Trending now

ខេត្ត Ninh Thuan៖ ត្រួតពិនិត្យយ៉ាងតឹងរឹងនូវសកម្មភាពនាវានេសាទ

22:51 | 06/06/2021 ហេង វុធ្ធី

យុគសម័យ - ដើម្បីចូលរួមចំណែកក្នុងការដក “កាតលឿង” (ប្រឆាំងនឹងការនេសាទខុសច្បាប់ដែលមិនបានរាយការណ៍និងមិនមានច្បាប់ទម្លាប់ (IUU) ខេត្ត Ninh Thuan អនុវត្តដំណោះស្រាយនិងអនុសាសន៍របស់គណៈកម្មការអឺរ៉ុប (EC) គ្រប់គ្រងយ៉ាងតឹងរឹងនូវការរំលោភរបស់នាវានេសាទ។

តោះយើងស្វែងរកពិធីចាប់ត្រីបែបប្រពៃណីដ៏ប្លែកៗរបស់ជនជាតិខ្មែរនៅឃុំ Loc Khanh ស្រុក Loc Ninh ខេត្ត Binh Phuoc តោះយើងស្វែងរកពិធីចាប់ត្រីបែបប្រពៃណីដ៏ប្លែកៗរបស់ជនជាតិខ្មែរនៅឃុំ Loc Khanh ស្រុក Loc Ninh ខេត្ត Binh Phuoc
បទពិសោធន៍ «ទេសចរណ៍កសិកម្ម» នៅខេត្តប៊ិញធួន (Binh Thuan) បទពិសោធន៍ «ទេសចរណ៍កសិកម្ម» នៅខេត្តប៊ិញធួន (Binh Thuan)
ខេត្ត Ninh Thuan៖ ត្រួតពិនិត្យយ៉ាងតឹងរឹងនូវសកម្មភាពនាវានេសាទ
ខេត្ត Ninh Thuan៖ ត្រួតពិនិត្យយ៉ាងតឹងរឹងនូវសកម្មភាពរបស់នាវានេសាទ

យោងតាមសាខានាយកដ្ឋានជលផលខេត្ត Ninh Thuan បានឱ្យដឹងថាបច្ចុប្បន្នខេត្តនេះមានទូកនេសាទចំនួន ២.២២៤ គ្រឿងក្នុងនោះ ៧៧៤ គ្រឿងកំពុងនេសាទនៅឯនាយសមុទ្រ។ អនុវត្តតាមអនុសាសន៍របស់គណៈកម្មការអ៊ឺរុប EC គណៈកម្មាធិការប្រជាជនខេត្ត Ninh Thuan បានចេញឯកសារណែនាំចំនួន ១៤ របស់គណៈកម្មាធិការបក្សខេត្តក្នុងការចាត់វិធានការប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ដែលមិនបានរាយការណ៍និងគ្មានច្បាប់ទម្លាប់ (IUU)។ ខេត្តបានបង្កើតបទប្បញ្ញត្តិដើម្បីសម្របសម្រួលជាមួយខេត្តប៊ិញធួន (Binh Thuan) , Ba Ria - Vung Tau ជាដើម ក្នុងការគ្រប់គ្រងត្រួតពិនិត្យនិងទប់ស្កាត់ទាន់ពេលវេលាចំពោះការនេសាទខុសច្បាប់។

រហូតមកដល់ពេលនេះ នីញធួន មាននាវានេសាទចំនួន ៧០៨ គ្រឿងដោយបំពាក់ឧបករណ៍ឃ្លាំមើលដំណើររបស់នាវានេសាទចំនួន ៦៦ គ្រឿងផ្សេងទៀតមិនទាន់បានដំឡើងឧបករណ៍ត្រួតពិនិត្យដំណើរតរបស់នាវាដោយសារនីតិវិធីផ្ទេរម្ចាស់នាវាជួបការលំបាកផ្នែកហិរញ្ញវត្ថុនិងខាតបង់ជំនួញត្រូវចតចោលនៅឆ្នេរឬកប៉ាល់ខូច។ ។

