Trending now

ស្ចែងយល់អំពីសម្រស់នៃសាប៉ាតាមរយៈខ្សែផ្លូវរថភ្លើងឆ្លងកាត់ជួរភ្នំ

09:19 | 14/05/2021 ហេង វុធ្ធី

យុគសម័យ - ខ្សែផ្លូវរថភ្លើងឡើងភ្នំ Muong Hoa បានរួមចំណែកយ៉ាងល្អឥតខ្ចោះនិងធ្វើឲ្យសម្បូរបែប នូវសេវាសកម្មទេសចរដ៏វិសេសវិសាលចំពោះភ្ញៀវទេសចរនាពេលមកដល់តំបន់ពាយ័ព្យម្ដងៗ។ ដោយការដាក់ឲ្យដំណើរការខ្សែរថភ្លើងឡើងភ្នំ Muong Hoa ផ្នែក ទេសចរណ៍ខេត្ត Lao Cai មានផលិតផលទេសចរណ៍ថ្នាក់អន្តរជាតិមួយទៀត រួមចំណែកបង្កើតការងារ លើកស្ទួយជីវភាពរស់នៅរបស់ប្រជាជន ព្រម ទាំងទាក់ទាញភ្ញៀវទេសចរមកទស្សនាតំបន់នេះកាន់តែច្រើនពីមួយថ្ងៃទៅមួយ ថ្ងៃផងដែរ

រថភ្លើងអាស៊ាន - កូរ៉េខាងត្បូង៖ ចាប់ផ្តើមដំណើរថ្មីនៃមិត្តភាព រថភ្លើងអាស៊ាន - កូរ៉េខាងត្បូង៖ ចាប់ផ្តើមដំណើរថ្មីនៃមិត្តភាព
នាយករដ្ឋមន្ត្រីកម្ពុជានិងថៃ អញ្ជើញចាក់បេតុងភ្ជាប់ស្ពានឆ្លងព្រំដែន និងបើកដំណើរការផ្លូវរថភ្លើងឆ្លងកាត់ប្រទេសទាំងពីរ នាយករដ្ឋមន្ត្រីកម្ពុជានិងថៃ អញ្ជើញចាក់បេតុងភ្ជាប់ស្ពានឆ្លងព្រំដែន និងបើកដំណើរការផ្លូវរថភ្លើងឆ្លងកាត់ប្រទេសទាំងពីរ
ស្ចែងយល់អំពីសម្រស់នៃសាប៉ាតាមរយៈខ្សែផ្លូវរថភ្លើងឆ្លងកាត់ជួរភ្នំ
ខ្សែផ្លូវរថភ្លើងឡើងភ្នំ Muong Hoa

ការដាក់ឲ្យដំណើរការជាផ្លូវការចាប់ពីខែមិនាឆ្នាំ២០១៨ ជើងរថភ្លើង ឡើងភ្នំ Muong Hoa ដែលតភ្ជាប់ទីរួមស្រុក Sapa របស់ខេត្ត Lao Cai ជាមួយ ស្ថានីយ៍ខ្សែកាបកន្ត្រក់យោង Fansipan និងកំណាត់ផ្លូវពីទីកន្លែងបង្អង់ដំណើរ នៃស្ថានីយ៍ខ្សែកាបកន្ត្រក់យោងឡើងភ្នំ Fansipan បានរួមចំណែកនូវសេវា កម្មទេសចរដ៏វិសេសវិសាលចំពោះភ្ញៀវទេសចរនាពេលមកដល់តំបន់ពាយ័ព្យ។ នេះត្រូវបានវាយតំលៃថា ជាខ្សែរថភ្លើងឡើងភ្នំដ៏វែងបំផុតនិងទំនើបបំផុតនៅ វៀតណាម។

ខ្សែរថភ្លើងឡើងភ្នំ Muong Hoa ខាងលើត្រូវបានវិនិយោគសាងសង់ដោយ សម្ព័ន្ធក្រុមហ៊ុន Sun Group ដោយប្រវែងសរុបជិត២គ.ម។ បន្ទាប់ពីធ្វើដំណើរពី សណ្ឋាគារ Mgallery នៅទីរួមស្រុក Sapa ហើយបញ្ចប់ដំណើរនៅស្ថានីយ៍ខ្សែ កាបកន្ត្រក់យោង Fansipan ខ្សែរថភ្លើងឡើងភ្នំ Muong Hoa បានកាត់បន្ថយ ពេលវេលាធ្វើដំណើររបស់ភ្ញៀវទេសចរចុះនៅត្រឹម៦នាទី ជំនួសឲ្យរយៈពេល ពី១៥ដល់២០នាទីបើជិះរថយន្ត។ ទន្ទឹមនឹងនោះ ខ្សែរថភ្លើងនេះក៏ធានាសុវត្ថិភាព យ៉ាងអតិបរមាចំពោះភ្ញៀវទេសចរផងដែរ។

ស្ចែងយល់អំពីសម្រស់នៃសាប៉ាតាមរយៈខ្សែផ្លូវរថភ្លើងឆ្លងកាត់ជួរភ្នំ
ខ្សែផ្លូវរថភ្លើងឡើងភ្នំ Muong Hoa

