Trending now

លោកស្រីឯកអគ្គរដ្ឋទូតនូវែលសេឡង់ប្រចាំនៅប្រទេសវៀតណាម៖ យើងបានជួយស្ត្រីជាង ២០០០ នាក់ដែលរងផលប៉ះពាល់ដោយជំងឺ Covid - ១៩

16:29 | 22/06/2021 ឌីណា

យុគសម័យ - យោងតាមលោកស្រីឯកអគ្គរដ្ឋទូត Tredene Dobson ប្រទេសនូវែលសេឡង់បានផ្តល់ជំនួយខាងហិរញ្ញវត្ថុជាបន្ទាន់ដល់ស្ត្រីជាង ២០០០ នាក់នៅទូទាំងប្រទេសវៀតណាម ដែលរងផលប៉ះពាល់ដោយការរីករាលដាលនៃជំងឺ Covid - ១៩។

WHO នឹងជំរុញការផ្ទេរប្រគល់ប្រភពវ៉ាក់សាំងក្នុងយន្តការ COVAX ដល់វៀតណាមយ៉ាងឆាប់បំផុត WHO នឹងជំរុញការផ្ទេរប្រគល់ប្រភពវ៉ាក់សាំងក្នុងយន្តការ COVAX ដល់វៀតណាមយ៉ាងឆាប់បំផុត
លោកនាយករដ្ឋមន្រ្តីវៀតណាម  Nguyen Xuan Phuc បញ្ចាក់ថាវៀតណាមទន្ទឹងរងចាំទទួលវ៉ាក់សាំងពីកម្មវិធី COVAX ឆាប់ៗនេះ លោកនាយករដ្ឋមន្រ្តីវៀតណាម Nguyen Xuan Phuc បញ្ចាក់ថាវៀតណាមទន្ទឹងរងចាំទទួលវ៉ាក់សាំងពីកម្មវិធី COVAX ឆាប់ៗនេះ
លោកស្រីឯកអគ្គរដ្ឋទូតនូវែលសេឡង់ប្រចាំនៅប្រទេសវៀតណាម៖ យើងបានជួយស្ត្រីជាង ២០០០ នាក់ដែលរងផលប៉ះពាល់ដោយជំងឺ Covid - ១៩

លោកស្រី Tredene Dobson ឯកអគ្គរដ្ឋទូតនូវែលសេឡង់ប្រចាំនៅប្រទេសវៀតណាម។

ប្រជាជនដែលជួបការលំបាកចំនួន ៣៥៥ នាក់ នៅទីក្រុង Hue និងទីក្រុង Da Nang ទើបទទួលបានការគាំទ្រពីប្រជាជននូវែលសេឡង់ ដើម្បីជំនះនូវផលប៉ះពាល់នៃជំងឺរាតត្បាត Covid - ១៩ ។ នេះជាសកម្មភាពក្នុងក្របខណ្ឌនៃគម្រោង“ មិនបោះបង់នរណាម្នាក់នៅខាងក្រោយ ក្នុងការប្រយុទ្ធប្រឆាំងនឹង Covid - ១៩” ឧបត្ថម្ភដោយស្ថានទូតនូវែលសេឡង់ប្រចាំនៅប្រទេសវៀតណាម តាមរយៈអង្គការ ActionAid វៀតណាមនិងដៃគូក្នុងស្រុកនៅទីក្រុង Hue និង Da Nang ។ យោងតាមលោកស្រីឯកអគ្គរដ្ឋទូត Tredene Dobson ប្រទេសនូវែលសេឡង់បានផ្តល់ជំនួយខាងហិរញ្ញវត្ថុជាបន្ទាន់ដល់ស្ត្រីជាង ២០០០ នាក់ នៅទូទាំងប្រទេសវៀតណាមដែលរងផលប៉ះពាល់ដោយការរីករាលដាលនៃជំងឺ Covid-១៩ ។

ទាក់ទងនឹងផែនការជួយគាំទ្រស្ត្រីនិងកុមារ ជនរងគ្រោះដោយការរីករាលដាលនៃជំងឺ Covid-១៩ នៅប្រទេសវៀតណាម នាពេលអនាគត លោកស្រីឯកអគ្គរដ្ឋទូតបានមានប្រសាសន៍ថា ស្ថានទូតប្រទេសនូវែលសេឡង់ប្រចាំនៅប្រទេសវៀតណាម បានផ្តល់ការគាំទ្រខាងហិរញ្ញវត្ថុជាបន្ទាន់ដល់ស្ត្រីជាង ២០០០ នាក់ នៅទូទាំងប្រទេសវៀតណាមដែលបានប្រឈមនឹងផលប៉ះពាល់អាក្រក់បំផុតដោយសារជំងឺ Covid-១៩ នៅខេត្ត Bac Giang Bac Ninh Hai Duong Da Nang Hue និង Binh Duong។

លោកស្រីឯកអគ្គរដ្ឋទូតនូវែលសេឡង់ប្រចាំនៅប្រទេសវៀតណាម៖ យើងបានជួយស្ត្រីជាង ២០០០ នាក់ដែលរងផលប៉ះពាល់ដោយជំងឺ Covid - ១៩

ប្រជាជននៅទីក្រុង Da Nang ទើបតែទទួលបានការគាំទ្រពីប្រជាជននូវែលសេឡង់ ដើម្បីជំនះផលប៉ះពាល់នៃជំងឺរាតត្បាត Covid- ១៩

ប្រទេសនូវែលសេឡង់ក៏ជាប្រទេសមួយក្នុងចំណោមប្រទេសដំបូងគេនៅលើពិភពលោកដែលគាំទ្រដល់កិច្ចព្រមព្រៀងវឌ្ឍនភាពទីផ្សារនៃយន្តការ Covax ដើម្បីការថែរក្សាការផ្គត់ផ្គង់វ៉ាក់សាំងនិងឧបករណ៍វេជ្ជសាស្ត្រផ្សេងៗ ហើយរហូតមកដល់ពេលបច្ចុប្បន្នប្រទេសនេះបានចំណាយថវិកាចំនួន ២៧ លានដុល្លារអាមេរិកសម្រាប់យន្តការនេះ។ លោកស្រី Tredene Dobson បានមាននិយាយបន្ថែមថាថា “យើងពិតជារីករាយដែលបានឃើញថា ប្រទេសវៀតណាមបានទទួលវ៉ាក់សាំងការពារជំងឺ Covid - ១៩ ចំនួន ២ ដង តាមរយៈគំនិតផ្តួចផ្តើមនេះ ហើយចំនួនវ៉ាក់សាំងជាច្រើនទៀតកំពុងដំណើរការ។

ឌីណា

thoidai.com.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ការបង្កើតចំណុចរបត់សម្រាប់យុគសម័យថ្មី
ចំណុចភ្លឺនៃសេដ្ឋកិច្ចជាច្រើនក្នុងរយៈពេល ៥ ខែដំបូងនៃឆ្នាំ ២០២៥
ទីក្រុងហូជីមិញត្រៀមខ្លួនជាស្រេចដើម្បីជំរុញកិច្ចសហប្រតិបត្តិការជាមួយមូលដ្ឋានអ៊ីតាលី
សម្តេច ហ៊ុន សែន៖ កម្ពុជានឹងរក្សានិងពូនជ្រុំទំនាក់ទំនងជាមួយវៀតណាមជានិច្ច
ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងវៀតណាម-កម្ពុជា