លោកដាងវ៉ាន់ទីន (Dang Van Tin) ប្រធានសាខានាយដ្ឋានជលផល និញធួន (Ninh Thuan) បានមានប្រសាសន៍ថា នាវាដែលបានដំឡើងឧបករណ៍ត្រួតពិនិត្យដំណើរនាវានិងបើកឧបករណ៍នៅពេលធ្វើសកម្មភាពនេសាទនៅលើសមុទ្រនឹងត្រូវបានឃ្លាំមើលដោយអាជ្ញាធរនៅជាប់ព្រំប្រទល់និងកន្លែងនេសាទត្រួតគ្នារវាងវៀតណាមនិងបណ្តាប្រទេសជិតខាង; ដោយហេតុនេះ រកឃើញ និងជៀសវាងការល្មើសច្បាប់នានា និងទទួលបានការគាំទ្រនៅពេលមានបញ្ហាកើតឡើង។ នាវានេសាទដែលដំឡើងឧបករណ៍ត្រួតពិនិត្យនាវាប៉ុន្តែមិនបើកម៉ាស៊ីន ២៤/២៤ ក្នុងពេលសកម្មភាពនេសាទ នឹងត្រូវបានក្រើនរំលឹក ឬធ្វើចំណាត់ការយ៉ាងតឹងរឹងប្រសិនបើពួកគេរំលោភបំពានដោយចេតនា។

បើតាមលោកទិនទីដើម្បីអនុវត្តន៍ច្បាប់ជលផលឆ្នាំ ២០១៧ ក៏ដូចជាអនុសាសន៍របស់សហគមន៍អឺរ៉ុបខេត្ត បានរៀបចំថ្នាក់ឃោសនាជាង ១៥០ ថ្នាក់ជួយដល់ប្រជានេសាទឱ្យបានយល់ដឹងពីផលប៉ះពាល់នៃការល្មើសច្បាប់នៅពេលចូលរួមនេសាទនៅលើកោះ សមុទ្រជាពិសេសរំលោភលើដែនទឹកបរទេស។

ក្នុងករណីនាវានេសាទល្មើសច្បាប់ ត្រូវបានធ្វើចំណាត់ការយ៉ាងតឹងរ៉ឹងស្របតាមបទប្បញ្ញត្តិ។ ក្នុងរយៈពេលកន្លង មកកម្លាំងសមត្ថកិច្ចបានចុះត្រួតពិនិត្យចំនួន ៣៩ លើកនិងពិនិត្យលើករណីនេសាទ និងអ្នកនេសាទចំនួន ១,៩៧១ ករណី បានរកឃើញធ្វើកំណត់ហេតុ និងផាកពិន័យលើបទល្មើសរដ្ឋបាលចំនួន ៤១៩ករណីដោយ ប្រមូលបានថវិការចំនួន ៥០០ លានដុង។

សកម្មភាពរបស់ទូកនេសាទនីញធួន ត្រូវបានយដំណើរដោយមានរបៀបរៀបរយជាបណ្តើរ ៗ ដោយអនុលោមតាមការរាយការណ៍នៃការចូល និងចេញការដាក់កំណត់ហេតុនេសាទកាត់បន្ថយស្ថានភាពនាវានេសាទដែល កំពុងរំលោភលើដែនទឹកបរទេស។

ហេង វុធ្ធី

Thoidai.com.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ Nguyen Thanh Tinh៖ វៀតណាមជានិច្ចកាលយកចិត្តទុកដាក់ និងខិតខំអនុវត្តការប្តេជ្ញាចិត្តអន្តរជាតិស្តីពីសិទ្ធិមនុស្ស
សាកលវិទ្យាល័យឱសថនិងវេជ្ជសាស្រ្តខេត្ត Thai Binh ប្រគល់សញ្ញាបត្របណ្ឌិតវេជ្ជសាស្ដ្រដល់និស្សិតអន្តរជាតិឡាវ និងកម្ពុជា
សាលានាយទាហានកងទ័ពជើងគោកលេខ២ រៀបចំពិធីបិទបញ្ចប់វគ្គបណ្តុះបណ្តាល
លោកស្រី Ha Thi Nga លេខាគណៈកម្មាធិការបក្សខេត្ត Tuyen Quang ត្រូវបានប្រមូលផ្តុំទៅចូលរួមគណៈកម្មាធិការបក្សរណសិរ្សមាតុភូមិវៀតណាម និងអង្គការមហាជនមជ្ឈិម
ដួនស្លឹកប្រពៃណីរបស់ជនជាតិ Ha Nhi នៅខេត្ត Dien Bien