Trending now

ការពារដាច់ខាតសន្តិសុខ និងសុវត្ថិភាពនៅថ្ងៃបោះឆ្នោត

17:58 | 13/05/2021 យោងតាមវិឡុសំលេងវៀតណាម

នាព្រឹកថ្ងៃទី ១២ ឧសភា នៅទីក្រុងហាណូយក្រសួងនគរបាលបានរៀបចំសន្និសីទទូទាំងប្រទេសតាមប្រព័ន្ធវីដេអូស្ដីពីការធានាសន្តិសុខ និងសណ្ដាប់ធ្នាប់នៃថ្ងៃបោះឆ្នោតសមាជិក សមាជិការរដ្ឋសភានីតិកាលទី ១៥ និងតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់អាណត្តិ ២០២១ -២០២៦ ។

លោកនាយករដ្ឋមន្រ្តី Pham Minh Chinh អញ្ជើញដឹកនាំកិច្ចប្រជុំអចិន្ត្រៃយ៍របស់រដ្ឋាភិបាលស្តីពីការងាររៀបចំការបោះឆ្នោត លោកនាយករដ្ឋមន្រ្តី Pham Minh Chinh អញ្ជើញដឹកនាំកិច្ចប្រជុំអចិន្ត្រៃយ៍របស់រដ្ឋាភិបាលស្តីពីការងាររៀបចំការបោះឆ្នោត
ការឃោសនាអំពីការបោះឆ្នោតសមាជិកសភាវៀតណាមនីតិកាលទី ១៥ ត្រូវបានរៀបចំតាមរយៈវិធីជាច្រើន ការឃោសនាអំពីការបោះឆ្នោតសមាជិកសភាវៀតណាមនីតិកាលទី ១៥ ត្រូវបានរៀបចំតាមរយៈវិធីជាច្រើន
ប្រធានរដ្ឋសភាលោក Vuong Dinh Hue។ (រូបថត៖ VGP)
ប្រធានរដ្ឋសភាលោក Vuong Dinh Hue។ (រូបថត៖ VGP)

ប្រធានរដ្ឋសភា និងជាប្រធានក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោតលោក Vuong Dinh Hue បានចូលរួមនិងដឹកនាំសន្និសីទនេះ។ ដោយវាយតម្លៃខ្ពស់ចំពោះការត្រៀមរៀបចំយ៉ាងម្ចាស់ការរបស់កម្លាំងនគរបាលប្រជាជនទាំងមូល និងបណ្ដាកងកម្លាំងក្នុងការធានាសន្តិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពសម្រាប់ថ្ងៃបោះឆ្នោតនោះ លោកប្រធានរដ្ឋសភា Vuong Dinh Hue បានលើក សំណើរថា៖ “ពង្រឹងការធានាសន្តិសុខ និងសណ្ដាប់ធ្នាប់លើគ្រប់វិស័យ ដោយផ្ដោតសំខាន់លើការធានាសន្តិសុខ នយោបាយផ្ទៃក្នុង សន្តិសុខសង្គម សន្តិសុខក្នុងភូមិសាស្ត្រយុទ្ធសាស្រ្តដ៏សំខាន់ៗ និងសន្តិសុខតាមព្រំដែន។ ជំរុញការបង្ក្រាបបទល្មើស ជាពិសេស បទល្មើស ព្រហ្មទណ្ឌ គ្រឿងញៀន និង បទល្មើស បច្ចេកវិទ្យាខ្ពស់។ មិនអនុញ្ញាតឱ្យអនុភាពអមិត្ត ប្រតិកិរិយាបង្កអសន្តិសុខ សណ្ដាប់ធ្នាប់ដោយប៉ះពាល់ដល់ដំណើរការបោះឆ្នោតឡើយ។ ទន្ទឹមនឹងនេះប្រមូលផ្តុំកម្លាំងរបស់ប្រព័ន្ធនយោបាយ និងប្រជាជនទាំងមូល ពង្រីកតួនាទីជាស្នូលរបស់កងកម្លាំងប្រដាប់អាវុធប្រជាជនក្នុងកិច្ចការពារថ្ងៃបោះឆ្នោតផងដែរ”៕

យោងតាមវិឡុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ដំណើរទស្សនកិច្ចនៅប្រទេសហ្វីលីពីនរបស់លោកអគ្គលេខាបក្ស ព្រមទាំងជាប្រធានរដ្ឋ លោក To Lam ៖ បង្កើតទម្រង់ចក្ខុវិស័យសម្រាប់ទំនាក់ទំនងទ្វេភាគីនៅក្នុងបណ្ដាទសវត្
រដ្ឋមន្ត្រីក្រសួងការបរទេស លោក Le Hoai Trung ធ្វើកិច្ចសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីក្រសួងការបរទេសអាល់ហ្សេរីព្រមទាំងណាមីប៊ី
វៀតណាមជម្រុញកិច្ចសហប្រតិបត្តិការជាមួយបណ្តាញសារព័ត៌មាន ស៊ីអិនអិន ផ្សព្វផ្សាយរូបភាពជាតិព្រមទាំងឆ្នាំនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក ២០២
ប្រទេសអូស្ត្រាលីប្តេជ្ញាចិត្តផ្តល់ទឹកប្រាក់ ១០ លានដុល្លារអាមេរិកដើម្បីជួយឧបត្ថម្ភសហគ្រាសអាកាសធាតុនៅប្រទេសវៀតណាម
ប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម ផ្ញើសារអបអរសាទរមហាពិធីបុណ្យវិសាខបូជាក្នុងឆ្នាំ ២០២៦