Trending now

«​បុរី​អូរ​ស្វាយ​»​អេកូ​ទេសចរណ៍​ហ៊ុមព័ទ្ធ​ដោយ​កោះ​នៅ​ស្ទឹងត្រែង ផ្តល់​ចំណូល​ច្រើន​ដល់​ពលរដ្ឋ​

13:00 | 26/03/2021

«​បុរី​អូរ​ស្វាយ​» ជា​សហគមន៍​អេកូ​ទេសចរណ៍​ដែល​ហ៊ុមព័ទ្ធ​ដោយ​កោះ នៅក្នុង​ទន្លេមេគង្គ នៃ​ស្រុក​បុរី​អូរ​ស្វាយ​។ សហគមន៍​បុរី​អូរ​ស្វាយ សម្បូរ​ទៅដោយ​ជីវៈចម្រុះ​និង​ប្រព័ន្ធ​អេកូឡូស៊ី ដូចជា ព្រៃ​លិច​ទឹក ដីល្បាប់ ឆ្នេរ​ខ្សាច់ និង​សត្វ​ជិត​ផុត​ពូជ​ជាច្រើន​ប្រភេទ​។ ភ្ញៀវទេសចរ​ដែល​មក​កម្សាន្ត គឺ​ពួកគាត់​ចូលចិត្ត​ផ្ដិត​យក​រូបភាព​ដ៏​ស្រស់ស្អាត​, ទឹក​លេង​, ភ្ញៀ​បោះតង់​, គយគន់​ទេសភាព​ព្រៃ​លិច​ទឹក​, មើល​ថ្ងៃ​រះ និង​ទិដ្ឋភាព​ថ្ងៃ​ហៀ​ប​លិច​ជាដើម​។ ក្នុង​មួយឆ្នាំ​សហគមន៍​អាច​រកចំណូលបាន​ប្រមាណ ៨​ពាន់​ដុល្លារ​ពី​អេកូ​ទេសចរណ៍​នេះ​។​

«​បុរី​អូរ​ស្វាយ​»​អេកូ​ទេសចរណ៍​ហ៊ុមព័ទ្ធ​ដោយ​កោះ​នៅ​ស្ទឹងត្រែង ផ្តល់​ចំណូល​ច្រើន​ដល់​ពលរដ្ឋ

សហគមន៍​អេកូ​ទេសចរណ៍​បុរី​អូរ​ស្វាយ ដែល​ស្ថិតនៅ​ឃុំ​អូរ​ស្វាយ ស្រុក​បុរី​អូរ​ស្វាយ ខេត្តស្ទឹងត្រែង បាន​បង្កើតឡើង​ជិត​១០​ឆ្នាំ​មកហើយ ដោយមាន​សមាជិក​៣៧​នាក់ ក្នុងនោះ​មាន​ស្ត្រី​១៧​នាក់​។ លោក ស៊ីម សុភា ប្រធាន​សេវាកម្ម​ទូក​នៃ​សហគមន៍​ទេសចរណ៍ បញ្ជាក់ថា ទើបតែ​៣​ទៅ​៤​ឆ្នាំ​ចុង​ក្រោយនេះ​ប៉ុណ្ណោះ ដែលមាន​ភ្ញៀវទេសចរ​មក​កម្សាន្ត​ច្រើន​។​

​បើតាម​មន្ត្រី​របស់​អង្គការ NTFP-EP ដែល​កំពុង​អនុវត្ត​គម្រោង​នៅ​សហគមន៍​ទេសចរណ៍​បុរី​អូរ​ស្វាយ ក្នុង​ឆ្នាំ​២០១៩ សហគមន៍​ទទួលបាន​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ​ចំនួន ៦៧៨​នាក់ និង​រក​ប្រាក់ចំណូល​ប្រចាំឆ្នាំ​ដល់​សហគមន៍​បាន​ចំនួន ៨,៣៤០​ដុល្លា​អាមេរិក​។ ចំណូល​ដែល​បានមក​គឺ​តាមរយៈ​សមាជិក​សហគម​ន៍ រៀបចំ​សេវាកម្ម​ទេសចរណ៍ ដូចជា បង្កើត​ផ្ទះ​ស្នាក់​សហគមន៍ រៀបចំ​ម្ហូបអាហារ បង្កើត​កម្មវិធី​ទស្សនា​ក្នុង​តំបន់​ធម្មជាតិ និង​កម្មវិធី​វប្បធម៌​នានា​ប្រចាំ​សហគមន៍​។

