Trending now

វិនិយោគិនបរទេសវាយតម្លៃខ្ពស់ចំពោះផែនការអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធរបស់វៀតណាម

16:43 | 12/05/2021 ហេង វុធ្ធី

យោងតាមអត្ថបទនេះថា ការដែលវៀតណាមសន្យាបោះទុនចំនួន១១៩ ពាន់លានដុល្លាអាមេរិកចូលហេដ្ឋារចនាសម្ព័ន្ធក្នុងរយៈពេល៤ឆ្នាំខាងមុខ និងបង្កើនការចូលរួមវិភាគទានរបស់តំបន់ឯកជនពី៤២%ឡើងដល់ទៅ៥៥%នៃ GDP នៅឆ្នាំ២០២៥នោះ បានទាក់ទាញវិនិយោគិនបរទេសយ៉ាងពិតប្រាកដ ហើយបង្កើត ឡើងសញ្ញាវិជ្ជមានចំពោះទីផ្សារហិរញ្ញវត្ថុ។

ជំងឺកូវីដ ១៩ ៖ កម្ពុជាបិទខ្ទប់តំបន់មួយជាប់ព្រំដែនវៀតណាម ជំងឺកូវីដ ១៩ ៖ កម្ពុជាបិទខ្ទប់តំបន់មួយជាប់ព្រំដែនវៀតណាម
ហាងលក់បាយវៀតណាមមានភ្ញៀវមកច្រើនកុះករ តាំងពីព្រឹកព្រលឹមនៅតាមព្រំដែនកម្ពុជា ហាងលក់បាយវៀតណាមមានភ្ញៀវមកច្រើនកុះករ តាំងពីព្រឹកព្រលឹមនៅតាមព្រំដែនកម្ពុជា
វិនិយោគិនបរទេសវាយតម្លៃខ្ពស់ចំពោះផែនការអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធរបស់វៀតណាម
វិនិយោគិនបរទេសវាយតម្លៃខ្ពស់ចំពោះផែនការអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធរបស់វៀតណាម

គេហទំព័ររបស់សម្ព័ន្ធក្រុមហ៊ុន Dow Jones & Company (អាមេរិក) នាពេលថ្មីៗ នេះ បានបង្ហោះបទវិភាគដែលវាយតម្លៃខ្ពស់ចំពោះឥទ្ធិពលវិជ្ជមាននៃយុទ្ធសាស្ត្រ អភិវឌ្ឍហេដ្ឋានរចនាសម្ព័ន្ធរបស់ វៀតណាមដល់ទីផ្សារហិរញ្ញវត្ថុ។

យោងតាមអត្ថបទនេះថា ការដែលវៀតណាមសន្យាបោះទុនចំនួន១១៩ ពាន់លានដុល្លាអាមេរិកចូលហេដ្ឋារចនាសម្ព័ន្ធក្នុងរយៈពេល៤ឆ្នាំខាងមុខ និងបង្កើនការចូលរួមវិភាគទានរបស់តំបន់ឯកជន ពី៤២%ឡើងដល់ទៅ៥៥%នៃ GDP នៅឆ្នាំ២០២៥នោះ បានទាក់ទាញវិនិយោគិនបរទេសយ៉ាងពិតប្រាកដ ហើយបង្កើត ឡើងសញ្ញាវិជ្ជមានចំពោះទីផ្សារហិរញ្ញវត្ថុ។

ក្រៅពីនោះ វិនិយោគិនបរទេសក៏បានវាយតម្លៃខ្ពស់ចំពោះសក្ដានុពលនៃទីផ្សារ អចលនទ្រព្យនៅ វៀតណាមផងដែរ។ បើតាមលោក Nick Niziolek អ្នកដឹកនាំយុទ្ធ សាស្ត្រជាសកលរបស់ក្រុមហ៊ុន Calamos Investments ចាត់ទុកថា ចំនួនគ្រួសារថ្មីនៅ វៀតណាមកំពុងកើនឡើងក្នុងចន្លោះពី៨ម៉ឺនដល់៩ម៉ឺនគ្រួសារក្នុងមួយឆ្នាំ ខណៈដែល ប្រភពផ្គត់ផ្គង់ស្ថិតនៅក្នុងចន្លោះតែ៦ម៉ឺនដល់៧ម៉ឺនប៉ុណ្ណោះ។ ហេតុដូច្នេះ នេះជា ឱកាសសម្រាប់វិនិយោគិនផ្នែកអចលនទ្រព្យ។

អត្ថបទសរសេរខាងលើចាត់ទុកថា ដោយមានសញ្ញាវិជ្ជមាននានាក្នុងពេលកន្លង មក វិនិយោគិនអាមេរិកពិតជាមានហេតុផលដើម្បីវិលត្រឡប់មកវៀតណាមវិញ៕

ហេង វុធ្ធី

VOV5

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វិស័យសំខាន់ៗចំនួន ៥ សម្រាប់បង្កើនប្រសិទ្ធភាពនៃការទូតរវាងប្រជាជន និងប្រជាជនរវាងវៀតណាម និងកម្ពុជា
ហាណូយ៖ ស្វែងយល់ពីពណ៌ស្រស់ឆើតឆាយនៃវប្បធម៌ថៃនៅក្នុងពិធីបុណ្យ "ចង្វាក់បេះដូងនៃប្រទេសថៃ"
ការដាក់ឱ្យដំណើរការគម្រោង MekongElevate៖ “ការសម្របខ្លួនបៃតង និងប្រកបដោយចីរភាពសម្រាប់សហគមន៍ជនជាតិភាគតិច”
ពិធីជប់លៀងតែមិត្តភាពភ្ជាប់ប្រជាជនអាស៊ាន
ផ្នែកទី ២: បណ្តាញនៅពីក្រោយការវាយប្រហារនៅ Dak Lak