Trending now

ក្រសួងការបរទេស ប្រកាសលទ្ធផលជំនួបរវាងប្រមុខការទូតកម្ពុជា និងឯកអគ្គរដ្ឋទូតវៀតណាមផុតអាណត្តិ

07:15 | 07/06/2021 ហេង វុធ្ធី

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានប្រកាសពីលទ្ធផលជំនួប រវាងឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស ដែលបានទទួលលោក Vu Quang Minh ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា ក្នុងឱកាសដែលលោកបញ្ចប់អាណត្តិបេសកកម្មការទូតនៅកម្ពុជា។

ក្រសួងការបរទេស ប្រកាសអំពីលទ្ធផលនៃកិច្ចប្រជុំកំពូល ACMECS លើកទី៩, កិច្ចប្រជុំកំពូល CLMV លើកទី១០ និងកិច្ចប្រជុំកំពូល CLV DTA លើកទី១១ ក្រសួងការបរទេស ប្រកាសអំពីលទ្ធផលនៃកិច្ចប្រជុំកំពូល ACMECS លើកទី៩, កិច្ចប្រជុំកំពូល CLMV លើកទី១០ និងកិច្ចប្រជុំកំពូល CLV DTA លើកទី១១
ក្រសួងការបរទេស ប្រារព្ធទិវា ASEM DAY ដើម្បីផ្សព្វផ្សាយសារសំខាន់ កិច្ចប្រជុំអាស៊ី-អឺរ៉ុប និងព្រឹត្តិការណ៍អមមួយចំនួនទៀត ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ក្រសួងការបរទេស ប្រារព្ធទិវា ASEM DAY ដើម្បីផ្សព្វផ្សាយសារសំខាន់ កិច្ចប្រជុំអាស៊ី-អឺរ៉ុប និងព្រឹត្តិការណ៍អមមួយចំនួនទៀត ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ
ក្រសួងការបរទេស ប្រកាសលទ្ធផលជំនួបរវាងប្រមុខការទូតកម្ពុជា និងឯកអគ្គរដ្ឋទូតវៀតណាមផុតអាណត្តិ
ក្រសួងការបរទេស ប្រកាសលទ្ធផលជំនួបរវាងប្រមុខការទូតកម្ពុជា និងឯកអគ្គរដ្ឋទូតវៀតណាមផុតអាណត្តិ

សេចក្តីប្រកាសព័ត៌មានដែលបណ្តាញព័ត៌មាន Fresh News ទទួលបានបញ្ជាក់ថា លោកឧបនាយករដ្ឋមន្រ្តី បានអបអរសាទរចំពោះ លោកឯកអគ្គរដ្ឋទូត ដែលបានបញ្ចប់ បេសកកម្មការទូតប្រកបដោយជោគជ័យនៅកម្ពុជា ហើយទទួលបានគ្រឿងឥស្សរិយយសសហមេត្រី ថ្នាក់មហាសេរីវឌ្ឍន៍ ពីរាជរដ្ឋាភិបាលកម្ពុជា ចំពោះកិច្ចខិតខំប្រឹងប្រែង និងការចូលរួមចំណែករបស់លោកក្នុងការបន្តលើកកម្ពស់ និងពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ រវាងប្រទេសទាំងពីរ ដើម្បីផលប្រយោជន៍របស់ប្រជាជនកម្ពុជា និងវៀតណាម។

លោកឧបនាយករដ្ឋមន្រ្តី ជាថ្មីម្តងទៀតបានអបអរសាទរប្រទេសវៀតណាមដែលទទួលបានជោគជ័យក្នុងការរៀបចំមហាសន្និបាតបក្សកុម្មុយនិស្តវៀតណាមលើកទី១៣ និងសម័យប្រជុំទី១១ នីតិកាលទី១៤ នៃរដ្ឋសភាវៀតណាម ហើយនិងការបំពេញតួនាទី និងអាណត្តិរបស់ខ្លួនប្រកបដោយជោគជ័យ ក្នុងនាមជាប្រធានអាស៊ាន និងក្នុងឋានៈជាសមាជិកមិនអចិន្ត្រៃយ៍ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។

