Trending now

កម្ពុជាបន្តពន្លឿនការត្រៀមរៀបចំស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣

16:33 | 26/05/2020 (សរុបដោយវិច្ឆិកា)

នៅព្រឹកថ្ងៃទី២៦ ខែឧសភា កិច្ចប្រជុំប្រចាំ​សប្តាហ៍អំពី​សកម្មភាពការងាររបស់គណៈកម្មការ​ជំនាញ​ចំនួនពីរ និងបន្តពិនិត្យស្លាកសញ្ញា និមិត្តរូប និងបាវចនា ឬពាក្យស្លោកនៃស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣​ បានរៀបចំឡើងក្រោមអធិបតីភាពនៃឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈក​ម្មាធិការជាតិរៀបចំ​ការ​ប្រកួតកីឡាអាស៊ីអាគ្នេយ៍ (SEA Games) លើកទី៣២ ឆ្នាំ២០២៣ (CAMSOC)។

ទិដ្ឋភាពនៃកិច្ចប្រជុំ។

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOCគូសបញ្ជាក់ក្រោយបញ្ចប់កិច្ចប្រជុំថា អង្គប្រជុំប្រចាំ​សប្តាហ៍​របស់គណៈអចិន្ត្រៃយ៍ ដែលដឹកនាំដោយឯកឧត្តម ថោង ខុន បានអនុញ្ញាតឱ្យប្រធាន គណៈកម្មការ​ជំនាញចំនួនពីរមកធ្វើបទបង្ហាញពីផែនការរបស់ខ្លួន ដើម្បីឆ្លងជូន និងសម្រេចពីសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធាន CAMSOC។

ក្នុងកិច្ចប្រជុំនេះ អ្វីដែលជាការកត់សម្គាល់ឃើញថា ក្រោយពីបានស្តាប់នៃបទបង្ហាញរបស់ឯកឧត្តម ជា ច័ន្ទបរិបូរណ៍ រដ្ឋលេខាធិការ ក្រសួងព័ត៌មាន និងជាប្រធានគណៈកម្មការព័ត៌មាន និងផ្សព្វផ្សាយ និង​គណៈកម្មការវប្បធម៌-បរិស្ថាន និងអប់រំកីឡា គឺកិច្ចការនេះបានប្រមាណ៦០ភាគរយ ទៅ៧០ភាគរយ​ហើយ និងអង្គប្រជុំបានវាយតម្លៃថាយើងមានវឌ្ឍនភាព និងបានពន្លឿងលើកិច្ចការរបស់គណៈកម្មការជំនាញ​ទាំង​ពីរ​នេះហើយដែរ ដោយគណៈកម្មការជំនាញពីរនេះត្រូវចេញដំណើរមុនគេ ដើម្បីធ្វើសកម្មភាពការងារ​ឆ្ពោះ​ទៅ​ទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។

ឯកឧត្តមអគ្គលេខាធិការក៏បានបញ្ជាក់ផងដែរទៅលើការត្រួតពិនិត្យលើស្លាកសញ្ញា «Logo» និមិត្ត សញ្ញា «Mascot» និងបាវចនា ឬពាក្យស្លោក «Motto» គឺនៅមានភាពស្មុគស្មាញច្រើន ដោយយើងត្រូវបន្ត ពិនិត្យសម្រិតសម្រាំងឱ្យមានភាពច្បាស់លាស់បន្ថែមទៀតមុននឹងសម្រេច។ ដោយសារនេះគឺ​ជានិមិត្ត រូបនៃ​ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ទាំងមូល។​ ឯកឧត្តម ថោង ខុន បានជំរុញឱ្យយើង​បន្តកែលម្អ​ធ្វើ យ៉ាងណា​ឱ្យ​ស្លាកសញ្ញា និមិត្តសញ្ញា និងបាវចនា ឬពាក្យស្លោកនេះមានភាពទាក់ទាញ និងត្រូវទៅនឹងគោលការណ៍​នយោបាយកីឡាផងព្រមទាំងស្របទៅតាមគោលនយោបាយរបស់ព្រះរាជាណាចក្រកម្ពុជា​យើងផង ពីព្រោះ ស៊ីហ្គេម គឺជារបស់យើងទាំងអស់គ្នា។

ឯកឧត្តម វ៉ាត់ ចំរើន បានបន្ថែមថា ការត្រួតពិនិត្យ​ស្លាកសញ្ញា​នេះគឺយើងប្រជុំចំនួន៣លើករួចមក​ហើយៗ​នៅតែបន្តការកែសម្រួលលម្អរបន្ថែមទៀត ប៉ុន្តែអ្វីដែលគណៈអចិន្ត្រៃយ៍បានឯកភាពគ្នា គឺទៅលើ​និមិត្តសញ្ញា «Mascot» ដែលមានរូបទន្សាយតំណាង និងបាវចនា ឬពាក្យស្លោកនេះ។ នេះគឺជាការសម្រេច​នៅ​ក្នុង​គណៈ​អចិន្ត្រៃយ៍នៅឡើយទេ ដែលយើងនឹងយកការសម្រេចនេះទៅឆ្លងសម្តេចពិជ័យសេនា ទៀ បាញ់ និងបន្តឆ្លងទៅរាជរដ្ឋាភិបាលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដើម្បីសម្រេច​ជាចុង​ក្រោយ​បំផុត។ «កិច្ចប្រជុំនេះទទួលបានលទ្ធផលនៃវឌ្ឍនភាពការងារនៃគណៈកម្មការជំនាញពីរនេះ ហើយនៅ សប្តាហ៍ក្រោយ គណៈអចិន្ត្រៃយ៍នឹងបន្តកិច្ចប្រជុំលើគណៈកម្មការពិធីបើក-បិទ ដែលជាគណៈកម្មការសំខាន់ នៃព្រឹត្តិការណ៍ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ផងដែរ»។ នេះជាការលើកឡើងបន្ថែមចុងក្រោយរបស់​ឯកឧត្តម​អគ្គលេខាធិការ CAMSOC៕

(សរុបដោយវិច្ឆិកា)

(សរុបដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