Trending now

ការបោះឆ្នោតនៅវៀតណាម​​បានប្រព្រឹត្តទៅ​ប្រកបដោយ​សុវត្ថិភាពក្នុងបរិបទនៃជំងឺកូវីដ ១៩

18:21 | 24/05/2021 យោងតាមវិឡុសំលេងវៀតណាម

ទោះបីការបោះឆ្នោតបានប្រព្រឹត្តទៅក្នុងបរិបទ ដែលជំងឺរាតត្បាតកូវីដ ១៩ កំពុងមានការវិវឌ្ឍយ៉ាងស្មុគស្មាញក៏ដោយ ប៉ុន្តែការងារត្រៀមរៀបចំយ៉ាងហ្មត់ចត់ ដោយធានាសុវត្ថិភាព ព្រមទាំងគោរពតាមបទប្បញ្ញត្តិស្តីពីការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតផងដែរ។

ឧបត្ថម្ភជូនប្រជាពលរដ្ឋដើមកំណើតវៀតណាមនៅតាមតំបន់ដែលផ្ទុះជំងឺរាតត្បាតកូវីដ-១៩ នៅកម្ពុជា ឧបត្ថម្ភជូនប្រជាពលរដ្ឋដើមកំណើតវៀតណាមនៅតាមតំបន់ដែលផ្ទុះជំងឺរាតត្បាតកូវីដ-១៩ នៅកម្ពុជា
វៀតណាមដាក់ឲ្យដំណើរការ App កម្មវិធីតាមទូរស័ព្ទ ដើម្បីជួយស្រោចស្រង់ដំណាំស្រូវរបស់កសិករ វៀតណាមដាក់ឲ្យដំណើរការ App កម្មវិធីតាមទូរស័ព្ទ ដើម្បីជួយស្រោចស្រង់ដំណាំស្រូវរបស់កសិករ
ការបោះឆ្នោតនៅវៀតណាម​​បានប្រព្រឹត្តទៅ​ប្រកបដោយ​សុវត្ថិភាពក្នុងបរិបទនៃជំងឺកូវីដ ១៩

នាថ្ងៃទី ២៣ ឧសភា បណ្ដាទីភ្នាក់ងារសារព័ត៌មាន និងសារព័ត៌មានបរទេសបានផ្សាយព័ត៌មានជាច្រើនអំពីការបោះឆ្នោតជ្រើសរើសសមាជិក សមាជិការដ្ឋសភានីតិកាលទី ១៥ និងតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់សម្រាប់អាណត្តិ ២០២១-២០២៦ នៅវៀតណាម។ ទោះបីការបោះឆ្នោតបានប្រព្រឹត្តទៅក្នុងបរិបទ ដែលជំងឺរាតត្បាតកូវីដ ១៩ កំពុងមានការវិវឌ្ឍយ៉ាងស្មុគស្មាញក៏ដោយ ប៉ុន្តែការងារត្រៀមរៀបចំយ៉ាងហ្មត់ចត់ ដោយធានាសុវត្ថិភាព ព្រមទាំងគោរពតាមបទប្បញ្ញត្តិស្តីពីការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតផងដែរ។

ទីភ្នាក់ងារសារព័ត៌មានស៊ីនហួបានផ្សាយព័ត៌មានថា ម្ចាស់ឆ្នោតជាង ៦៩ លាននាក់នៅទូទាំងប្រទេសវៀតណាមបានទៅបោះឆ្នោតដើម្បីជ្រើសរើសសមាជិក សមាជិការដ្ឋសភាចំនួន ៥០០ រូបសម្រាប់នីតិកាលទី ១៥ ក៏ដូចជាបោះឆ្នោត ជ្រើសរើសតំណាង ក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់សម្រាប់អាណត្តិ ២០២១-២០២៦ ។ ដោយសារជំងឺរាតត្បាតកូវីដ ១៩ មានការវិវឌ្ឍយ៉ាងស្មុគស្មាញនោះ ម្ចាស់ឆ្នោតបានគោរពយ៉ាងតឹងរឹងនូវបទប្បញ្ញត្តិស្ដីពីការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩។ បន្ទាប់ពីបញ្ចប់ការបោះឆ្នោតនោះ ហិបឆ្នោតទាំងអស់ត្រូវបានរៀបដាក់នៅកន្លែងដាច់ដោយឡែក ហើយត្រូវបានបិតស្លាកព្រមានគ្រោះអាសន្នឆ្លងជំងឺផងដែរ។

ទីភ្នាក់ងារសារព័ត៌មានរ៉យទ័ររបស់អង់គ្លេសបានដកស្រង់ប្រសាសន៍របស់ប្រធានរដ្ឋសភាលោក Vuong Dinh Hue ក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានមុនពេលបោះឆ្នោតថា បណ្ដាវិធានការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតត្រូវបានអនុវត្តយ៉ាងសកម្ម ដើម្បីធានាថាការបោះឆ្នោតប្រព្រឹត្តទៅប្រកបដោយសុវត្ថិភាព។ ទីភ្នាក់ងារសារព័ត៌មាន La Prensa Latina របស់គុយបាបានចុះផ្សាយអត្ថបទសរសេរក្រោមចំណងជើងថា៖“ ប្រជាជនវៀតណាមទៅបោះឆ្នោតដើម្បីជ្រើសរើសកម្មាភិបាលសក្តិសមសម្រាប់ស្ថាប័ននីតិប្បញ្ញត្តិ”។ អត្ថបទនេះបានអះអាងថា ប្រជាជនវៀតណាមជាង ៦៩លាននាក់មានសិទ្ធិពេញលេញទៅបោះឆ្នោត ហើយចំនួនប្រជាជនទៅបោះឆ្នោតគឺខ្ពស់ណាស់។ ទន្ទឹមនឹងនេះ ទីភ្នាក់ងារសារព័ត៌មាន Kyodo របស់ជប៉ុន ទីភ្នាក់ងារសារព័ត៌មាន Spunik របស់ រុស្ស៊ី និងកាសែត halonoviny.czcz របស់សាធារណរដ្ឋឆែក ក៏បានផ្សាយព័ត៌មានជាច្រើនអំពីការបោះឆ្នោត ជ្រើសរើសសមាជិក សមាជិការដ្ឋសភានីតិកាលទី ១៥ និងតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់សម្រាប់អាណត្តិ ២០២១-២០២៦ នៅវៀតណាមផងដែរ៕

យោងតាមវិឡុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់