Trending now

សមាគមន៍មិត្តភាពវៀតណាម-កម្ពុជាដើតួនាទីសំខាន់ក្នុងការជំរុញទំនាក់ទំនងសាមគ្គីភាព កិច្ចសហប្រតិបត្តិការរវាងប្រជាជននៃប្រទេសទាំងពីរ

18:06 | 21/06/2021 យោងតាមវិឡុសំលេងវៀតណាម

ដោយមានវិធីធ្វើល្អនិងច្នៃប្រឌិត ក្នុងអំឡុងពេលច្រើនឆ្នាំ កន្លងមក សមាគមន៍មិត្តភាពវៀតណាម-កម្ពុជាតែងតែជាអង្គភាពមួយ ក្នុងចំណោមអង្គភាពដែលនាំមុខគេក្នុងការពង្រឹងនិងពង្រីកប្រសិទ្ធភាពនៃការងារការទូតប្រជាជនរវាងប្រទេសទាំងពីរ។ អាចនិយាយ ដល់ចលនា “បណ្ដុះពន្លកមិត្តភាព” ដែលជាការទទួលនិស្សិតកម្ពុជា កំពុងសិក្សារៀនសូត្រនៅវៀតណាមជាកូនធម៌ កម្មវិធីពិនិត្យជម្ងឺ ចែក ឱសថដោយឥតគិតថ្លៃជូនប្រជាជនកម្ពុជា ឬនាពេលថ្មីៗនេះ គឺការ អំពាវនាវ ជួយគាំទ្រដោយទាន់ពេលវេលាចំពោះប្រជាជនកម្ពុជាក្នុង ការប្រយុទ្ធប្រឆាំងនឹងជម្ងឺរាតត្បាតកូវីដ ១៩ ជាដើម។ តាមនោះ បានធ្វើឲ្យស៊ីជម្រៅ ថែមទៀតនូវចំណងសាមគ្គីភាពនិងស្មារតីជួយគាំទ្រគ្នាទៅវិញទៅមករវាងប្រជាជាតិទាំងពីរនៅតាមដងទន្លេមេគង្គ។

សមាគមមិត្តភាពវៀតណាម-កម្ពុជា ប្រគល់ទឹកប្រាក់ចំនួន ៥០០លានដុងដើម្បីជួយឧប្បត្ថម្ភប្រជាជនកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ សមាគមមិត្តភាពវៀតណាម-កម្ពុជា ប្រគល់ទឹកប្រាក់ចំនួន ៥០០លានដុងដើម្បីជួយឧប្បត្ថម្ភប្រជាជនកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩
វៀតណាម-កម្ពុជា ជម្រុញទំនាក់ទំនងសហប្រតិបត្ដិការលើវិស័យពាណិជ្ជកម្ម ឧស្សាហកម្ម និងថាមពល វៀតណាម-កម្ពុជា ជម្រុញទំនាក់ទំនងសហប្រតិបត្ដិការលើវិស័យពាណិជ្ជកម្ម ឧស្សាហកម្ម និងថាមពល
សមាគមន៍មិត្តភាពវៀតណាម-កម្ពុជាប្រគល់អំណោយជាទឹកប្រាក់ចំនួន៥០០លានដុងដើម្បីជួយប្រជាជនកម្ពុជាបង្ការទប់ស្កាត់ជម្ងឺរាតត្បាតកូវីដ ១៩។
សមាគមន៍មិត្តភាពវៀតណាម-កម្ពុជាប្រគល់អំណោយជាទឹកប្រាក់ចំនួន៥០០លានដុងដើម្បីជួយប្រជាជនកម្ពុជាបង្ការទប់ស្កាត់ជម្ងឺរាតត្បាតកូវីដ ១៩។

