បទអន្តរាគមនានារបស់ក្រុមអ្នកស្រាវជ្រាវវប្បធម៌នៅសិក្ខាសាលាវិទ្យាសាស្រ្ត ”វប្បធម៌ជនរួមជាតិចាមក្នុងការអភិវឌ្ឍន៍រឹងមាំប្រទេសជាតិ ”បានរួមចំណែកជួយអ្នកគ្រប់គ្រងវប្បធម៌នៅតាមតំបន់មានជនជាតិចាមរស់នៅយល់បន្ថែមនូវស្ថានភាពជាក់ស្ដែងនៃកេរិ៍្តដំណែលវប្បធម៌ចាមនាបច្ចុប្បន្ន។ ម្យ៉ាងទៀត យោបល់ទាំងនេះក៏ជួយឲ្យសហគមន៍ជនជាតិចាមសំគាល់ឃើញតួនាទីនិងការ ទទួលខុសត្រូវរបស់ខ្លួនក្នុងការអភិរក្ស ពង្រីកគ្រប់តំលៃវប្បធម៌ជាតិខ្លួន ឆ្លើយ តបទៅនឹងតម្រូវការអភិវឌ្ឍប្រទេសជាតិចីរភាព
![]() |
![]() |
![]() |
អភិរក្សនិងពង្រីកវប្បធម៌ជនជាតិដើមភាគតិច CHAM |
ក្នុងកេរិ៍្តដំណែលវប្បធម៌បណ្ដាជនជាតិនៅប្រទេសវៀតណាម គឺវប្បធម៌របស់ជនជាតិចាមមានការគូសសញ្ញាលើច្រើនវិស័យ។ថ្វីបើដូច្នេះក្ដីតែ ក្នុងដំណាក់កាលសកលភាវូបនីយកម្មនិងសមាហរណកម្មអន្តរជាតិនាបច្ចុប្បន្ន តំលៃវប្បធម៌ចាមកំពុងប្រឈមមុខនឹងការសាកល្បងជាច្រើន។ ថ្មីៗនេះ សិក្ខាសាលាវិទ្យាសាស្រ្ត”វប្បធម៌ជនរួមជាតិចាមក្នុងការអភិវឌ្ឍន៍ រឹងមាំប្រទេសជាតិ ”ត្រូវបានប្រារព្ធឡើងនៅខេត្ត An Giang ភាគខាងត្បូង វៀតណាម។ នៅទីនេះ ក្រុមអ្នកស្រាវជ្រាវវប្បធម៌ប្រវតិ្តសាស្រ្តបានឲ្យដឹងថាវប្បធម៌ចាមត្រូវបានបង្ហាញច្បាស់នៅក្នុងវិស័យស្ថាបត្យកម្ម រូបចម្លាក់នៅ តាមប្រាសាទ វិហារ បដិមានិងវិស័យផ្សេងៗទៀតមានជាអាទិ៍ ទំនៀមទំលាប់ពិធីបុណ្ទាន សាសនា ភាសា អក្សរ តូរ្យតន្រ្តីជាដើម។
![]() |
អភិរក្សនិងពង្រីកវប្បធម៌ជនជាតិដើមភាគតិច CHAM |
នាដំណាក់កាលសកល ភាវូបនីយកម្មនិងសមាហរណកម្មអន្តរជាតិនាបច្ចុប្បន្ន នេះ តំលៃវប្បធម៌ លេចធ្លោជាច្រើនដូចជារឿងនិទាន គម្ពី និងក្រមសៀវភៅដែលមានតាំងពី សតវត្សទី១៦មកនោះកំពុងប្រឈមមុខនឹងការបាត់បង់។ ក្នុងគោលបំណង រក្សាវប្បធម៌ចាមគង់វង្សនិងអភិវឌ្ឍន៍រួមជាមួយវប្បធម៌របស់ជនជាតិភាតរៈ នោះ សហគមន៍ជនជាតិចាមយកចិត្តទុកដាក់យ៉ាងខ្លាំងលើការងារអភិរក្ស និងពង្រីកភាសា អក្សរសរសេរនៃជាតិខ្លួន ពិសេសគឺថែរក្សាអក្សរចាមបុរាណ។ ទន្ទឹមនេះគឺបង្រៀនភាសានិងអក្សរចាមបុរាណដល់ជំនាន់វ័យក្មេងដើម្បីគេយល់ ដឹងប្រវតិ្តសាស្រ្តនិងវប្បធម៌ជនជាតិខ្លួន។ តាមលោក Thap Liem Truong ជាអ្នក ស្រាវជ្រាវវប្បធម៌ចាមខេត្តNinh Thuanភាគកណ្ដាលវៀតណាមបានឲ្យដឹងថា “ ការបង្រៀនភាសាចាមវាខុសនឹងភាសាវៀតព្រោះថាភាសាវៀតមានតែ ឯកព្យាង្គប៉ុណ្ណោះទេ រីឯភាសាចាមមានពហុព្យាង្គ។ដោយហេតុនោះត្រូវតែជ្រើស រើសវិធីសាស្រ្តណាដែលសមស្របជាមួយភាសានិងអក្សរសរសេររបស់ជាតិខ្លួន ដើម្បីបញ្ចូលទៅក្នុងកម្មវិធីបង្រៀនក្នុងសាលា”។
![]() |
អភិរក្សនិងពង្រីកវប្បធម៌ជនជាតិដើមភាគតិច CHAM |
ជនជាតិចាមមានការច្នៃប្រឌិតលើវិស័យតូរ្យតន្ត្រី សិល្បៈដោយបង្កើតឡើង ឧបករណ៍ភ្លេងដ៏វិសេសវិសាលដូចជាចាប៉ី Ka-nhi ស្គរ Ba ra nung ស្រឡៃ Saranai ឃ្មោះ។ ល។ក៏ប៉ុន្តែ ការសំដែងសិល្បៈប្រពៃណីជនជាតិចាមនាសព្វថ្ងៃត្រឹមតែបានអនុវត្តនៅក្នុងជីវភាពសហគមន៍និងពិធីសាសនាប៉ុណ្ណោះហើយមិនសូវបានយក មកសំដែងទូលំ ទូលាយក្នុងសង្គមនោះឡើយ។តាមលោកស្រី Vu Thi Kim Yen ជាអ្នកនិពន្ធកម្មវិធីចំរៀងទូរទស្សទីក្រុងហូជីមិញថាដើម្បីថែរក្សាតំលៃតូរ្យតន្រ្តី ប្រពៃណីរបស់ជនជាតិចាមគឺត្រូវការអនុវត្តវិធានការមួយចំនួន។ លោកស្រីបានថ្លែងយ៉ាងដូចច្នេះថា“ គួរតែមានរបបអាទិភាពសំរាប់កូនចៅជនជាតិចាមដើម្បីលើកទឹកចិត្តគេ សិក្សាតូរ្យតន្រ្តីប្រពៃណីជាតិខ្លួន។ ប្រសិនបើត្រូវបានបណ្ដុះបណ្ដាលល្អ គេនឹងបង្កើត បាននូវស្នាដៃមានតំលៃចំពោះសហគមន៍ជនចាតិចាមផងហើយក៏សមស្របនឹងចំណូលចិត្តរបស់សង្គមផង”។
![]() |
អភិរក្សនិងពង្រីកវប្បធម៌ជនជាតិដើមភាគតិច CHAM |
បទអន្តរាគមនានារបស់ក្រុមអ្នកស្រាវជ្រាវវប្បធម៌នៅសិក្ខាសាលាវិទ្យាសាស្រ្ត ”វប្បធម៌ជនរួមជាតិចាមក្នុងការអភិវឌ្ឍន៍រឹងមាំប្រទេសជាតិ ”បានរួមចំណែកជួយអ្នកគ្រប់គ្រងវប្បធម៌នៅតាមតំបន់មានជនជាតិចាមរស់នៅយល់បន្ថែមនូវស្ថានភាពជាក់ស្ដែងនៃកេរិ៍្តដំណែលវប្បធម៌ចាមនាបច្ចុប្បន្ន។ ម្យ៉ាងទៀត យោបល់ទាំងនេះក៏ជួយឲ្យសហគមន៍ជនជាតិចាមសំគាល់ឃើញតួនាទីនិងការ ទទួលខុសត្រូវរបស់ខ្លួនក្នុងការអភិរក្ស ពង្រីកគ្រប់តំលៃវប្បធម៌ជាតិខ្លួន ឆ្លើយ តបទៅនឹងតម្រូវការអភិវឌ្ឍប្រទេសជាតិចីរភាព៕
VOV
មតិពីមិត្តអ្នកអាន