Trending now

លោក សុខ សប្បាយណា៖ ទោះបីស៊ីហ្គេម នៅវៀតណាមអាចពន្យារពេល តែព្រឹត្តិការណ៍ដ៏សំខាន់មួយ កំពុងរង់ចាំកម្ពុជាគឺស៊ីហ្គេម ឆ្នាំ២០២៣

16:34 | 12/06/2021 ហេង វុធ្ធី

លោក សុខ សប្បាយណា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានក្រើនរំឮកដល់គ្រូបង្វឹក និងកីឡាករ-កីឡាការិនីទាំងអស់ថា ទោះបីស៊ីហ្គេម ឆ្នាំ២០២១ នៅប្រទេសវៀតណាមអាចនឹងត្រូវពន្យារពេល តែមានព្រឹត្តិការណ៍ដ៏សំខាន់មួយកំពុងរង់ចាំកីឡាករ-កីឡាការិនីជម្រើសជាតិកម្ពុជា គឺការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលគ្រប់ភាគីពាក់ព័ន្ធត្រូវពង្រឹងការខិតខំប្រឹងប្រែង និងត្រៀមខ្លួនជានិច្ច ដើម្បីត្រៀមព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រនេះ។

កម្ពុជាបន្តពន្លឿនការត្រៀមរៀបចំស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ កម្ពុជាបន្តពន្លឿនការត្រៀមរៀបចំស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣
អនុប្រធានអចិន្ត្រៃយ៍ CAMSOC កំណត់យកស៊ីហ្គេម នៅហ៊្វីលីពីន និងនៅវៀតណាម គឺជា ហ្គេមយុទ្ធសាស្រ្តវាយតម្លៃ និងវាស់ស្ទង់សមត្ថភាពគុណផលកីឡាឆ្ពោះទៅស៊ីហ្គេម នៅកម្ អនុប្រធានអចិន្ត្រៃយ៍ CAMSOC កំណត់យកស៊ីហ្គេម នៅហ៊្វីលីពីន និងនៅវៀតណាម គឺជា ហ្គេមយុទ្ធសាស្រ្តវាយតម្លៃ និងវាស់ស្ទង់សមត្ថភាពគុណផលកីឡាឆ្ពោះទៅស៊ីហ្គេម នៅកម្
លោក សុខ សប្បាយណា៖ ទោះបីស៊ីហ្គេម នៅវៀតណាមអាចពន្យារពេល តែព្រឹត្តិការណ៍ដ៏សំខាន់មួយ កំពុងរង់ចាំកម្ពុជាគឺស៊ីហ្គេម ឆ្នាំ២០២៣
លោក សុខ សប្បាយណា៖ ទោះបីស៊ីហ្គេម នៅវៀតណាមអាចពន្យារពេល តែព្រឹត្តិការណ៍ដ៏សំខាន់មួយ កំពុងរង់ចាំកម្ពុជាគឺស៊ីហ្គេម ឆ្នាំ២០២៣

ការគូសបញ្ជាក់បែបនេះបានធ្វើឡើងក្នុងពិធីបិទសិក្ខាសាលាស្ដីពីការរៀបចំផែនការ និងទ្រឹស្ដីហាត់ហ្វឹកហ្វឺនរបស់គ្រូបង្វឹក គ្រូជំនួយក្រុមជម្រើសជាតិ ឆ្នាំ២០២១ ដែលបានរៀបចំតាមប្រព័ន្ធ Online រយៈពេល ៣ថ្ងៃចាប់ពីថ្ងៃទី០៧-០៩ ខែមិថុនា ដោយមានគ្រូឧទ្ទេស គ្រូបង្វឹក និងគ្រូជំនួសចូលរួមសរុប ១៦៨នាក់។ សិក្ខាសាលានិម្មិតនេះរៀបចំឡើងក្នុងគោលបំណងសម្រួចគោលដៅឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ និងការត្រៀមលក្ខណៈចូលរួមការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២១ នៅវៀតណាម។