ត្រូវបានបង្កើតនៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ១៩៧៥ រហូតមកដល់ បច្ចុប្បន្ននេះ សមាគមន៍មិត្តភាពវៀតណាម-កម្ពុជា មានអង្គភាព ជាសមាជិកសមាគមន៍ចំនួន៥៥លើទូទាំងប្រទេស ក្នុងនោះមានសមាគមន៍ ថ្នាក់ខេត្ត ក្រុងក្រោមឱវាទមជ្ឈឹមចំនួន៤៣ មានសមាគមន៍របស់កង ពលធំ រណសិរ្សអតីតកងទ័ពស្ម័គ្រចិត្តនិងជំនាញការចំនួន៨ ក្លឹបធុរ កិច្ច ១ មូលដ្ឋានបណ្ដុះបណ្ដាលចំនួន ២ និងសមាគមន៍វត្តប្រាសាទ (Chua Thap) ដោយមានសមាជិកសមាជិកាជាង៤ម៉ឺននាក់។ ក្នុង បរិបទដែលជម្ងឺរាតត្បាតកូវីដ ១៩ ឆ្លងរាលដាលយ៉ាងខ្លាំងនៅកម្ពុជា នាពេលកន្លងមក រួមជាមួយបក្ស រដ្ឋ សមាគមន៍មិត្តភាពវៀតណាម-កម្ពុជាបានអំពាវនាវនិងចលនាជាច្រើនលើកច្រើនសារនូវការរ៉ៃអង្គាស ជាសាច់ប្រាក់និងសម្ភារៈបរិក្ខារវេជ្ជសាស្ត្រដោយមានបំណងជួយ ប្រទេសមិត្តរុញថយក្រោយជម្ងឺរាតត្បាត។ លោក Vu Vuong Viet អនុ ប្រធានប្រចាំការនៃសមាគម៍មិត្តភាពវៀតណាម-កម្ពុជាបានមាន ប្រសាសន៍ថា៖ “នៅចុងឆ្នាំ២០២០ យើងអំពាវនាវបានទឹកប្រាក់ចំនួន៥០លាន ដុង ម៉ាស់ចំនួន១២.៥០០ម៉ាស់និងទឹកលាងដៃកំចាត់មេរោគចំនួន ៥០០ដប។ ដល់ដើមឆ្នាំ២០២១ យើងបន្តចលនានៅភូមិភាគខាងជើង បានម៉ាស់ចំនួនជាង២៦៧ពាន់ម៉ាស់ សម្លៀកបំពាក់ការពារចំនួន១០០ ឈុត ហើយនៅភូមិភាគខាងត្បូងគៀងគរបានម៉ាស់ចំនួន១៣៧ពាន់ ម៉ាស់ទឹកកំចាត់មេរោគចំនួន២២០ដប សូម្បីតែខេត្តជាប់ព្រំប្រទល់ នានាក៏ជួយគាំទ្រគ្នាទៅវិញទៅមកផងដែរ។ រហូតដល់ការគៀងគរ លើកទី៣កាលពីចុងខែមេសាកន្លងទៅ មជ្ឈឹមសមាគមន៍បានផ្ញើរ លិខិតជូនសមាគមន៍សមាជិកនិងសប្បុរសជននានាដើម្បីអំពាវនាវការ ជួយគាំទ្រជាសាច់ប្រាក់ ហើយគៀងគរបានទឹកប្រាក់ចំនួន៥០០លាន ដុងសម្រាប់ផ្ញើរជូនប្រជាជនកម្ពុជាតាមរយៈស្ថានទូត”។

វេជ្ជបណ្ឌិតនៃមន្ទីរពេទ្យ Cho Ray ទីក្រុងហូជីមិញពិនិត្យជម្ងឺដោយឥតគិតថ្លៃសម្រាប់ប្រជាពលរដ្ឋកម្ពុជា។
វេជ្ជបណ្ឌិតនៃមន្ទីរពេទ្យ Cho Ray ទីក្រុងហូជីមិញពិនិត្យជម្ងឺដោយឥតគិតថ្លៃសម្រាប់ប្រជាពលរដ្ឋកម្ពុជា។