អ្នកស្រី ធីតា អាយុ​៣២​ឆ្នាំ រស់នៅ​ភូមិ​អន្លង់​ស្វាយ ឃុំ​ព្រះ​រំកិល ជា​អ្នកលក់​បាយដំណើប​បុកល្ហុង​នៅ​សហគមន៍​អេកូ ទេសចរណ៍​ព្រះ​រំកិល​បានឱ្យ​ដឹង​ថា នា​ព្រឹក​ថ្ងៃ​ទី​០៦ ខែកុម្ភៈ ឆ្នាំ​២០២០​នេះ​ថា ការ​លក់ដូរ​មុខរបរ​សព្វថ្ងៃ មានការ​ថយ​ចំណូល​ច្រើន ព្រោះ​មិនសូវ​ឃើញ​ភ្ញៀវ​ទេសចរ​មក​កម្សាន្ត​ច្រើន​ដូច​កាលពី​៣ ឬ​៤​ឆ្នាំ​មុន ។ អ្នកស្រី ធីតា បាន​ត្អូញត្អែរ​ថា ភ្ញៀវ​ទេសចរ​មក​ទី​នេះ គឺ​ចង់​ទស្សនា​សត្វ​ផ្សោត​ដែល​ពី​មុន គឺ​មាន​៨​ទៅ​៩​ក្បាល ដោយឡែក​ឥឡូវ មាន​តែ​៣​ក្បាល​ប៉ុណ្ណោះ ដោយ​អ្នកស្រី​គិត​ថា ប្រហែលជា​មក​ពី​ការ​សាងសង់​វ៉ា​រី​អគ្គី​ស​នី​ដ​ន​សា​ហុង នៅ​ប្រទេស​ឡាវ បង្ក​ការ​រំខាន​ដោយ​សំឡេង​បំផ្ទុះ​ថ្ម និង​គ្រឿងចក្រ​នាំ​ឱ្យ​សត្វ​ផ្សោត​ផ្អើល និង​បន្លាស់​ទី​ទៅ​រស់នៅ​ខ្សែទឹក​ផ្សេង ។

«​បុរី​អូរ​ស្វាយ​»​អេកូ​ទេសចរណ៍​ហ៊ុមព័ទ្ធ​ដោយ​កោះ​នៅ​ស្ទឹងត្រែង ផ្តល់​ចំណូល​ច្រើន​ដល់​ពលរដ្ឋ​

អ្នកស្រី​បាន​និយាយ​ថា ការ​បាត់បង់​សត្វ​ផ្សោត​នេះ​ធ្វើ​ឱ្យ​មានការ​ថយ​ទេសចរ​ទាំង​បរទេស និង​ខ្មែរ ខណៈ​ទេសចរ​បរទេស​ទស្សនា​សត្វ​ផ្សោត​នៅ​ទឹកដី​ឡាវ​វិញ ។ ប្រាក់​ចំណូល​របស់​ពលរដ្ឋ​នៅ សហ​មគ​ន៍​ទេសចរ​ព្រះ​រំកិល​មួយ​ផ្នែក​បាន​មក​ពី​វិស័យ​ទេសចរណ៍​ដូច​ជា ការ​លក់​សំបុត្រ​ទស្សនា​ផ្សោត​សេវា​ដឹក​ជញ្ជូន ភ្ញៀវ​ទេសចរ​លក់​ម្ហូបអាហារ និង​កន្លែង​ស្នាក់​នៅ​ជាដើម ។ អ្នកស្រី​បន្ថែម​ថា រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​កម្រ​មាន​ភ្ញៀវ​ទេសចរ​មក​ទស្សនា​ផ្សោត​ពី​ប្រទេស​ឡាវ​មក​កម្ពុជា ណាស់ គឺ​ឃើញ​មាន​តែ​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​មក​ពី​ប្រទេស​កម្ពុជា ។

លោក ប៉ា ភឿន កត់​សម្គាល់ថា មូលហេតុ​ដែល​ផ្សោត​ចំនួន​៣​ក្បាល​បន្លាស់​ទី​ទៅ​ខ្សែទឹក​ខាងលើ​ដោយសារ​មាន ការដ្ឋាន​សាងសង់​ទំនប់​វា​រី​អគ្គិសនី​ឋិត​នៅ​ចម្ងាយ​៥០០​ម៉ែត្រ ពី​ទីតាំង​ជ្រក​របស់​ត្រី​ផ្សោត​អន្លង់​ឈើទាល និង​ការ ហ៊ុម​ព័ទ្ធ​នេសាទ​នៅ​ក្បែរ​អន្លង់​អភិរក្ស​បង្ក​ភាព​ស្មុគស្មាញ​ស្វែងរក​ចំណី​ចាប់​ត្រី​ជា​អាហារ​របស់​សត្វ​ផ្សោត ។

