Trending now

ក្រសួងការបរទេស ប្រារព្ធទិវា ASEM DAY ដើម្បីផ្សព្វផ្សាយសារសំខាន់ កិច្ចប្រជុំអាស៊ី-អឺរ៉ុប និងព្រឹត្តិការណ៍អមមួយចំនួនទៀត ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ

10:35 | 10/03/2020

នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០នេះ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញប្រារព្ធទិវា ASEM DAY ដើម្បីផ្សព្វផ្សាយជូនសាធារណជនជាតិ និងអន្តរជាតិ ជាពិសេសយុវជនកម្ពុជា អំពីសារៈសំខាន់នៃការរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ ឆ្នាំ២០២០ និងព្រឹត្តិការណ៍អមកិច្ចប្រជុំ ASEM 13 ដែលកម្ពុជានឹងប្រារព្ធក្នុងនាមជាម្ចាស់ ខាងមុខនេះ។

ទិដ្ឋភាពនៃពិធី។ (ប្រភព៖ FN)

ព្រឹត្តិការណ៍ ASEM 13 ឆ្នាំ២០២០ មានកម្មវិធីសំខាន់ៗជាច្រើនដូចជាទី១៖ កិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុប, ទី២៖ កិច្ចប្រជុំកំពូលនៃអ្នកដឹកនាំវ័យក្មេងនៃមូលនិធិអាស៊ី-អឺរ៉ុប, ទី៣៖ វេទិកាប្រជាជនអាស៊ី-អឺរ៉ុប, ទី៤៖ បុណ្យវប្បធម៌អាស៊ី-អឺរ៉ុប, ទី៥៖ វេទិកាសេដ្ឋកិច្ច និងធុរកិច្ចអាស៊ី-អឺរ៉ុប, ទី៦៖ វេទិកាការងារអាស៊ី-អឺរ៉ុប និងទី៧៖ កិច្ចពិភាក្សាតុមូលក្រុមនិពន្ធសារព័ត៌មាននៃមូលនិធិអាស៊ី-អឺរ៉ុប។

ទិវា ASEM DAY មានការអញ្ជើញចូលរួមពីសំណាក់តំណាងក្រសួង ស្ថាប័ន និងតំណាងស្ថានទូតប្រទេសជាមិត្តកម្ពុជា ជាពិសេសបានបើកទូលាយឱ្យនិស្សិត និងសាធារណជនបានចូលទស្សនា ដើម្បីស្វែងយល់អំពីព្រឹត្តិការណ៍នេះ ជាដើម៕

(ប្រភពព័ត៌មាន: freshnewsasia)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ក្រសួងហិរញ្ញវត្ថុដកចេញនូវសំណើដែលតម្រូវឱ្យធនាគារផ្ដល់ព័ត៌មានគណនីរបស់អ្នកបង់ពន្ធ
ថវិកាជិត ២.២៤០ ប៊ីលីយោនដុង គាំទ្រមូលនិធិជួយឧបត្ថម្ភអ្នកជំងឺមហារីកក្រីក្រ
ការផ្លាស់ប្តូរវប្បធម៌ទីក្រុង Hoi An - ជប៉ុន៖ កម្លាំងរស់រវើកដ៏មានភាពធន់រừngមាំនៃការទូតប្រជាជននិងប្រជាជន
ការទូតប្រជាជននិងប្រជាជនជួយឱ្យទំនាក់ទំនងវៀតណាម - ប៊ុលហ្ការី មានភាពរឹងមាំខ្លាំងក្លា ព្រមទាំងយូរអង្វែង
ភ្លេងមិត្តភាពរវាងវៀតណាម - អាស៊ែបៃហ្សង់