Trending now

ជនជាតិវៀតណាមនៅអាមេរិកបោះពុម្ពនិងចេញផ្សាយសៀវភៅចំនួនពីរក្បាលជាភាសាវៀតណាម - អង់គ្លេសសម្រាប់កុមារ

12:35 | 18/06/2021 ឌីណា

យុគសម័យ- TinyWrist - ឪពុកម្តាយជនជាតិវៀតណាមមួយក្រុមដែលកំពុងរស់នៅឯបរទេសបានបោះពុម្ភនិងចេញផ្សាយ នៅប្រទេសអាមេរិកសៀវភៅពីរក្បាលជាភាសាវៀតណាម - អង់គ្លេសអំពីវប្បធម៌វៀតណាមសម្រាប់កុមារ។ ក្នុងនោះសៀវភៅ“ ព៌ណនៃបុណ្យតេត” បានបញ្ចូលក្នុងបញ្ជីឈ្មោះសៀវភៅអំពីបុណ្យតេតគួរឲ្យអាននៃទស្សនាវដ្តី Ditto (សហរដ្ឋអាមេរិក) ។

Da Nang ខិតខំប្រឹងប្រែងក្លាយទៅជាទីក្រុងស្អាតស្និតស្នាលសម្រាប់កុមារនៅឆ្នាំ២០៣០ Da Nang ខិតខំប្រឹងប្រែងក្លាយទៅជាទីក្រុងស្អាតស្និតស្នាលសម្រាប់កុមារនៅឆ្នាំ២០៣០
កុមារ សាលិ នៅកម្ពុជា ដែលត្រូវបានគេស្គាល់ទំាងក្នុងនិងក្រៅប្រទេសដោយចេះនិយាយច្រើនភាសាបានទៅបំពេញការសិក្សានៅប្រទេសចិន កុមារ សាលី នៅកម្ពុជា ដែលត្រូវបានគេស្គាល់ទំាងក្នុងនិងក្រៅប្រទេសដោយចេះនិយាយច្រើនភាសាបានទៅសិក្សានៅប្រទេសចិន

សៀវភៅ“ ពណ៌នៃបុណ្យតេត” របស់ក្រុម Tiny Wrist បញ្ចូលក្នុងបញ្ជីឈ្មោះសៀវភៅដែលគួរឲ្យចង់អានអំពីបុណ្យតេតរបស់ទស្សនាវដ្តី Ditto (សហរដ្ឋអាមេរិក) ។

នេះចាប់ប្រភពពីគំនិតផ្តួចផ្តើមរបស់លោកស្រី Tam Le (ជនជាតិអាមេរិកមានដើមកំណើតវៀតណាម) ដែលជាស្ថាបនិកម្នាក់នៃ TinyWrist ក្នុងបំណងបង្រៀនភាសាវៀតណាមនិងវប្បធម៌វៀតណាមដល់កូន ៗ របស់លោកស្រី ប៉ុន្តែមិនមានសៀវភៅជាភាសាវៀតណាមសម្រាប់កុមារទេ។

ជនជាតិវៀតណាមនៅអាមេរិកបោះពុម្ពនិងចេញផ្សាយសៀវភៅចំនួនពីរក្បាលជាភាសាវៀតណាម - អង់គ្លេសសម្រាប់កុមារ
សៀវភៅចម្រៀង ១០ បទ រួមមានចង្វាក់ប្រពៃណីវៀតណាមជាច្រើនអំពីប្រធានបទ ដូចជា សត្វ គ្រួសារ ល្បែងប្រជាប្រិយ។ ល។

Tiny​ Wrist ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០២០ ដោយមានការចូលរួមពីអាណិកជនវៀតណាមនៅឯបរទេសនឹងប្រទេសដទៃទៀត។ ពួកគេសុទ្ធតែជាអ្នកកែសម្រួល តន្រ្តីករ សិល្បករ ដែលស្រឡាញ់និងយកចិត្តទុកដាក់អំពីប្រទេសវៀតណាមនិងបេតិកភណ្ឌវប្បធម៌។ Tiny Wrist បានបោះពុម្ពនិងចេញផ្សាយសៀវភៅពីរក្បាលដែលបានរៀបរាប់ខាងលើនៅសហរដ្ឋអាមេរិកអង់គ្លេសកាណាដា ... សៀវភៅទាំងពីរទទួឡបានការចាប់អារម្មណ៍និងកោតសរសើរយ៉ាងខ្លាំងពីសហគមន៍ជនជាតិវៀតណាមនៅឯបរទេស។ សៀវភៅបានជួយកុមារនៅវៀតណាមរៀនភាសាអង់គ្លេសនិងកាន់តែស្រឡាញ់វប្បធម៌វៀតណាមថែមទៀត។ នាពេលឆាប់ៗខាងមុខនេះក្រុម Tiny Wrist នឹងចងក្រមសៀវភៅមួយឈុតទៀត ដើម្បីស្វាគមន៍បុណ្យសែនព្រះខែនិងបុណ្យតេត ព្រមទាំងបង្ហើយអាល់ប៊ុមចម្រៀងកុមារដែលរួមមានបទចម្រៀងធ្លាប់ស្គាល់ជាច្រើនទៀត។

ឌីណា

thoidai.com.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

លោកអគ្គលេខាបក្ស ព្រមទាំងជាប្រធានរដ្ឋ លោក To Lam ជួបសំណេះសំណាលជាមួយសហគមន៍ប្រជាជនវៀតណាមប្រចាំនៅប្រទេសថៃ
ដំណើរទស្សនកិច្ចនៅប្រទេសហ្វីលីពីនរបស់លោកអគ្គលេខាបក្ស ព្រមទាំងជាប្រធានរដ្ឋ លោក To Lam ៖ បង្កើតទម្រង់ចក្ខុវិស័យសម្រាប់ទំនាក់ទំនងទ្វេភាគីនៅក្នុងបណ្ដាទសវត្
រដ្ឋមន្ត្រីក្រសួងការបរទេស លោក Le Hoai Trung ធ្វើកិច្ចសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីក្រសួងការបរទេសអាល់ហ្សេរីព្រមទាំងណាមីប៊ី
វៀតណាមជម្រុញកិច្ចសហប្រតិបត្តិការជាមួយបណ្តាញសារព័ត៌មាន ស៊ីអិនអិន ផ្សព្វផ្សាយរូបភាពជាតិព្រមទាំងឆ្នាំនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក ២០២
ប្រទេសអូស្ត្រាលីប្តេជ្ញាចិត្តផ្តល់ទឹកប្រាក់ ១០ លានដុល្លារអាមេរិកដើម្បីជួយឧបត្ថម្ភសហគ្រាសអាកាសធាតុនៅប្រទេសវៀតណាម