Trending now

វៀតណាមបរិច្ចាគម៉ាស៊ីនជំនួយដង្ហើមចំនួន ៨០០ គ្រឿង និងម៉ាស់ការពារជាង ២ លានម៉ាស ដើម្បីគាំទ្រដល់ប្រទេសកម្ពុជាប្រឆាំងនឹងជំងឺកូវីដ-១៩

10:39 | 21/05/2021 ហេង វុធ្ធី

យុគសម័យ - ក្នុងស្មារតីនៃទំនាក់ទំនងជិតស្និតនិងប្រពៃណីនៃការចែករំលែកនិងគាំទ្រគ្នាទៅវិញទៅមកក្នុងគ្រាលំបាក បន្ទាប់ពីការគាំទ្រផ្នែកហិរញ្ញវត្ថុនៅខែមេសាឆ្នាំ ២០២១ អំណោយដែលបានរៀបរាប់ខាងលើពីរដ្ឋាភិបាលនិងប្រជាជនវៀតណាម នឹងត្រូវដឹកទៅរាជធានីភ្នំពេញជាបន្ទាន់នៅប៉ុន្មានថ្ងៃខាងមុខនេះ ដោយមានបំណងចង់ចូលរួមចំណែកជាក់ស្តែងនិងប្រកបដោយប្រសិទ្ធភាពដល់កិច្ចប្រឹងប្រែងឆ្លើយតបនឹងជំងឺកូវីដ-១៩ នៃរាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជា។

វៀតណាម - កម្ពុជាសាមគ្គីគ្នាដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត សកលកូវីដ - ១៩ វៀតណាម - កម្ពុជាសាមគ្គីគ្នាដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត សកលកូវីដ - ១៩
VUFO និងសមាគមមិត្តភាពវៀតណាម - កម្ពុជា បានជូនពរចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ VUFO និងសមាគមមិត្តភាពវៀតណាម - កម្ពុជា បានជូនពរចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ
វៀតណាមបរិច្ចាគម៉ាស៊ីនជំនួយដង្ហើមចំនួន ៨០០ គ្រឿង និងម៉ាស់ការពារជាង ២ លានម៉ាស ដើម្បីគាំទ្រដល់ប្រទេសកម្ពុជាប្រឆាំងនឹងជំងឺកូវីដ-១៩
ទិដ្ឋភាពនៃពិធីនេះ

នាថ្ងៃទី ២០ ខែឧសភានៅទីស្នាក់ការក្រសួងការបរទេសវៀតណាម បានប្រព្រឹត្តិទៅពិធីផ្តល់ជំនួយឧបត្ថម្ភជាគ្រឿងបរិក្ខារពេទ្យរួមមានម៉ាស៊ីនជំនួយដង្ហើមចំនួន ៨០០ គ្រឿង និងម៉ាស់ការពារចំនួន ២ លានម៉ាស់ និងម៉ាសការពារប្រភេទ N95 ចំនួន ៣០០,០០០ ម៉ាស ដែលជាឧបត្ថម្ភពីរដ្ឋាភិបាលនិងប្រជាជនវៀតណាមដែលគាំទ្រជូនរាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជា ដើម្បីឆ្លើយតបនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ (Covid-19)។

ក្នុងស្មារតីនៃទំនាក់ទំនងជិតស្និតនិងប្រពៃណីនៃការចែករំលែកនិងគាំទ្រគ្នាទៅវិញទៅមកក្នុងគ្រាលំបាក បន្ទាប់ពីការគាំទ្រផ្នែកហិរញ្ញវត្ថុនៅខែមេសាឆ្នាំ ២០២១ អំណោយដែលបានរៀបរាប់ខាងលើពីរដ្ឋាភិបាលនិងប្រជាជនវៀតណាម នឹងត្រូវដឹកទៅរាជធានីភ្នំពេញជាបន្ទាន់នៅប៉ុន្មានថ្ងៃខាងមុខនេះ ដោយមានបំណងចង់ចូលរួមចំណែកជាក់ស្តែងនិងប្រកបដោយប្រសិទ្ធភាពដល់កិច្ចប្រឹងប្រែងឆ្លើយតបនឹងជំងឺកូវីដ-១៩ នៃរាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជា។

អនុរដ្ឋមន្រ្តីការបរទេសវៀតណាម លោក Nguyen Quoc Dung បានវាយតម្លៃខ្ពស់ចំពោះវិធានការដ៏មានប្រសិទ្ធិភាពរបស់ប្រទេសកម្ពុជាក្នុងការការពារនិងគ្រប់គ្រងការរីករាលដាលជំងឺកូវីដ-១៩ ដូចអ្វីដែលបានបង្ហាញដោយចំនួននៃការឆ្លងថ្មីដែលហាក់ដូចជាមានការថយចុះក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះដែលបង្ហាញពីទំនុកចិត្តក្រោមការគ្រប់គ្រងយ៉ាងខ្លាំងក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលដឹកនាំដោយ សម្តេចតេជោនាយករដ្ឋមន្រ្តីហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងគ្រប់គ្រងដោយជោគជ័យនូវការរាលដាលនៃ Covid-19 ក្នុងពេលឆាប់ៗនេះ ដើម្បីជួយស្តារឡើងវិញនូវស្ថេរភាពសេដ្ឋកិច្ច - សង្គមនិងបន្តអភិវឌ្ឍប្រកបដោយចីរភាព។

វៀតណាមបរិច្ចាគម៉ាស៊ីនជំនួយដង្ហើមចំនួន ៨០០ គ្រឿង និងម៉ាស់ការពារជាង ២ លានម៉ាស ដើម្បីគាំទ្រដល់ប្រទេសកម្ពុជាប្រឆាំងនឹងជំងឺកូវីដ-១៩
វៀតណាមបរិច្ចាគម៉ាស៊ីនជំនួយដង្ហើមចំនួន ៨០០ គ្រឿង និងម៉ាស់ការពារជាង ២ លានម៉ាស ដើម្បីគាំទ្រដល់ប្រទេសកម្ពុជាប្រឆាំងនឹងជំងឺកូវីដ-១៩

ក្នុងឱកាសនេះលោកអនុរដ្ឋមន្រ្តី Nguyen Quoc Dung ក៏បានថ្លែងអំណរគុណជាថ្មីម្តងទៀតចំពោះរាជរដ្ឋាភិបាលកម្ពុជាដែលបានយកចិត្តទុកដាក់និងជួយដល់សហគមន៍ប្រជាពលរដ្ឋដើមកំណើតវៀតណាម ដែលកំពុងរស់នៅសិក្សានិងធ្វើអាជីវកម្មនៅកម្ពុជាក៏ដូចជាភ្នាក់ងារតំណាងរបស់វៀតណាមប្រចាំនៅកម្ពុជាក្នុងការអនុវត្តគោលនយោបាយនិងវិធានការណ៍នានា ដើម្បីការពារការរីករាលដាលនៃជំងឺកូវីដ -១៩ ផងដែរ ។

ជាការឆ្លើយតប ឯកអគ្គរដ្ឋទូតកម្ពុជាប្រចាំនៅវៀតណាម ឯកឧត្តម ចាយណាវុធបានបញ្ជាក់ថាការគាំទ្រផ្នែកហិរញ្ញវត្ថុនិងវេជ្ជសាស្រ្តដ៏អស្ចារ្យរបស់ប្រទេស វៀតណាមក្នុងរយៈពេលកន្លងមក ដោយមិនត្រឹមតែជាកាយវិការមនុស្សធម៌ដ៏ស្រស់ស្អាតប៉ុណ្ណោះទេថែមទាំងជាផ្លែផ្កានៃទំនាក់ទំនងមិត្តភាពនិងសាមគ្គីភាពនិងភាពជាអ្នកជិតខាងល្អរវាងប្រទេសទាំងពីរផងដែរ ព្រមទាំងនាំមកនូវភាពជាក់ស្តែងដល់ការខិតខំប្រឹងប្រែងក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតដ៏កាចសាហាវនេះនៅកម្ពុជាផងដែរ ក៏ដូចជាចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជួយរាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជាក្នុងការកាត់ផ្តាច់ការរីករាលដាលនៃជំងឺឆ្លងនេះតែម្តង៕

ហេង វុធ្ធី

baoquocte

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

លោកអគ្គលេខាបក្ស ព្រមទាំងជាប្រធានរដ្ឋ លោក To Lam ជួបសំណេះសំណាលជាមួយសហគមន៍ប្រជាជនវៀតណាមប្រចាំនៅប្រទេសថៃ
ដំណើរទស្សនកិច្ចនៅប្រទេសហ្វីលីពីនរបស់លោកអគ្គលេខាបក្ស ព្រមទាំងជាប្រធានរដ្ឋ លោក To Lam ៖ បង្កើតទម្រង់ចក្ខុវិស័យសម្រាប់ទំនាក់ទំនងទ្វេភាគីនៅក្នុងបណ្ដាទសវត្
រដ្ឋមន្ត្រីក្រសួងការបរទេស លោក Le Hoai Trung ធ្វើកិច្ចសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីក្រសួងការបរទេសអាល់ហ្សេរីព្រមទាំងណាមីប៊ី
វៀតណាមជម្រុញកិច្ចសហប្រតិបត្តិការជាមួយបណ្តាញសារព័ត៌មាន ស៊ីអិនអិន ផ្សព្វផ្សាយរូបភាពជាតិព្រមទាំងឆ្នាំនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក ២០២
ប្រទេសអូស្ត្រាលីប្តេជ្ញាចិត្តផ្តល់ទឹកប្រាក់ ១០ លានដុល្លារអាមេរិកដើម្បីជួយឧបត្ថម្ភសហគ្រាសអាកាសធាតុនៅប្រទេសវៀតណាម