សត្វ​ផ្សោត​កំពុង​ប្រឈម​គ្រោះថ្នាក់​ខ្លាំង​ដោយសារ​តំបន់​ឆ្លងកាត់​សំខាន់​ៗ ដែល​ផ្សោត​ធ្វើ​ដំណើរ​សម្បូរ​ទៅ​ដោយ​អ្នក នេសាទ​ទាំង​ប្រជាជន​ឡាវ និង​ខ្មែរ​បាន​ដាក់​មង និង​ឧបករណ៍​នេសាទ​ផ្សេង​ៗ ត្បិត​ប្រជាជន​ប្រទេស​ទាំង​ពីរ​មាន​ទម្លាប់ នេសាទ នៅ​ដង​ទន្លេ​ខ្សែបន្ទាត់​ខណ្ឌ​ទឹកដី​ប្រទេស​ទាំង​ពីរ​នៅ​តំបន់​នោះ ។
សហគមន៍​អេកូ​ទេសចរណ៍​ព្រះ​រំកិល​ទទូច​អាជ្ញាធរ និង​ស្ថាប័ន​ពាក់ព័ន្ធ​រក​មធ្យោបាយ​អភិរក្ស​សត្វ​ផ្សោត​នៅ​អន្លង់ អភិរក្ស​ឈើទាល​ឱ្យ​គង់វង្ស ដើម្បី​ធានា​និរន្តរភាព​វិស័យ​ទេសចរណ៍​ក្នុង​តំបន់ និង​កុំឱ្យ​ឈាន​ទៅ​រក​ការ​ផុត​ពូជ សត្វ​ផ្សោត​នា​ពេល​អនាគត​នៅ​អន្លង់​ឈើទាល សហគមន៍​អេកូ​ទេសចរណ៍​ព្រះ​រំកិល​នេះ ។

«​បុរី​អូរ​ស្វាយ​»​អេកូ​ទេសចរណ៍​ហ៊ុមព័ទ្ធ​ដោយ​កោះ​នៅ​ស្ទឹងត្រែង ផ្តល់​ចំណូល​ច្រើន​ដល់​ពលរដ្ឋ​

ជុំវិញ​រឿង​នេះ​លោក ទុំ នី​រ៉ូ នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​ស្ទឹង​ត្រែង​បានឱ្យ​ដឹង​ថា សត្វ​ផ្សោត​នៅ​ខេត្ត មាន​ចំនួន​ប្រមាណ​ជាង​៣០​ក្បាល​ដែល​រស់នៅ​ក្នុង​អន្លង់​ចំនួន​៤​កន្លែង គឺ​អន្លង់​ចំនួន​៣​ស្ថិត​ក្នុងស្រុក​សៀម​បូក និង​មួយទៀត គឺ​អន្លង់​អូរ​ឈើទាល​ឋិត​ក្នុង​ឃុំ​ព្រះ​រំកិល​ស្រុក​បុរី​អូរ​ស្វាយ​សែន​ជ័យ ។ សត្វ​ផ្សោត​មាន​សារសំខាន់​ណាស់ ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​ប្រសិនបើ​នៅ​ក្នុង​អន្លង់​អូរ​ឈើទាល សត្វ​ផ្សោត​វា​កាន់តែ​ជិត​បាត់បង់​អស់​ទៅ​ហើយ​នោះ ហើយ​ភ្ញៀវ​ទេសចរ​ក៏​ថយ​ចុះ​ទៅ​តាម​ហ្នឹង​ដែរ ។ ដូច្នេះ សូម​បងប្អូន​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ មេត្តា​ជួយ​ថែរក្សា​គ្នា​កុំ​ប្រើ​ឧបករណ៍​ខុសច្បាប់​នៅ​ជិត​តំបន់ហាមឃាត់ នៅ​ក្នុង​តំបន់​ដែល​សត្វ​ផ្សោត​វា​កំពុង​រស់នៅ​ឱ្យ​សត្វ​ផ្សោត​គង់វង្ស ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​ចូល​ទស្សនា​ឱ្យ​បាន​កាន់តែ​ច្រើន​ឡើង​វិញ ៕

(បកប្រែដោយ ហេង វុធ្ធី)

(ប្រភពព័ត៌មាន: Thmeythmey និង kohsantepheapdaily.com.kh)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ជំរុញការងារបណ្តុះបណ្តាលដើម្បីអភិវឌ្ឍចលនាភាសាអន្តរជាតិ
ភាពទាក់ទាញនៃផ្សារព្រំដែនវៀតណាម-កម្ពុជានៅខេត្ត Gia Lai
មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី