យុគសម័យ - ពិធីចាប់ត្រីបែបប្រពៃណី (Pha Bau) របស់បងប្អូនជនរួមជាតិខ្មែរនៅឃុំ Loc Khanh ខេត្ត Binh Phuoc គឺជាពិធីបុណ្យប្រពៃណីដែលមានជាយូរមកហើយជាប្រភេទវប្បធម៌ប្រជាប្រិយទូទៅដែលមានតំលៃពិសេសប្លែកៗសម្បូរបែបនិងខ្លឹមសារចម្រុះរបស់ជនរួមជាតិខ្មែរនៅតំបន់មូលដ្ឋាដោយឡែក និងខេត្តប៊ិនភឿកនិយាយជាទូទៅ។
![]() |
![]() |
![]() |
ពិធីចាប់ត្រីបែបប្រពៃណីរបស់ជនជាតិខ្មែរនៅឃុំ Loc Khanh ស្រុក Loc Ninh ខេត្ត Binh Phuoc |
ពិធីចាប់ត្រីបែបប្រពៃណីរបស់ជនជាតិខ្មែរនៅឃុំ Loc Khanh ស្រុក Loc Ninh ខេត្ត Binh Phuoc។ ពិធីយកត្រពាំងត្រូវបានរៀបចំឡើងនៅរដូវប្រាំង មុនបុណ្យចូលឆ្នាំថ្មី។
តាមទំនៀមទំលាប់ ក្រុមព្រឹទ្ធាចារ្យភូមិ នឹងអនុវត្តន៍ពិធីការប្រពៃណីមួយចំនួននិងពិធីសែនទេវតា បួងសួងសុំឲ្យទទួលបានរដូវអំណោយផល សុំឲ្យពិធីយកត្រពាំងប្រព្រឹត្តទៅបានយ៉ាងងាយស្រួល ហើយប្រជាជនប្រមូលបានត្រី បង្គារជាច្រើនផងដែរ។
![]() |
ពិធីចាប់ត្រីបែបប្រពៃណីរបស់ជនជាតិខ្មែរនៅឃុំ Loc Khanh ស្រុក Loc Ninh ខេត្ត Binh Phuoc |
បន្ទាប់នោះ ប្រជាជនប្រកួតប្រណាំងគ្នាធ្វើការនេសាទដោយឧបករណ៍សាមញ្ញប្រពៃណី។ ផលនេសាទក្នុងពិធីនេះ នឹងត្រូវបានកែច្នៃទៅជាម្ហូបអាហារដ៏ឆ្ងាញ់ពិសារ។
តាមការកំណត់របស់អ្នកភូមិ ត្រពាំងធម្មជាតិគឺជាទ្រព្យសម្បត្តិរួមរបស់សហគមន៍ ដែលបានគ្រប់គ្រងដោយព្រឹទ្ធាចារ្យភូមិ។
![]() |
ពិធីចាប់ត្រីបែបប្រពៃណីរបស់ជនជាតិខ្មែរនៅឃុំ Loc Khanh ស្រុក Loc Ninh ខេត្ត Binh Phuoc |
ក្នុងរយៈពេលមួយឆ្នាំ ប្រសិនបើគ្មានការអនុញ្ញាតរបស់ព្រឹទ្ធាចារ្យភូមិនោះ គឺគ្មាននរណាម្នាក់មានសិទ្ធិធ្វើការនេសាទនៅក្នុងត្រពាំងឡើយ។
![]() |
ពិធីចាប់ត្រីបែបប្រពៃណីរបស់ជនជាតិខ្មែរនៅឃុំ Loc Khanh ស្រុក Loc Ninh ខេត្ត Binh Phuoc |
រាល់ការរំលោភបំពានទាំងអស់នឹងត្រូវផាកពិន័យដោយផ្អែកលើកម្រិត។ នេះជារូបភាពវប្បធម៌ប្រជាប្រិយចម្រុះ ដែលបង្កប់នូវតម្លៃវិសេសវិសាលជាច្រើន និងខ្លឹមសារដ៏សម្បូរបែបរបស់ជនជាតិខ្មែរនៅឃុំ Loc Khanh ដោយឡែក និងខេត្តBinh Phuoc និយាយទូទៅ៕
nongnghiep.vn
មតិពីមិត្តអ្នកអាន