លោក Nguyen Hong Phuc អ្នក ប្រតិបត្តិខ្សែរថភ្លើង បានសំណេះសំណាលថា៖ “រថភ្លើងនេះត្រូវបានធ្វើឡើងដោយបច្ចេកវិទ្យាអឺរ៉ុប ដូច្នេះហើយអាចទុក ចិត្តអំពីសុវត្ថិភាព។ រថភ្លើងនេះក៏ត្រូវបានរចនាដោយខ្សែកាបដ៏ធំ ហើយ ប្រព័ន្ធបច្ចេកទេសទំនើបៗ ដូច្នេះបានជាមិនអាចកើតមានឡើងហានិភ័យណា មួយឡើយ។ ប្រសិនបើបាត់ភ្លើងគឺរថភ្លើងនឹងបញ្ឈប់ដំណើរ ហើយចាំពេលមាន ភ្លើងវិញ ទើបប្រតិបត្តិឡើងវិញដែរ។ នាពេលដែលករណីនេះកើតមានឡើង យើងខ្ញុំនឹងណែនាំឲ្យភ្ញៀវទេសចរមានអារម្មណ៍ស្រស់ស្រាយ ហើយគេត្រឹមតែរង់ចាំ ក្នុងរយៈពេលពី១ដល់៣នាទីប៉ុណ្ណោះ គឺមានភ្លើងឡើងវិញហើយ”។

ស្ចែងយល់អំពីសម្រស់នៃសាប៉ាតាមរយៈខ្សែផ្លូវរថភ្លើងឆ្លងកាត់ជួរភ្នំ
ខ្សែផ្លូវរថភ្លើងឡើងភ្នំ Muong Hoa

រថភ្លើងឡើងភ្នំមានទូរចំនួន២ ដែលត្រូវបានគូរប្លង់និងផលិតដោយក្រុមហ៊ុន Garaventa របស់ស្វីស។ ទូរនីមួយៗអាចដឹកជញ្ជូនអ្នកដំណើរចំនួន២០០នាក់។ ពេលដែលជិះរថភ្លើងឡើងភ្នំ Muong Hoa ភ្ញៀវទេសចរអាចគយគន់ទេសភាពដ៏ ស្រស់ស្អាតនៃព្រៃភ្នំនៃតំបន់ភាគពាយ័ព្យ សំណង់ស្ថាបត្យកម្មបារាំងនៅស្ថានីយ៍ចេញ ទៅ Sapa ភូមិស្រុករបស់បណ្ដាជនជាតិភាគតិច ជួរភ្នំ Hoang Lien Son កំពូលភ្នំ Fansipan ដែលមានប្រសិទ្ធនាមជា ដំបូលផ្ទះឥណ្ឌូចិន ក៏ដូចជាមណ្ឌលសំណង់ ស្ថាបត្យកម្មវប្បធម៌ជំនឿសាសនានៅលើកំពូលភ្នំ Fansipan ផងដែរ។ លោក Nguyen Tuan Hung ភ្ញៀវទេសចរមួយនាក់ដែលបានជិះរថភ្លើងឡើងភ្នំ បានចែករំលែកថា៖ “ការជិះរថភ្លើងដូច្នេះមិនត្រឹមតែជួយសន្សំសម្ចៃពេលវេលាប៉ុណ្ណោះទេ ថែមទាំងជួយភ្ញៀវទេសចរអាចគយគន់សោភណភាព Sapa ឲ្យបានល្អជាងនេះទៅទៀត។ យើងខ្ញុំគយគន់សោភ័ណភាពជ្រលងភ្នំ Muong Hoa និងភូមិ Cat Cat ទាំងស្រុង។ នាពេលអាកាសធាតុអំណោយផល យើងអាចឃើញកំពូលភ្នំ Fansipan និងខ្សែកាបកន្ត្រក់យោងដ៏ទំនើបបំផុតនៅតំបន់អាស៊ីអាគ្នេយ៍ដែលបានដឹកជញ្ជូនភ្ញៀវទេសច រឡើងភ្នំ Fansipan ផងដែរ។

ខ្សែផ្លូវរថភ្លើងឡើងភ្នំ Muong Hoa បានរួមចំណែកយ៉ាងល្អឥតខ្ចោះនិងធ្វើឲ្យសម្បូរបែប នូវសេវាសកម្មទេសចរដ៏វិសេសវិសាលចំពោះភ្ញៀវទេសចរនាពេលមកដល់តំបន់ពាយ័ព្យម្ដងៗ។ ដោយការដាក់ឲ្យដំណើរការខ្សែរថភ្លើងឡើងភ្នំ Muong Hoa ផ្នែក ទេសចរណ៍ខេត្ត Lao Cai មានផលិតផលទេសចរណ៍ថ្នាក់អន្តរជាតិមួយទៀត រួមចំណែកបង្កើតការងារ លើកស្ទួយជីវភាពរស់នៅរបស់ប្រជាជន ព្រម ទាំងទាក់ទាញភ្ញៀវទេសចរមកទស្សនាតំបន់នេះកាន់តែច្រើនពីមួយថ្ងៃទៅមួយ ថ្ងៃផងដែរ៕

ហេង វុធ្ធី

VOV

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