ក្នុងការងារកិច្ចការបរទេសប្រជាជនរវាងវៀតណាម-កម្ពុជា ការ ឃោសនានិងពូនជ្រុំចំណងមិត្តភាពក្នុងប្រជាជនគ្រប់ស្រទាប់ ជា ពិសេសគឺជំនាន់វ័យក្មេង សិស្សានុសិស្ស និងនិស្សិតរវាងប្រទេសទាំង ពីរ ត្រូវបានកំណត់ជាភារកិច្ចសំខាន់ជួរមុខ។ ចាប់តាំងពីឆ្នាំ២០២១មក ចលនា “បណ្ដុះពន្លកមិត្តភាព” - ដែលជាចលនាទទួលនិស្សិតកម្ពុជា កំពុងសិក្សានៅវៀតណាមជាកូនធម៌ ដែលបំផុសឡើងដោយមជ្ឈឹម សមាគមន៍មិត្តភាពវៀតណាម-កម្ពុជា ទទួលបានការជួយជ្រោមជ្រែង យ៉ាងសកម្មពីសំណាក់សមាជិកទាំងអស់។ រហូតមកដល់បច្ចុប្បន្ននេះ ចលនាបានឆ្លងកាត់៣វគ្គហើយ; វគ្គដំបូងទទួលនិស្សិតកម្ពុជាចំនួន៤៩ នាក់; វគ្គទី២ ១០០នាក់; និងវគ្គទី២ នៅទាំងភាគខាងជើងនិងភាគខាង ត្បូងបានទទួលនិស្សិតចំនួន៣០០នាក់។ ជាអតីតជំនាញការ ដែល ធ្លាប់បានធ្វើការនៅកម្ពុជាអស់រយៈពេលច្រើនឆ្នាំហើយមានមនោ សញ្ចេតនាជាច្រើនចំពោះប្រទេសកម្ពុជា លោក Pham Tuyen ជាមនុស្ស ម្នាក់ក្នុងចំណោមមនុស្សដើមដំបូងដែលស្ម័គ្រចិត្តចូលរួមចលនាពោរពេញទៅដោយអត្ថន័យនេះ។ គិតត្រឹមពេលនេះ លោកជាឪពុកធម៌ របស់និស្សិតកម្ពុជាចំនួន៩នាក់។ លោកបានចែករំលែកថា៖ “ចំណងមិត្តភាពវៀតណាម-កម្ពុជា យើងត្រូវកសាងឲ្យបានល្អ បំផុត។ ដោយមានគុណសម្បត្តិជាអតីតជំនាញការដែលធ្លាប់បានរស់ នៅកម្ពុជាដើម្បីជួយមិត្តស្ថាបនាប្រទេសឡើងវិញ ហើយមានការយល់ ដឹងអំពីទឹកដី វប្បធម៌ មនុស្សកម្ពុជាផងដែរ ដូច្នេះបានជាខ្ញុំបានស្ម័គ្រ ចិត្តចូលរួមចលនានេះតាំងពីដើមដំបូង។ ទទួលក្មួយៗនិស្សិតកម្ពុជាជា កូនធម៌ ថែទាំក្មួយៗទាំងខាងសម្ភារៈនិងស្មារតី ធ្វើយ៉ាងណាដើម្បី ក្មួយៗសិក្សារៀនសូត្រឲ្យបានពូកែ សម្រេចបានសមិទ្ធផលល្អនៅ ពេលវិលត្រឡប់ទៅប្រទេសវិញ ព្រមទាំងរក្សាបាននូវចំណងមិត្តភាព និងការយល់ដឹងអំពីប្រជាជនវៀតណាមផងដែរ”។

សមាគមន៍មិត្តភាពវៀតណាម-កម្ពុជាដើតួនាទីសំខាន់ក្នុងការជំរុញទំនាក់ទំនងសាមគ្គីភាព កិច្ចសហប្រតិបត្តិការរវាងប្រជាជននៃប្រទេសទាំងពីរ
និស្សិតកម្ពុជាចូលរួមសម្ដែងក្នុងទិវាបុណ្យ "បណ្ដុះពន្លកមិត្តភាព" ដែលបានធ្វើឡើងនៅទីក្រុងហូជីមិញនៅឆ្នាំ២០១៩។

ក្នុងចំណោម “ពន្លកមិត្តភាព” ខាងលើ មនុស្សជាច្រើនបានបញ្ចប់ ការសិក្សាហើយវិលត្រឡប់ទៅកម្ពុជាវិញ ប៉ុន្តែស្ទើរតែនៅរក្សាទំនាក់ ទំនងជាមួយឪពុកម្ដាយធម៌ សាកសួរសុខទុក្ខឪពុកម្ដាយធម៌យ៉ាង ទៀងទាត់ ជម្រាបពួកគាត់ដំណឹងល្អៗ រហូតដល់អញ្ជើញឪពុកម្ដាយទៅ កម្ពុជាចូលរួមពិធីរៀបការណ៍របស់ខ្លួនទៀតផង។ កញ្ញា រតនា និស្សិត កម្ពុជាម្នាក់ដែលកំពុងសិក្សានៅទីក្រុងហាណូយ បានចែករំលែកថា៖

