគ្នានោះ គ្រួសារជាច្រើនក៏បានបរិច្ចាគសម្ភារៈដើម្បីលើកកម្ពស់ស្មារតី ហើយលើកទឹកចិត្ដសាច់ញាត្ដិគោរពគោលការណ៍ និងចូលរួមជាមួយបក្ស រដ្ឋ និងប្រព័ន្ធនយោបាយក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត ដើម្បីវៀតណាមក្លាយទៅជាចំណុចភ្លឺដែលបានវាយតម្លៃខ្ពស់ដោយមិត្ដភក្ដិអន្ដរជាតិ។

ក្នុងឱកាសនេះ ខ្ញុំអបអរសាទរយ៉ាងកក់ក្តៅនិងកោតសរសើរចំពោះស្ថាប័ន មូលដ្ឋាន អង្គការនិងបុគ្គលនៅទូទាំងប្រទេស រួមទាំងសហគមន៍វៀតណាមនៅឯបរទេសដែលបានធ្វើការយ៉ាងសកម្ម និងរួមចំណែកកសាងគ្រួសារវៀតណាមឲ្យមានសុភមង្គល និងអភិវឌ្ឍន៍ប្រកបដោយចីរភាព។

ប្រទេសរបស់យើងកំពុងឈានទៅមុខ និងអនុវត្ដបាននូវសេចក្តីប្រាថ្នាក្នុងការអភិវឌ្ឍប្រទេសឲ្យមានរីកចំរើននិងសុភមង្គល ដែលនេះត្រូវមានការរួមចំណែកពីគ្រួសារនីមួយៗ។ ខ្ញុំសំណូមពរដល់គណៈកម្មាធិការបក្សគ្រប់លំដាប់ថ្នាក់ អាជ្ញាធរ និងមូលដ្ឋាននានាបន្តអនុវត្តយ៉ាងម៉ឺងម៉ាត់និងមានប្រសិទ្ធភាពនូវគោលការណ៍របស់បក្សនិងរដ្ឋស្ដីពីការងារគ្រួសារ ជាពិសេសការចិញ្ចឹមបីបាច់និងអប់រំយុវជនជំនាន់ក្រោយនិងការថែរក្សា ក៏ដូចជាលើកកម្ពស់អត្តសញ្ញាណប្រពៃណីនិងតម្លៃវប្បធម៌ល្អរបស់គ្រួសារវៀតណាមនៅក្នុងដំណាក់កាលថ្មីនៃប្រទេស ព្រមទាំងយកចិត្តទុកដាក់ដល់គ្រួសារទទួលរបបឧបត្ថម្ភពីរដ្ឋ គ្រួសារមានគុណបំណាច់និងមនុស្សចាស់ផងដែរ។ អនុវត្តឲ្យបានល្អនូវសុខុមាលភាពសង្គម ជាពិសេសគ្រួសារដែលកំពុងជួបការលំបាក តំបន់ដាច់ស្រយាល ជនជាតិភាគតិច និងជួយគ្រួសារជំនះការលំបាកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងសមាហរណកម្មអន្តរជាតិ។ ក្រៅពីនេះ ម្ចាស់ការនិងទទួលខុសត្រូវថែមទៀតក្នុងការប្រឆាំងនឹងអំពើហិង្សាក្នុងគ្រួសារ និងការពារជនងាយរងគ្រោះ រួមចំណែកអនុវត្ដដោយជោគជ័យនូវសេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី ១៣ របស់បក្ស កសាងគ្រួសារ​វៀតណាមឲ្យមានសេចក្ដីសុខនិងសុភមង្គល។

ជនជាតិវៀតណាមម្នាក់ៗសុទ្ធតែមានគ្រួសារផ្ទាល់ខ្លួន តែពួកគេក៏មានគ្រួសារធំមួយជាប្រទេសវៀតណាម។ ខ្ញុំសង្ឃឹមថា គ្រួសារវៀតណាមទាំងក្នុងនិងក្រៅប្រទេសខិតខំប្រឹងប្រែងដោយឥតឈប់ឈរ ប្រជាជនវៀតណាមគ្រប់រូបបង្ហាញនូវការទទួលខុសត្រូវខ្ពស់បំផុតចំពោះសមាជិកក្នុងគ្រួសារ បន្តពូនជ្រំ កសាងគ្រួសារឲ្យមានសុភមង្គល លើកកម្ពស់មោទនភាព តម្លៃសិលធម៌ វប្បធម៌ល្អប្រសើររបស់ប្រជាជាតិ ហើយជាកម្លាំងចលករសំខាន់សម្រាប់ការអភិវឌ្ឍប្រទេសវៀតណាម ដើម្បីប្រទេសវៀតណាមមួយសម្បូររុងរឿង។ សូមជូនពរដល់គ្រួសារទាំងអស់មានសុខភាពល្អ សុភមង្គល និងទទួលបានជោគជ័យក្នុងឱកាសទិវាគ្រួសារវៀតណាម៕

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤
កងទ័ពជើងទឹកវៀតណាមប្រគល់ភារកិច្ចជូនក្រុមបេសកកម្មចូលរួមកិច្ចប្រជុំដកបទពិសោធន៍​យាមល្បាតរួមនៅកម្ពុជា