វៀតណាមបានដាក់ទិសដៅបង្កើនគុណភាពផលិតផលក្នុងវិស័យកសិកម្មដើម្បីបំពេញតាមស្តង់ដាទីផ្សារនៃប្រទេសនាំចូល និងសម្រេចឱ្យបាននូវទិសដៅនាំចេញមានតម្លៃ ១០ ពាន់លានដុល្លារត្រឹមឆ្នាំ ២០៣០។
![]() |
![]() |
![]() |
វៀតណាមពង្រឹងគុណភាពផលិតផលកសិកម្មឆ្លើយតបតម្រូវការនាំចេញ |
លោក Dang Phuc Nguyen អគ្គលេខាធិការនៃសមាគមបន្លែវៀតណាមបាននិយាយថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTAs) ដែលបានបង្កើតឡើងថ្មីៗនេះដូចជា (FTAs) ជាមួយអឺរ៉ុប និងកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយ និងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) ឬក៏ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) កំពុងជួយត្រួសត្រាយផ្លូវសម្រាប់ធុរកិច្ច វៀតណាមបង្កើនចំណូលពីការនាំចេញផ្លែឈើ និងបន្លែនៅក្នុងឆ្នាំនេះ។
លោកបានអះអាងថា បន្លែ និងផ្លែឈើនាំចេញភាគច្រើនទៅកាន់ទីផ្សារចិនក្នុងរយៈពេល ២ ខែដំបូងនៃឆ្នាំនេះសម្រេចបាន ៣៥២,៨៣ លានដុល្លារ កើនឡើង ១៧,៥ ភាគរយក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលមានត្រឹមតែ ៦២,៥ ភាគរយនៃតម្លៃបនែ្ល និងផ្លែឈើនាំចេញសរុបនៃប្រទេសវៀតណាម។
ការកើនឡើងការនាំចេញទៅកាន់ទីផ្សារប្រទេសចិនគឺដោយសារតែកំណើនដ៏ខ្លាំងនៃតម្រូវការប្រើប្រាស់អំឡុងពេលចូលឆ្នាំចិន។ ក្រៅពីទីផ្សារប្រទេសចិន ទីផ្សារធំៗប្រទេសផ្សេងៗទៀត សម្រាប់ផ្លែឈើ និងបន្លែវៀតណាមគឺសហរដ្ឋអាមេរិក ថៃ ជប៉ុន និងសាធារណរដ្ឋកូរ៉េខាងត្បូង។
បន្លែ និងផ្លែឈើនាំចេញទៅកាន់ទីផ្សារតៃវ៉ាន់ អូស្ត្រាលី និងម៉ាឡេស៊ីកើនឡើងគួរកត់សម្គាល់។ តម្លៃនាំចេញទៅកាន់ទីផ្សារតៃវ៉ាន់សម្រេចបាន ១២,៨៧ លានដុល្លារកើនឡើង ៤៣,១ ភាគរយ ទីផ្សារអូស្ត្រាលីសម្រេចបាន ១១,៩ លានដុល្លារកើនឡើង ៣០,៦ ភាគរយ និងទីផ្សារម៉ាឡេស៊ីសម្រេចបាន ៩,២ លាន ដុល្លារកើនឡើង ៣២,៥ ភាគរយក្នុងរយៈពេលដូចគ្នាប្រៀបធៀបនឹងឆ្នាំមុន៕
មតិពីមិត្តអ្នកអាន