Trending now

ជនជាតិវៀតណាមទី ២ ដែលបានទទួលពានរង្វាន់ "Nobel បៃតង"

12:34 | 18/06/2021 ឌីណា

យុគសម័យ - នាថ្ងៃទី ១៥ មិថុនា លោក Nguyen Van Thaiនាយកមជ្ឈមណ្ឌលអភិរក្សសត្វព្រៃនៅប្រទេសវៀតណាម (Save Vietnam's Wildlife - SVNW) បានទទួលពានរង្វាន់បរិស្ថានGoldman (Goldman Environmental Prize) ។

វៀតណាមចូលរួមកិច្ចប្រជុំកំពូលទំនាក់ទំនងភាពជាដៃគូស្តីពី​កំណើន​បៃតង និងគោលដៅសកលឆ្នាំ ២០៣០ វៀតណាមចូលរួមកិច្ចប្រជុំកំពូលទំនាក់ទំនងភាពជាដៃគូស្តីពី​កំណើន​បៃតង និងគោលដៅសកលឆ្នាំ ២០៣០
“សួតបៃតងធម្មជាតិ” នៅចំកណ្តាលទីក្រុងហាណូយ “សួតបៃតងធម្មជាតិ” នៅចំកណ្តាលទីក្រុងហាណូយ
ជនជាតិវៀតណាមទី ២ ដែលបានទទួលពានរង្វាន់

លោក Nguyen Van Thai នាយកមជ្ឈមណ្ឌលអភិរក្សសត្វព្រៃនៅប្រទេសវៀតណាម (Save Vietnam's Wildlife) និងពានរង្វាន់បរិស្ថាន Goldman ។

បន្ទាប់ពីធ្វើការមិនរកប្រាក់ចំណេញអស់រយៈពេលជិត ៧ ឆ្នាំក្នុងនាមជាស្ថាបនិកក្រុមហ៊ុន SVNW នៅប្រទេសវៀតណាម លោកThai និងក្រុមសហការីរបស់លោកបានជួយសង្គ្រោះសត្វពង្រូលជាង ១៥០០ ក្បាល ដោយបានសម្របសម្រួលជាមួយរដ្ឋបាលព្រៃ ដើម្បីរឹបអូនិងដកអន្ទាក់សត្វជាង ៩.៧០០ កន្លែង ព្រមទាំងរុះរើជំរុំខុសច្បាប់ជាច្រើនទៀត…

ក្នុងរយៈពេល ៣ ឆ្នាំ ចាប់តាំងពីក្រុមប្រឆាំងនឹងការបរបាញ់ខុសច្បប់ត្រូវបានបង្កើតឡើង នៅក្នុងឧទ្យានជាតិ Pu Mat អង្គភាពនេះបានបំផ្លាញចោលអន្ទាក់ចំនួន ១០,០០០ រឹបអូសបានកាំភ្លើងបរបាញ់ចំនួន ៩០ ដើម ទ្រុងសត្វចំនួន ៨០០, ចាប់ខ្លួនអ្នកបរបាញ់សត្វនិងការជួញដូរសត្វព្រៃដោយខុសច្បាប់ចំនួន ៦០០ នាក់ ។

ពានរង្វាន់បរិស្ថាន Goldman បានវាយតម្លៃថា ការរួមចំណែករបស់លោក Thai និង មជ្ឈមណ្ឌល SVNW បានជះឥទ្ធិពលយ៉ាងខ្លាំងដល់ “ការយល់ដឹងនិងកិច្ចខិតខំប្រឹងប្រែង ដើម្បីការពារសត្វពង្រូល”។ ក្រៅពីការការពារការបរបាញ់សត្វនិងការជួញដូរសត្វព្រៃខុសច្បាប់ លោក Thai ក៏រៀបចំកម្មវិធីអប់រំ ដើម្បីលើកកម្ពស់ការយល់ដឹងជាសាធារណៈអំពីសារៈសំខាន់នៃការអភិរក្សសត្វព្រៃផងដែរ។

ទន្ទឹមនឹងនេះ លោក Nguyen Van Thai គឺជាអ្នកនិពន្ធឯកសារស្រាវជ្រាវជាច្រើន។​ ម៉្យាងទៀត លោកបានអញ្ជើញចូលរួមក្នុងសិក្ខាសាលាអន្តរជាតិនិងកសាងនីតិវិធីដំបូងសម្រាប់ការតាមដាន​និងបង្កាត់ពូជសត្វពង្រូល នៅប្រទេសវៀតណាម ដូចជាការដាក់ឲ្យដំណើរការមជ្ឈមណ្ឌលអប់រំអភិរក្សសត្វស៊ីសាច់និងសត្វពង្រូលដំបូង នៅខេត្ត Ninh Binh នៃប្រទេសវៀតណាម ដែលជាមជ្ឈមណ្ឌលស្តារនីតិសម្បទាសម្រាប់សត្វពង្រូលអាស៊ីដំបូងបង្អស់របស់វៀតណាម។ ដូច្នេះ សត្វពង្រូលរងរបួសធ្ងន់ ៨០ % ត្រូវបានជួយសង្គ្រោះនិងព្យាបាលឲ្យជាសះស្បើយ។

មុនពេលលោក Thai វៀតណាមមានលោកស្រី Nguy Thi Khanhនាយិការប្រតិបត្តិមជ្ឈមណ្ឌលអភិវឌ្ឍន៍ការច្នៃប្រឌិតបៃតង (GreenID) បានទទួលពានរង្វាន់ Goldman ឆ្នាំ ២០១៨ ។ ពានរង្វាន់ Goldman ត្រូវបាន​បង្កើតឡើងក្នុងឆ្នាំ ១៩៨៩ ដោយសប្បុរសជនពីរនាក់គឺ Richard និង Rhoda Goldman សុទ្ធតែជាជនជាតិអាមេរិក ដែលមានការទទួលស្គាល់ជាអន្តរជាតិអំពីសមិទ្ធិផលនិងការចូលរួមចំណែករបស់អ្នកដឹកនាំបរិស្ថានឆ្នើម ៗ នៅលើពិភពលោក៕

ឌីណា

thoidai.com.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

លោកអគ្គលេខាបក្ស ព្រមទាំងជាប្រធានរដ្ឋ លោក To Lam ជួបសំណេះសំណាលជាមួយសហគមន៍ប្រជាជនវៀតណាមប្រចាំនៅប្រទេសថៃ
ដំណើរទស្សនកិច្ចនៅប្រទេសហ្វីលីពីនរបស់លោកអគ្គលេខាបក្ស ព្រមទាំងជាប្រធានរដ្ឋ លោក To Lam ៖ បង្កើតទម្រង់ចក្ខុវិស័យសម្រាប់ទំនាក់ទំនងទ្វេភាគីនៅក្នុងបណ្ដាទសវត្
រដ្ឋមន្ត្រីក្រសួងការបរទេស លោក Le Hoai Trung ធ្វើកិច្ចសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីក្រសួងការបរទេសអាល់ហ្សេរីព្រមទាំងណាមីប៊ី
វៀតណាមជម្រុញកិច្ចសហប្រតិបត្តិការជាមួយបណ្តាញសារព័ត៌មាន ស៊ីអិនអិន ផ្សព្វផ្សាយរូបភាពជាតិព្រមទាំងឆ្នាំនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក ២០២
ប្រទេសអូស្ត្រាលីប្តេជ្ញាចិត្តផ្តល់ទឹកប្រាក់ ១០ លានដុល្លារអាមេរិកដើម្បីជួយឧបត្ថម្ភសហគ្រាសអាកាសធាតុនៅប្រទេសវៀតណាម