ក្រៅពីចលនា “បណ្ដុះពន្លកមិត្តភាព” សមាគមន៍មិត្តភាពវៀត ណាម-កម្ពុជា នៅរៀបចំសកម្មភាពមនុស្សធម៌ជាច្រើនសំដៅជួយ ឧបត្ថម្ភប្រជាជនកម្ពុជា ដែលមានស្ថានភាពរស់នៅលំបាកក្រោម ទម្រង់ជាច្រើនដូចជា រ៉ៃអង្គាសជួយគាំទ្រប្រជាជនកម្ពុជាដែលរងផល ប៉ះពាល់ដោយគ្រោះមហន្តរាយធម្មជាតិ អគ្គីភ័យ រៀបចំដំណើរសួរ សុខទុក្ខ ប្រគល់អំណោយជូនប្រជាជនតំបន់ព្រំដែន ឬរៀបចំការ ពិនិត្យជម្ងឺ ចាយឱសថដោយឥតគិតថ្លៃជូនប្រជាជនកម្ពុជាយ៉ាងញឹក ញាប់ ជាដើម។ ដើម្បីចូលរួមចំណែកជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋ កិច្ចរវាងប្រទេសទាំងពីរ សមាគមន៍ក៏បានបង្កើតក្លឹបធុរកិច្ចវៀតណាម- កម្ពុជា ដើម្បីជួយគាំទ្រនិងពិគ្រោះយោបល់សម្រាប់សហគ្រាសវៀត ណាមក្នុងការស្វែងរកឱកាសសហប្រតិបត្តិការជាមួយសហគ្រាស កម្ពុជាផងដែរ។ នាបច្ចុប្បន្ន មានសហគ្រាស វៀតណាមពីភាគខាង ជើងរហូតដល់ភាគខាងត្បូងចំនួនជាង១០០អង្គភាពបានចូលរួមក្លឹប ធុរកិច្ចនេះហើយ ក្នុងនោះមានពាណិជ្ជសញ្ញាជាច្រើនដែលបានពង្រីក ប្រសិទ្ធភាពអាជីវកម្មនៅប្រទេសមិត្តដូចជា អគ្គសម្ព័ន្ធក្រុមហ៊ុនកៅស៊ូ វៀតណាម សម្ព័ន្ធក្រុមហ៊ុន Viettel Vietnam Airlines ធនាគារ BIDV អគ្គក្រុមហ៊ុនជញ្ជូននិងសំណង់ភាគខាងត្បូង ជាដើម។

តាមផែនការ បន្ទាប់ពីជម្ងឺរាតត្បាតកូវីដ ១៩ ត្រូវបានគ្រប់គ្រង សមាគមន៍មិត្តភាពនៃប្រទេសទាំងពីរវៀតណាមនិងកម្ពុជា នឹងជួប ប្រជុំគ្នាដើម្បីធ្វើការបូករុបការងារក្នុងអំឡុងពេល២ឆ្នាំកន្លងមក ក៏ដូចជា ដាក់ចេញទិសដៅសហប្រតិបត្តិការថ្មីៗផងដែរ។ ដោយមានប្រៀប ខ្លាំងពិសេសដោយឡែករបស់ខ្លួន សមាគមន៍មិត្តភាពវៀតណាម-កម្ពុជានឹងបន្តដើរតួនាទីជាស្ពានតភ្ជាប់ ដែលចូលរួមចំណែកយ៉ាង សកម្មទៅក្នុងការពង្រឹងនិងពង្រីកទំនាក់ទំនងមិត្តភាពជាប្រពៃណីនិងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងវៀតណាម-កម្ពុជា៕

យោងតាមវិឡុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាម​ពង្រឹងការគ្រប់គ្រង ធ្វើអាជីវកម្ម និងប្រើប្រាស់លំហសមុទ្រប្រកបដោយប្រសិទ្ធភាព
ទីក្រុង Parramatta រដ្ឋ New South Wales (អូស្ត្រាលី)៖ ផ្សព្វផ្សាយទេសចរណ៍វៀតណាម-ទីក្រុងហូជីមិញនៅអូស្ត្រាលី
កម្មភាពជាច្រើនក្នុងដំណើរកម្សាន្តស្វែងយល់ក្រោមប្រធានបទ «រង្វង់ដៃធំ»
ពង្រឹងកិច្ចសហប្រតិបត្តិការ និងការយោគយល់គ្នារវាងអ្នកសារព័ត៌មានវៀតណាម និងកម្ពុជា
ប្រធានសម្ព័ន្ធអង្គការមិត្តភាពវៀតណាម Phan Anh Son បានទទួលជួបប្រធានសមាគមមិត្តភាពមីយ៉ាន់ម៉ា-វៀតណាម