Trending now

ការពារសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់ពលរដ្ឋវៀតណាមនៅកម្ពុជា

09:01 | 20/09/2022 យោងតាមកាសែតកងទ័ពប្រជាជន

យោងតាមស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា បានឲ្យដឹងថា នារសៀល ថ្ងៃទី ១៧ ខែកញ្ញា ជនជាតិវៀតណាមចំនួន ៦០ នាក់ បានរត់ចេញពីទីតាំងអាជីវកម្មនៅភូមិបាវិតកណ្តាល សង្កាត់បាវិត ទីក្រុងបាវិត ខេត្តស្វាយរៀង ទៅកាន់ទិសច្រកទ្វារព្រំដែនបាវិត។ ក្នុងដំណើរការរត់គេចខ្លួន មនុស្ស ៤ នាក់ ត្រូវបានទីតាំងអាជីវកម្មចាប់ខ្លួនវិញ។

ជាលើកដំបូងដែលកងទ័ពនៃប្រទេសទាំងបី ឡាវ វៀតណាម និងកម្ពុជា បានចូលរួមក្នុងសមយុទ្ធជួយសង្គ្រោះ ជាលើកដំបូងដែលកងទ័ពនៃប្រទេសទាំងបី ឡាវ វៀតណាម និងកម្ពុជា បានចូលរួមក្នុងសមយុទ្ធជួយសង្គ្រោះ
ចំណុចលេចធ្លោ នៃកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាវៀតណាម និងកម្ពុជា ចំណុចលេចធ្លោ នៃកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាវៀតណាម និងកម្ពុជា
ការពារសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់ពលរដ្ឋវៀតណាមនៅកម្ពុជា
ការពារសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់ពលរដ្ឋវៀតណាមនៅកម្ពុជា

យោងតាមស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា បានឲ្យដឹងថា នារសៀល ថ្ងៃទី ១៧ ខែកញ្ញា ជនជាតិវៀតណាមចំនួន ៦០ នាក់ បានរត់ចេញពីទីតាំងអាជីវកម្មនៅភូមិបាវិតកណ្តាល សង្កាត់បាវិត ទីក្រុងបាវិត ខេត្តស្វាយរៀង ទៅកាន់ទិសច្រកទ្វារព្រំដែនបាវិត។ ក្នុងដំណើរការរត់គេចខ្លួន មនុស្ស ៤ នាក់ ត្រូវបានទីតាំងអាជីវកម្មចាប់ខ្លួនវិញ។

បន្ទាប់ពីទទួលបានព័ត៌មានភ្លាមៗ ស្ថានទូតវៀតណាមប្រចាំនៅកម្ពុជាបានទាក់ទងយ៉ាងសកម្មជាមួយស្ថាប័នមានសមត្ថកិច្ចរបស់កម្ពុជាដើម្បីស្វែងយល់ហេតុការនេះ ទទួលនិងនាំមនុស្សមកប្រទេសវិញ។ ជាមួយគ្នានេះ ស្ថានទូតវៀតណាមបានស្នើភាគីកម្ពុជាជួយអន្តរាគមន៍ និងជួយសង្គ្រោះពលរដ្ឋវៀតណាមដែលនៅសល់នៅទីតាំងអាជីវកម្ម។

គិតត្រឹមរសៀលថ្ងៃដដែល នគរបាលកម្ពុជាបានស្នើឱ្យទីតាំងអាជីវកម្មប្រគល់ពលរដ្ឋវៀតណាមចំនួន ១១ នាក់ បន្ថែមទៀត ដែលបូកសរុបអ្នកពាក់ព័ន្ធនឹងហេតុការនេះកើនដល់ ៦៧ នាក់។ បច្ចុប្បន្ន ពលរដ្ឋកំពុងត្រូវបាននគរបាលកម្ពុជាការពារ។ ស្ថានទូតវៀតណាម និងកងទ័ពការពារព្រំដែនកំពុងសម្របសម្រួលជាមួយនាយកដ្ឋានកុងស៊ុល ក្រសួងការបរទេស និងអាជ្ញាធរកម្ពុជា ដើម្បីនាំពលរដ្ឋមកប្រទេសវិញឱ្យបានឆាប់បំផុត។

ក្រសួងការបរទេសវៀតណាម ក៏បានបញ្ជាឲ្យស្ថានទូត ធានាលក្ខណៈសម្រាប់ពលរដ្ឋ ខណៈកំពុងរង់ចាំបំពេញនីតិវិធីត្រឡប់មកប្រទេសកំណើតវិញ។ បន្តសម្របសម្រួលជាមួយអាជ្ញាធរមូលដ្ឋាននៃប្រទេសសាមី ដើម្បីពិនិត្យលទ្ធភាពដែលពលរដ្ឋវៀតណាមនៅសល់ក្នុងទីតាំងអាជីវកម្មខាងលើ ទន្ទឹមនឹងនោះស្នើសុំការស៊ើបអង្កេតរកមូលហេតុ និងចាត់ការលើករណីនេះ ការពារសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់ពលរដ្ឋវៀតណាម។

ក្នុងករណីប្រជាពលរដ្ឋត្រូវការជំនួយ សូមទាក់ទងភ្នាក់ងារពាក់ព័ន្ធនៃក្រសួងការបរទេស៖ ស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា លេខទូរស័ព្ទ៖ + ៨៥៥-២៣៧២៦២៧៤; ស្ថានអគ្គកុងស៊ុលប្រចាំក្រុងព្រះសីហនុ លេខទូរស័ព្ទ៖ +855-34934039 ឬខ្សែទូរស័ព្ទការពារប្រជាពលរដ្ឋ +84-981 84 84 84។

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ការបង្កើតចំណុចរបត់សម្រាប់យុគសម័យថ្មី
ចំណុចភ្លឺនៃសេដ្ឋកិច្ចជាច្រើនក្នុងរយៈពេល ៥ ខែដំបូងនៃឆ្នាំ ២០២៥
ទីក្រុងហូជីមិញត្រៀមខ្លួនជាស្រេចដើម្បីជំរុញកិច្ចសហប្រតិបត្តិការជាមួយមូលដ្ឋានអ៊ីតាលី
សម្តេច ហ៊ុន សែន៖ កម្ពុជានឹងរក្សានិងពូនជ្រុំទំនាក់ទំនងជាមួយវៀតណាមជានិច្ច
ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងវៀតណាម-កម្ពុជា