Trending now

ធនាគារ​រដ្ឋ​វៀតណាម SBV បង្ហាញ​ផែនការ​ធ្វើ​បរិវត្តកម្ម​ឌីជីថល​ត្រឹម​ឆ្នាំ​ ២០២៥

15:22 | 26/05/2021 ហេង វុធ្ធី

ទេសាភិបាលរង​នៃ​ធនាគារ​រដ្ឋ​វៀតណាម (SBV) លោក Nguyen Thi Hong ទើបតែ​អនុម័ត​ផែនការ​សម្រាប់​ធ្វើ​បដិវត្ត​កម្ម​ឌីជីថល (Digital Transformation) នៃ​ឧស្សាហកម្ម​ធនាគារ​ត្រឹម​ឆ្នាំ​ ២០២៥​។

វៀតណាម​មាន​ផែនការ​ពង្រីក​ផ្ទៃ​ដៃ​ដាំដុះ​ស្វាយ​បង្កើន​ការនាំចេញ​ដំណាំ​ហូប​ផ្លែ វៀតណាម​មាន​ផែនការ​ពង្រីក​ផ្ទៃ​ដៃ​ដាំដុះ​ស្វាយ​បង្កើន​ការនាំចេញ​ដំណាំ​ហូប​ផ្លែ
ធនាគារ ADB ព្យាករណ៍ថា ខឿនសេដ្ឋកិច្ចវៀតណាមនឹងត្រូវបានស្ដារឡើងវិញយ៉ាងខ្លាំងក្លា ធនាគារ ADB ព្យាករណ៍ថា ខឿនសេដ្ឋកិច្ចវៀតណាមនឹងត្រូវបានស្ដារឡើងវិញយ៉ាងខ្លាំងក្លា
ធនាគារ​រដ្ឋ​វៀតណាម SBV បង្ហាញ​ផែនការ​ធ្វើ​បរិវត្តកម្ម​ឌីជីថល​ត្រឹម​ឆ្នាំ​ ២០២៥
ធនាគារ​រដ្ឋ​វៀតណាម SBV បង្ហាញ​ផែនការ​ធ្វើ​បរិវត្តកម្ម​ឌីជីថល​ត្រឹម​ឆ្នាំ​ ២០២៥

ផែនការ​នេះ​ត្រូវបាន​រំពឹង​ធ្វើ​នវានុវត្តន៍​សកម្មភាព​គ្រប់គ្រង​ឲ្យ​ទូលំទូលាយ​នៃ​ធនាគារ​រដ្ឋ​វៀតណាម​ក្នុង​ទិសដៅ​ទំនើប​លើ​មូលដ្ឋាន​នៃ​ការដាក់​ពាក្យស្នើសុំ​ឲ្យ​មាន​ប្រសិទ្ធភាព និង ការធ្វើ​អាជីកម្ម​នៃ​បដិវត្តន៍​ឧស្សាហកម្ម​ទី​ ៤ ដែល​បំពេញ​នូវ​លក្ខណៈវិនិច្ឆ័យ​និង សូចនាករ​របស់​រដ្ឋាភិបាល​ពេញលេញ​លើ​បដិវត្តកម្ម​ឌីជីថល​។

យោងតាម​ផែនការ​នេះ សេវាសាធារណៈ​របស់​ធនាគារ​ ១០០ ​ភាគរយ​នឹង​ត្រូវ​ធ្វើ​បច្ចុប្បន្នភាព​ដល់​កម្រិត​ ៤ (​បដិវត្ត​ឧស្សាហកម្ម​ទី​ ៤ )​ត្រឹម​ឆ្នាំ​ ២០២៥​។

សេវាសាធារណៈ​ដល់​កម្រិត​ ៤ ១០០ ភាគរយ​ត្រូវ​បាន​គេ​ធ្វើ​សមាហរណកម្ម​នៅ​ច្រក សេវាសាធារណៈ​ថ្នាក់ជាតិ និង​ ៩០ ​ភាគរយ​នៃ​ការងារ​កត់ត្រា​នៅ SBV ត្រូវបាន​ដំណើរការ និង​ផ្ទុក​តាម​អនឡាញ​។

