Trending now

កម្ពុជាមានភ្ញៀវទេសចរជាង ៧ ម៉ឺននាក់ ក្នុងចុងសប្តាហ៍ទី២ នៃខែមិថុនានេះ

11:39 | 17/06/2021 ហេង វុធ្ធី

យោងតាមរដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន បានឲ្យដឹងកាលពីពេលថ្មីៗនេះថា នៅចុងសប្តាហ៍ទី២នៃខែមិថុនានេះ គឺចាប់ពីថ្ងៃទី១២ ដល់ ១៣ ខែមិថុនា នៅទូទាំងប្រទេសកម្ពុជា ទទួលបានភ្ញៀវទេសចរសរុប ៧០.៨៧១នាក់ ថយចុះប្រមាណ ៩,៥៩% ធៀបនឹងសប្តាហ៍កន្លងមក ហើយបើធៀបនឹងរយៈពេលដូចគ្នានៃខែមិថុនា ឆ្នាំ២០២០ គឺថយចុះប្រមាណ ៥០,៦៩%។

ខេត្ត Khanh Hoa រៀបចំសកម្មភាពវប្បធម៌និងកីឡាជាង ១០០ ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ ខេត្ត Khanh Hoa រៀបចំសកម្មភាពវប្បធម៌និងកីឡាជាង ១០០ ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ
​ទឹកធ្លាក់​ព្រះ​និម្មិត​នៅតែ​ទាក់ទាញ​ភ្ញៀវទេសចរ​ក្នុង​ដំណើរ​កម្សាន្ត​មកកាន់​ប៉ែក​ឦសាន​ប្រទេស​ ​ទឹកធ្លាក់​ព្រះ​និម្មិត​នៅតែ​ទាក់ទាញ​ភ្ញៀវទេសចរ​ក្នុង​ដំណើរ​កម្សាន្ត​មកកាន់​ប៉ែក​ឦសាន​ប្រទេស​
កម្ពុជាមានភ្ញៀវទេសចរជាង ៧ ម៉ឺននាក់ ក្នុងចុងសប្តាហ៍ទី២ នៃខែមិថុនានេះ
កម្ពុជាមានភ្ញៀវទេសចរជាង ៧ ម៉ឺននាក់ ក្នុងចុងសប្តាហ៍ទី២ នៃខែមិថុនានេះ

ក្នុងចំណោមភ្ញៀវទេសចរសរុបដែលទទួលបានក្នុងអំឡុងពេលនេះ ក្នុងនោះភ្ញៀវជាតិមានចំនួន ៧០.១១៧នាក់ និងភ្ញៀវបរទេសផ្ទៃក្នុងមានចំនួន ៧៥៤ នាក់។

ជាមួយគ្នានេះផងដែរ គោលដៅទេសចរណ៍សំខាន់ៗដែលទទួលបានភ្ញៀវទេសចរច្រើនជាងគេប្រចាំសប្តាហ៍ទី២ នេះរួមមាន រាជធានីភ្នំពេញ ខេត្តកំពង់ស្ពឺ ខេត្តកំពត ខេត្តព្រះសីហនុ ខេត្តបាត់ដំបង និងខេត្តកណ្តាល។

យោងតាមក្រសួងទេសចរណ៍ ចំនួនភ្ញៀវទេសចរបរទេសមកទស្សនាកម្ពុជាក្នុងរយៈពេល ៤ ខែដំបូងក្នុងឆ្នាំនេះ មានចំនួន ៨២.៨៣៩ នាក់ ធ្លាក់ចុះ ៩២,៩ ភាគរយ បើធៀបទៅនឹងឆ្នាំកន្លងទៅ។

ចាប់ពីខែមករាដល់ខែមេសាឆ្នាំ ២០២១ ភ្ញៀវទេសចរ​ជនជាតិ​ថៃឈរនៅលើលំដាប់កំពូល ដែលមានចំនួន ៤១.៧៩៤ នាក់ ខណៈដែល ចិន ២៥.៩៨៦ នាក់ និងវៀតណាម ៤.៨១៥ នាក់។

ជំងឺរាតត្បាតគឺជាកត្តាចម្បងដែលធ្វើឱ្យវិស័យទេសចរណ៍នៅកម្ពុជាធ្លាក់ចុះ។ ទោះជាយ៉ាងណាក្រសួងទេសចរណ៍ និងក្រសួងសុខាភិបាលកំពុងធ្វើការលើគោលការណ៍ដើម្បីអនុញ្ញាតឱ្យភ្ញៀវទេសចរដែលបានចាក់វ៉ាក់សាំងរួច ចូលមកទស្សនាប្រទេសកម្ពុជាក្នុងអំឡុងត្រីមាសទី៤ ឆ្នាំ២០២១។

រដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោក ថោង ខុន បានទទួលស្គាល់ពីសារៈសំខាន់នៃទេសចរណ៍អន្តរជាតិដែលរួមចំណែកដល់សេដ្ឋកិច្ចជាតិ ខណៈដែលលោកបានបញ្ជាក់ថារដ្ឋាភិបាលកំពុងសម្របសម្រួលបើកអាជីវកម្មដែលទាក់ទងនឹងវិស័យទេសចរណ៍ឡើងវិញដើម្បីដោះស្រាយបញ្ហានេះ។

គួរបញ្ជាក់ឲ្យដឹងផងដែរថា ក្នុងឆ្នាំ ២០២០ ប្រទេសកម្ពុជាទទួលបានភ្ញៀវទេសចរបរទេសត្រឹមតែ ១,៣១ លាននាក់ប៉ុណ្ណោះដែលជាការធ្លាក់ចុះប្រមាណ ៨០ ភាគរយបើប្រៀបធៀបនឹងឆ្នាំ ២០១៩ ៕

ហេង វុធ្ធី

Khmertimes

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

លោកអគ្គលេខាបក្ស ព្រមទាំងជាប្រធានរដ្ឋ លោក To Lam ជួបសំណេះសំណាលជាមួយសហគមន៍ប្រជាជនវៀតណាមប្រចាំនៅប្រទេសថៃ
ដំណើរទស្សនកិច្ចនៅប្រទេសហ្វីលីពីនរបស់លោកអគ្គលេខាបក្ស ព្រមទាំងជាប្រធានរដ្ឋ លោក To Lam ៖ បង្កើតទម្រង់ចក្ខុវិស័យសម្រាប់ទំនាក់ទំនងទ្វេភាគីនៅក្នុងបណ្ដាទសវត្
រដ្ឋមន្ត្រីក្រសួងការបរទេស លោក Le Hoai Trung ធ្វើកិច្ចសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីក្រសួងការបរទេសអាល់ហ្សេរីព្រមទាំងណាមីប៊ី
វៀតណាមជម្រុញកិច្ចសហប្រតិបត្តិការជាមួយបណ្តាញសារព័ត៌មាន ស៊ីអិនអិន ផ្សព្វផ្សាយរូបភាពជាតិព្រមទាំងឆ្នាំនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក ២០២
ប្រទេសអូស្ត្រាលីប្តេជ្ញាចិត្តផ្តល់ទឹកប្រាក់ ១០ លានដុល្លារអាមេរិកដើម្បីជួយឧបត្ថម្ភសហគ្រាសអាកាសធាតុនៅប្រទេសវៀតណាម