Trending now

វៀតណាមចូលរួមកិច្ចប្រជុំកំពូលទំនាក់ទំនងភាពជាដៃគូស្តីពី​កំណើន​បៃតង និងគោលដៅសកលឆ្នាំ ២០៣០

11:21 | 29/05/2021

តបតាមការអញ្ជើញរបស់ប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jae In នាយករដ្ឋមន្រ្តីលោក Pham Minh Chinh នឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលទំនាក់ទំនងភាពជាដៃគូ ស្តីពីកំណើនបៃតងនិងគោលដៅសកលឆ្នាំ ២០៣០ (ហៅកាត់ថា P4G) លើកទី ២ តាមប្រព័ន្ធវីដេអូ ចាប់ពីថ្ងៃទី ៣០ ដល់ថ្ងៃទី ៣១ ខែឧសភាខាងមុខ។

ធានាសន្តិសុខស្បៀងជាតិរហូតដល់ឆ្នាំ ២០៣០ ធានាសន្តិសុខស្បៀងជាតិរហូតដល់ឆ្នាំ ២០៣០
នៅឆ្នាំ ២០៣០ វៀតណាមខិតខំនាំចេញផលិតផលកសិកម្មរុក្ខាប្រមាញ់និងជលផលឱ្យបានដល់ ៦២ ពាន់លានដុល្លារអាមេរិក នៅឆ្នាំ ២០៣០ វៀតណាមខិតខំនាំចេញផលិតផលកសិកម្មរុក្ខាប្រមាញ់និងជលផលឱ្យបានដល់ ៦២ ពាន់លានដុល្លារអាមេរិក
នាយករដ្ឋមន្រ្តីលោក Pham Minh Chinh (រូបថត៖ VGP / Nhat Bac )
នាយករដ្ឋមន្រ្តីលោក Pham Minh Chinh (រូបថត៖ VGP / Nhat Bac )

ក្រោមប្រធានបទ“ ការស្តារគ្របដណ្ដប់បៃតងឡើងវិញ ឆ្ពោះទៅរកគោលដៅបន្សាបកាបូន”នោះ នៅក្នុងសម័យសន្ទនាកំពូល ថ្នាក់ដឹកកនាំនៃបណ្ដាប្រទេសនឹងផ្ដោតសំខាន់លើការពិភាក្សាខ្លឹមសារអាទិភាពចំនួនបី រួមមាន៖

ការស្ដារបៃតងឡើងវិញក្រោយពីកូវីដ ១៩ កិច្ចខិតខំប្រឹងប្រែងរបស់សហគមន៍អន្តរជាតិ ដើម្បីសម្រេចឲ្យបានគោលដៅបន្សាបកាបូននៅឆ្នាំ ២០៥០ និងការបង្កើនសកម្មភាព ដើម្បីអាកាសធាតុ និងសម្របសម្រួលភាពជាដៃគូសាធារណៈ - ឯកជន។ ការចូលរួមរបស់វៀតណាមនៅក្នុងកិច្ចប្រជុំកំបូល P4G បន្តអះអាងនូវការចូលរួមប្រកបដោយការទទួលខុសត្រូវរបស់វៀតណាមក្នុងការជំរុញការអភិវឌ្ឍប្រកបដោយចីរភាព កំណើនបៃតង ការទប់ទល់នឹងបម្រែបម្រួលអាកាសធាតុ ព្រមទាំង ជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្នុងបញ្ហាអាទិភាពរបស់វៀតណាម៖ ការអភិវឌ្ឍន៍ប្រកបដោយចីរភាព ការវិនិយោ ពាណិជ្ជកម្ម បរិស្ថាន ថាមពលកកើតឡើងវិញ និងការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ក៏ដូចជាការទប់ទល់នឹងការប្រែប្រួលអាកាសធាតុនៅតំបន់ដីសណ្ដទន្លេ Cuu Long ផងដែរ។ ការតំរង់ទិសដៅរបស់នាយករដ្ឋមន្រ្តីក្នុងកិច្ចប្រជុំ និងការចូលរួមវិភាគទានយ៉ាងសកម្មរបស់វៀតណាមនឹងរួមចំណែកជំរុញថែមទៀតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម - កូរ៉េខាងត្បូងផងដែរ៕

VOV

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

លោកអគ្គលេខាបក្ស ព្រមទាំងជាប្រធានរដ្ឋ លោក To Lam ជួបសំណេះសំណាលជាមួយសហគមន៍ប្រជាជនវៀតណាមប្រចាំនៅប្រទេសថៃ
ដំណើរទស្សនកិច្ចនៅប្រទេសហ្វីលីពីនរបស់លោកអគ្គលេខាបក្ស ព្រមទាំងជាប្រធានរដ្ឋ លោក To Lam ៖ បង្កើតទម្រង់ចក្ខុវិស័យសម្រាប់ទំនាក់ទំនងទ្វេភាគីនៅក្នុងបណ្ដាទសវត្
រដ្ឋមន្ត្រីក្រសួងការបរទេស លោក Le Hoai Trung ធ្វើកិច្ចសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីក្រសួងការបរទេសអាល់ហ្សេរីព្រមទាំងណាមីប៊ី
វៀតណាមជម្រុញកិច្ចសហប្រតិបត្តិការជាមួយបណ្តាញសារព័ត៌មាន ស៊ីអិនអិន ផ្សព្វផ្សាយរូបភាពជាតិព្រមទាំងឆ្នាំនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក ២០២
ប្រទេសអូស្ត្រាលីប្តេជ្ញាចិត្តផ្តល់ទឹកប្រាក់ ១០ លានដុល្លារអាមេរិកដើម្បីជួយឧបត្ថម្ភសហគ្រាសអាកាសធាតុនៅប្រទេសវៀតណាម