យ៉ាងហោចណាស់​ ៥០ ​ភាគរយ​នៃ​សកម្មភាព​ការងារ​អធិការកិច្ច​ និង​ការគ្រប់គ្រង​នៃ​ធនាគារ SBV ត្រូវបាន​អនុវត្ត​តាមរយៈ​បរិបទ ឌីជីថល និង ប្រព័ន្ធ​ព័ត៌មាន​នៃ​ធនាគារ​។

សម្រាប់​ស្ថាប័ន​ផ្តល់​ឥណទាន សាខា​ធនាគារ​បរទេស​យ៉ាងហោចណាស់​ត្រូវតែមាន​ ៥០ ​ភាគរយ​នៃ​ប្រតិបត្តិការ​ធនាគារ​អនុញ្ញាត​ឲ្យ​អតិថិជន​ប្រតិបត្តិការ​តាម​អនឡាញ​ទាំងស្រុង​បាន​។

ផែនការ​នេះ​ក៏បាន​កំណត់​នូវ​ទិសដៅ​យ៉ាងហោចណាស់​ ៥០ ​ភាគរយ​នៃ​ពលរដ្ឋ​ពេញវ័យ​ដែល​ប្រើប្រាស់​សេវាកម្ម​ទូរទាត់​តាម​អេឡិចត្រនិក និង យ៉ាងហោចណាស់​ ៧០ ​នៃ​ការផ្ទេរ​ប្រាក់​របស់​អតិថិជន​ត្រូវ​ធ្វើ​ឡើង​តាមរយៈ​មធ្យោបាយ​ឌីជីថល​។

ពេល​ជាមួយ​គ្នា​នោះ ធនាគារ​រដ្ឋ​វៀតណាម​រំពឹង​ថា យ៉ាងហោច​ណាស់​ ៦០ ​នៃ​ស្ថាប័ន​ផ្តល់​ឥណទាន​ត្រូវ​មាន​ចំណូល​ពី​ប្រព័ន្ធ​ឌីជីថល​លើស​ពី​ ៣០ ​ភាគរយ​។

យ៉ាងហោចណាស់​ ៥០ ​ភាគរយ​នៃ​ការសម្រេចចិត្ត​លើ​ការវិភាជ​ថវិកា​ និង​ការផ្តល់ប្រាក់​កម្ចី​នៃ​ធនាគារពាណិជ្ជ ក្រុមហ៊ុន​ហិរញ្ញវត្ថុ​សម្រាប់​កម្ចី​ខ្នាតតូច​និង កម្ចី​បុគ្គល​ប្រើប្រាស់​ត្រូវធ្វើ​ឡើង​ក្នុងទិសដៅ​នៃ​ឌីជីថលូបនីយកម្ម និង ស្វ័យប្រវត្តិ​។ យ៉ាងហោចណាស់​ ៧០ ​ភាគរយ​នៃ​ការងារ​កត់ត្រា​ទុក នៅឯ​ស្ថាប័ន​ឥណទាន​ត្រូវ​បាន​ដំណើរការ និង ផ្ទុក​ក្នុង​ប្រព័ន្ធ​ឌីជីថល​។

ត្រឹម​ឆ្នាំ​ ២០៣០ ធនាគារ SBV បានកំណត់​គោលដៅ​ថា យ៉ាងហោចណាស់​ ៧០ ​ភាគរយ​នៃ​ការងារ​អធិការកិច្ច​ និង​គ្រប់គ្រង​ត្រូវអនុវត្ត​តាមរយៈ​បរិស្ថាន​ឌីជីថល និង ប្រព័ន្ធ​ព័តមាន​ធនាគារ​។ យ៉ាងហោចណាស់ ៧០ ​ភាគរយ​នៃ​ប្រតិបត្តិការ​ធនាគារ អនុញ្ញាត​ឲ្យ​អតិថិជន​ដំណើរការ​តាម​ឌីជីថល​ទាំងស្រុង​៕

ហេង វុធ្ធី

VNS/Postkhmer

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី
ការផ្ទេរប្រាក់ពីក្រៅប្រទេសមកកាន់ទីក្រុងហូជីមិញឈានដល់ជាង ២,៤ ពាន់លានដុល្លារ
ស្ត្រីជនជាតិវៀតណាមដើមកំណើតដំបូងគេដែលនាំយកគ្រាប់ឈូក ១៦៩ គ្រាប់របស់វៀតណាមហោះទៅកាន់អវកាស