យុគសម័ - លោក Pham Thien Nghia ប្រធានគណៈកម្មការប្រជាជននៃខេត្ត Dong Thap បាននិយាយថា ខេត្តនេះមានផ្ទៃដី ១២ ០០០ ហិកតាទៀតសម្រាប់ដាំដុះស្វាយភាគច្រើនស្ថិតនៅក្នុងស្រុក និងទីក្រុង Cao Lanh
![]() |
![]() |
![]() |
វៀតណាមមានផែនការពង្រីកផ្ទៃដៃដាំដុះស្វាយបង្កើនការនាំចេញដំណាំហូបផ្លែ |
វៀតណាមគ្រោងពង្រីកផ្ទៃដីសម្រាប់ដាំដុះស្វាយ និង ផលិតកម្មត្រឹមឆ្នាំ ២០៣០ ដើម្បីសម្រេចការនាំចេញឲ្យដល់តម្លៃ ៦៥០ លានដុល្លារដើម្បីទទួលបានប្រយោជន៍នៃតម្រូវការផ្លែឈើជាសកលដែលកំពុងកើនឡើង។
យោងតាម អាជ្ញាធរកែច្នៃកសិកម្ម និងអភិវឌ្ឍទីផ្សារនៃក្រសួងកសិកម្ម និង អភិវឌ្ឍន៍ជនបទកាលពីឆ្នាំមុនការនាំចេញផ្លែស្វាយពីប្រទេសវៀតណាម មានតម្លៃ ១៨០ លានដុល្លារ ដោយការនាំចេញទៅចិនមានតម្លៃជិត ១៥២ លានដុល្លារ។វៀតណាមក៏បាននាំចេញផ្លែស្វាយទៅប្រទេសរុស្ស៊ី អាមេរិក កូរ៉េ អឺរ៉ុប អូស្ត្រាលី និង ជប៉ុនផងដែរ។
លោក Nguyen Dinh Tung នាយកក្រុមហ៊ុន Vina T&T Group ដែលបានប្រឡូកក្នុងឧស្សាហកម្មផ្លែឈើចាប់តាំងពីឆ្នាំ ២០១៩ បាននិយាយថា បច្ចេកវិទ្យាថែរក្សាទុករបស់ក្រុមហ៊ុន រក្សាផ្លែឈើបានរយៈពេលប្រហែល ១ ខែ ហើយកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលវៀតណាមបានចុះហត្ថលេខា ជាទីផ្សារសំខាន់ជួយឲ្យវិស័យនេះចូលទៅកាន់ទីផ្សារថ្មីៗទៀត។
លោកនិយាយថា ផ្លែស្វាយអាចត្រូវបានគេដាំដុះពេញ ១ ឆ្នាំដោយគ្មានការប្រែប្រួលគុណភាព ដែលជួយឲ្យក្រុមហ៊ុនរបស់ងាយស្រួលទាក់ទាញកិច្ចព្រមព្រៀងនាំចេញ។វៀតណាមមានផ្ទៃដីដាំដុះស្វាយប្រមាណ ៨៧ ០០០ ហិកតា ខណៈដែលការដាំដុះក្នុងខេត្តសណ្តរទន្លេមេគង្គមានជិតពាក់កណ្តាលនៃចំនួននេះ។
ខេត្ត Dong Thap បានទទួលអត្តសញ្ញាណជាខេត្តស្វាយ ដែលជាដំណាំសំខាន់ក្នុងផែនការកែទម្រង់កសិកម្ម។ ខេត្តនេះមានអ្នកដាំដុះស្វាយច្រើនបំផុតក្នុងចំណោមខេត្តនៅដីសណ្តរទន្លេមេគង្គ ដោយប្រើប្រាស់បច្ចេកទេសកសិកម្មទំនើប និងកែច្នៃស្វាយស្រស់សម្រាប់ការប្រើប្រាស់ក្នុងស្រុក និងនាំចេញ៕
លោក Pham Thien Nghia ប្រធានគណៈកម្មការប្រជាជននៃខេត្ត Dong Thap បាននិយាយថា ខេត្តនេះមានផ្ទៃដី ១២ ០០០ ហិកតាទៀតសម្រាប់ដាំដុះស្វាយភាគច្រើនស្ថិតនៅក្នុងស្រុក និងទីក្រុង Cao Lanh ។
VNS/ANN
មតិពីមិត្តអ្នកអាន