ជាកិច្ចឆ្លើយតប លោកឯកអគ្គរដ្ឋទូត បានថ្លែងអំណរគុណជាពិសេសជូនចំពោះលោកឧបនាយករដ្ឋមន្រ្តី ដែលទទួលសវនាការរបស់លោកនៅក្នុងពេលវេលានេះ និងកិច្ចសហប្រតិបត្តិការដ៏ល្អរបស់ថ្នាក់ដឹកនាំ និងមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលបានរួមចំណែក ធ្វើឱ្យបេសកកម្មការទូតរបស់លោកនៅកម្ពុជា ទទួលបានជោគជ័យ។

ភាគីទាំងពីរ បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងដ៏ល្អ និងការរក្សាបាននូវទំនាក់ទំនងជិតស្និទ្ធ រវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ តាមរយៈការជួបប្រជុំផ្លាស់ប្តូរយោបល់តាមប្រព័ន្ធវីដេអូ និងទូរស័ព្ទ ដែលបានជួយពូនជ្រុំ និងរួមចំណែកធ្វើឱ្យទំនាក់ទំនងទ្វេភាគី និងកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្លាលើគ្រប់វិស័យរវាងប្រទេសទាំងពីរ កាន់តែជិតស្និទ្ធ និងល្អប្រសើរឡើងថែមទៀត។

លោកឯកអគ្គរដ្ឋទូត បានគូសបញ្ជាក់ថា កម្ពុជា គឺជាមិត្តដ៏ពិសេស និងជាដៃគូដ៏មានសារៈសំខាន់របស់វៀតណាម។ ប្រទេសយើងទាំងពីរកាន់តែមានការយល់ពីគ្នាឡើង និងគោរពផលប្រយោជន៍គ្នាទៅវិញទៅមក។ លោក ក៏បានកោតសរសើរអំពីសេរីភាពដ៏ទូលំទូលាយនៃការធ្វើទំនាក់ទំនងតាមប្រព័ន្ធបណ្តាញសង្គមនៅកម្ពុជា ដែលអនុញ្ញាតឱ្យលោក អាចធ្វើការជាមួយថ្នាក់ដឹកនាំកម្ពុជា និងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ប្រកបដោយប្រសិទ្ធភាព និងឆាប់រហ័ស នៅក្នុងកាលៈទេសៈបច្ចុប្បន្ននេះ។

នាចុងបញ្ចប់នៃជំនួប លោកឧបនាយករដ្ឋមន្រ្តី បានជូនពរលោកទូតចប់អាណត្តិ ទទួលបានជោគជ័យជាបន្តទៀតនៅក្នុងភារកិច្ចថ្មីនាពេលអនាគតរបស់លោក៕

ហេង វុធ្ធី

Freshnews

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ដួនស្លឹកប្រពៃណីរបស់ជនជាតិ Ha Nhi នៅខេត្ត Dien Bien
វប្បធម៍វៀតណាមភ្លឺក្នុងរដ្ឋធានីនៃប្រទេសប៉ូឡូញ
ខេត្ត Soc Trang៖ ថែរក្សាជីវភាពរស់នៅរបស់ជនជាតិ​ខ្មែរ
ការពង្រឹងកិច្ចសហប្រតិបត្តិការបរទេសតាមរយៈការប្រកួតបាល់ទាត់
គណៈកម្មាធិការបក្សនៃសម្ព័ន្ធអង្គការមិត្តភាពវៀតណាមអាណត្តិឆ្នាំ ២០២៥ - ២០៣០៖ នវានុវត្តន៍ វិជ្ជាជីវៈ បង្កើតការទូតប្រជាជនក្លាហាន ទំនើប និងមានប្រសិទ្ធភាព