លោក សុខ សប្បាយណា បានបន្ដថា ទោះបីស៊ីហ្គេម ឆ្នាំ២០២១ នៅវៀតណាម ត្រូវពន្យារពេល ឬក៏អត់ ក៏គ្រូបង្វឹក គ្រូជំនួយ និងកីឡាករ-កីឡាការិនី ត្រូវបំពេញកាតព្វកិច្ចរបស់ខ្លួន គឺការខំប្រឹងហាត់ជានិច្ច ដើម្បីត្រៀមស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា ក៏ដូចជាឆ្លើយតបទៅនឹងការយកចិត្តទុកដាក់ និងការជួយជ្រោមជ្រែងពីសំណាក់រាជរដ្ឋាភិបាល តាមរយៈការបង្កើនប្រាក់ឧបត្ថម្ភប្រចាំខែ ការផ្ដល់អាហារបំប៉នប្រចាំថ្ងៃ និងប្រាក់រង្វាន់លើកទឹកចិត្តជាច្រើនទៀត ដើម្បីឆ្ពោះទៅរកភាពរីកចម្រើន និងការអភិវឌ្ឍក្នុងវិស័យកីឡា។

អនុរដ្ឋលេខាធិការក្រសួងអប់រំខាងលើបានជំរុញដល់ក្រុមជម្រើសជាតិទាំងអស់ថា «គ្រូបង្វឹក គ្រូជំនួយ និងកីឡាករ-កីឡាការិនី ត្រូវខិតខំប្រឹងប្រែងហ្វឹកហាត់បន្ថែម និងពង្រឹងគុណផលរបស់ខ្លួន ថ្វីបើស៊ីហ្គេម លើកទី៣១ នៅវៀតណាម អាចនឹងពន្យារពេល ព្រោះយើងនៅមានព្រឹត្តិការណ៍សំខាន់មួយទៀត កំពុងរង់ចាំយើង នោះគឺស៊ីហ្គេម ឆ្នាំ២០២៣។ ដូច្នេះខ្ញុំស្នើឲ្យលោកគ្រូ អ្នកគ្រូធ្វើការវាយតម្លៃគុណផលឲ្យបានច្បាស់លាស់ និងតម្លាភាព ព្រមទាំងត្រូវរាយការណ៍ជាប្រចាំមកសហព័ន្ធ និងមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា»

សូមបញ្ជាក់ថា សិក្ខាកាមចូលរួមសិក្ខាសាលាខាងលើ គឺជាគ្រូបង្វឹក និងគ្រូជំនួយ មកពីសហព័ន្ធកីឡាជាតិទាំង ៣៩ប្រភេទកីឡា និងកីឡាជនពិការទាំងអស់។ ចំពោះប្រធានបទសំខាន់ៗដែលគ្រូឧទ្ទេសបានលើកមកធ្វើបទបង្ហាញចែករំលែកបទពិសោធ និងចំណេះដឹងដល់សិក្ខាកាម រួមមានចិត្ដ្រសាស្ដ្រកីឡា, ការរៀបចំ និងអនុវត្តផែនការបង្ហាត់, បទបញ្ជាផ្ទៃក្នុង និងយន្ដការគ្រប់គ្រងការប្រមូលផ្ដុំ, ការផ្លាស់ប្ដូរគ្រូបង្វឹក និងអត្ដពលិក, ការវាយតម្លៃ និងតាមដាន, របបចំណីអាហារ, ការសង្គ្រោះបឋម និងការស្វែងយល់ពីសាធារធាតុដូប៉ា និងការព្យាបាលដោយប្រើចលនាជាដើម៕

ហេង វុធ្ធី

Freshnews

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សាកលវិទ្យាល័យឱសថនិងវេជ្ជសាស្រ្តខេត្ត Thai Binh ប្រគល់សញ្ញាបត្របណ្ឌិតវេជ្ជសាស្ដ្រដល់និស្សិតអន្តរជាតិឡាវ និងកម្ពុជា
សាលានាយទាហានកងទ័ពជើងគោកលេខ២ រៀបចំពិធីបិទបញ្ចប់វគ្គបណ្តុះបណ្តាល
លោកស្រី Ha Thi Nga លេខាគណៈកម្មាធិការបក្សខេត្ត Tuyen Quang ត្រូវបានប្រមូលផ្តុំទៅចូលរួមគណៈកម្មាធិការបក្សរណសិរ្សមាតុភូមិវៀតណាម និងអង្គការមហាជនមជ្ឈិម
ដួនស្លឹកប្រពៃណីរបស់ជនជាតិ Ha Nhi នៅខេត្ត Dien Bien
វប្បធម៍វៀតណាមភ្លឺក្នុងរដ្ឋធានីនៃប្រទេសប៉ូឡូញ