Trending now

សមាគមមិត្តភាពវៀតណាម-កម្ពុជា ប្រគល់ទឹកប្រាក់ចំនួន ៥០០លានដុងដើម្បីជួយឧប្បត្ថម្ភប្រជាជនកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩

17:38 | 13/05/2021

យុគសម័យ - នារសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង ១៥:៣០ នាទីឯកឧត្តម ចាយ ណាវុធ ឯកអគ្គរាជទូត នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំវៀតណាម និងមន្ត្រីស្ថានទូត បានទទួលជានិមិត្តរូបនូវទឹកប្រាក់ចំនួន ៥០០លានដុង ជាថវិកាឧបត្ថម្ភដោយសមាគមមិត្តភាពវៀតណាម-កម្ពុជា ជូនសមាគមមិត្តភាពកម្ពុជា-វៀតណាម ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ នៅពេលកម្ពុជាជួបការលំបាក។

ទីក្រុងហូជីមិញជួយឧបត្ថម្ភអាណិកជនវៀតណាម កម្ពុជា និងឡាវដែលរងផលប៉ះពាល់ដោយជំងឺកូវីដ - ១៩ ទីក្រុងហូជីមិញជួយឧបត្ថម្ភអាណិកជនវៀតណាម កម្ពុជា និងឡាវដែលរងផលប៉ះពាល់ដោយជំងឺកូវីដ - ១៩
គិលានុបដ្ឋាយិកានិងគ្រូពេទ្យចំនួន ១៩ នាក់ មកពីមន្ទីរពេទ្យ ជោរៃភ្នំពេញត្រូវតែធ្វើចត្តាឡីស័ក  ដោយសារតែប៉ះពាល់ផ្ទាល់ជាមួយអ្នកជម្ងឺកូវីដ ១៩ គិលានុបដ្ឋាយិកានិងគ្រូពេទ្យចំនួន ១៩ នាក់ មកពីមន្ទីរពេទ្យ ជោរៃភ្នំពេញត្រូវតែធ្វើចត្តាឡីស័ក ដោយសារតែប៉ះពាល់ផ្ទាល់ជាមួយអ្នកជម្ងឺកូវីដ ១៩
លោកជំទាវ Nguyen Phuong Nga និង ឯកឧត្តម ចាយ ណាវុធ ឯកអគ្គរាជទូត នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំវៀតណាម។​
លោកជំទាវ Nguyen Phuong Nga និង ឯកឧត្តម ចាយ ណាវុធ ឯកអគ្គរាជទូត នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំវៀតណាម។​

ភ្ញៀវកិត្តិយស មាន លោកជំទាវ Nguyen Phuong Nga ប្រធានសម្ព័ន្ធអង្គការមិត្តភាពវៀតណាម (VUFO) បានដឹកនាំគណៈប្រតិភូ នៃ​VUFO​​ និងសមាគមមិត្តភាពវៀតណាម -កម្ពុជា តំណាងដោយលោក Vu Vuong Viet។

ក្នុងពិធីនោះ ប្រធានសម្ព័ន្ធអង្គការមិត្តភាពវៀតណាម លោកជំទាវ Nguyen Phuong Nga តាងនាមសមាគម បានផ្តល់ជូនឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសវៀតណាម លោក ចាយ ណាវុធ នូវថវិកាចំនួន ៥០០ លានដុង ហើយសង្ឃឹមថាលោកឯកអគ្គរាជទូតអាចជួយផ្ទេរថវិកាខាងលើទៅសមាគមមិត្តភាពកម្ពុជា - វៀតណាមដើម្បីជួយគាំទ្រប្រជាជនកម្ពុជាក្នុងគ្រាលំបាកនេះ។

ថ្លែងនៅក្នុងពិធីនេះ លោកជំទាវ Nguyen Phuong Nga មានប្រសាសន៍ថា វៀតណាម និងកម្ពុជាគឺជាប្រទេសជិតខាងដែលមានទំនាក់ទំនងជិតស្និទ្ធ មិត្តភាពជាប្រពៃណី ហើយតែងតែចែករំលែក និងជួយគាំទ្រគ្នាទៅវិញទៅមកក្នុងគ្រាលំបាក។ អំណោយខាងលើគឺជាទឹកចិត្តរបស់សមាគមមិត្តភាពវៀតណាម - កម្ពុជា ដោយមានបំណងចង់ជួយប្រជាជនកម្ពុជាជំនះរាល់ការលំបាក យកឈ្នះលើការរីករាលដាលនៃ ជំងឺកូវីដ-១៩ ហើយទន្ទឹមនឹងនោះរួមចំណែកពង្រឹង និងពង្រីកចំណងសាមគ្គីភាព មិត្តភាពល្អរវាងប្រជាជន នៃប្រទេសទាំងពីរ។

ឯកឧត្តម ចាយ ណាវុធ ឯកអគ្គរាជទូត នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំវៀតណាម និងមន្ត្រីស្ថានទូត បានទទួលជានិមិត្តរូបនូវទឹកប្រាក់ចំនួន ៥០០លានដុង ជាថវិកាឧបត្ថម្ភដោយសមាគមមិត្តភាពវៀតណាម-កម្ពុជា ជូនសមាគមមិត្តភាពកម្ពុជា-វៀតណាម ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ នៅពេលកម្
ឯកឧត្តម ចាយ ណាវុធ ឯកអគ្គរាជទូត នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំវៀតណាម និងមន្ត្រីស្ថានទូត បានទទួលជានិមិត្តរូបនូវទឹកប្រាក់ចំនួន ៥០០លានដុង ជាថវិកាឧបត្ថម្ភដោយសមាគមមិត្តភាពវៀតណាម-កម្ពុជា ជូនសមាគមមិត្តភាពកម្ពុជា-វៀតណាម ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ នៅពេលកម្ពុជាជួបការលំបាក។

ការបរិច្ចាគខាងលើ គឺទទួលបានការចូលរួមចំណែកឧបត្ថម្ភ ពីអតីតប្រធានរដ្ឋវៀតណាម ចំនួនពីររូប គឺឯកឧត្តម TRUONG TAN SANG និងឯកឧត្តម NGUYEN MINH TRIET។

នាឱកាសនោះ ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសមាគម បុគ្គល និងអង្គការទាំងឡាយ ដែលបានជួយប្រជាជនកម្ពុជាក្នុងការបង្ការ និងទប់ស្កាត់នឹងជំងឺកូវីដ-១៩ ឯកឧត្តមឯកអគ្គរាជទូតចាយ ណាវុធ បានបញ្ជាក់ថា នេះមិនត្រឹមតែជាកាយវិការមនុស្សធម៌ប៉ុណ្ណោះទេ ថែមទាំងវាក៏ជាការឆ្លុះបញ្ចាំងពីចំណងមិត្តភាពជាប្រពៃណី សាមគ្គីភាព និងភាពជាអ្នកជិតខាងល្អរប្រើសើរវាងប្រជាជាតិទាំងពីរទៀតផង៕

thoidai.com.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