ក្នុងរយៈពេល ៣ ខែដើមឆ្នាំ ២០២១ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងវៀតណាម និងកម្ពុជាសម្រេចបាន ២,៦៩ ពាន់លានដុល្លារអាមេរិក កើនឡើង ១០៣,៦៨% បើបៀបធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ ២០២០.
![]() |
ជំនួបរវាងរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្ម លោក Nguyen Hong Dien និងលោក ចាយ ណាវុធ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជាប្រចាំនៅប្រទេសវៀតណាម (រូបថត៖ vneconomy.vn) |
យោងតាមតួលេខពីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាម ឲ្យដឹងថា ក្នុងដំណាក់កាល ២០១០-២០១៩ ទំហំពាណិជ្ជកម្មវៀតណាម - កម្ពុជាសម្រេចបានអត្រាកំណើនជាមធ្យមប្រហែល ១៨% ក្នុងមួយឆ្នាំ។ ក្នុងឆ្នាំ ២០២០ ទំហំពាណិជ្ជកម្មសម្រេចបាន ១,៨៣ ពាន់លានដុល្លារ ពោលគឺកើនឡើងជិត ៣ ដងបើប្រៀធៀបនឹងឆ្នាំ ២០១០ ។
ជាពិសេសក្នុងឆ្នាំ ២០១៩ ទំហំពាណិជ្ជកម្មវៀតណាម - កម្ពុជា សម្រេចបាន ៥,២ ពាន់លានដុល្លារ។ លើសគោលដៅដែលកំណត់ដោយថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរចំនួន ៥ ពាន់លានដុល្លារនៅឆ្នាំ ២០២០ ។
ក្នុងរយៈពេល ៣ ខែដំបូងនៃឆ្នាំ ២០២១ ទំហំពាណិជ្ជកម្មទ្វេភាគីបានកើនឡើងដល់ ២,៦៩ ពាន់លានដុល្លារ កើនឡើង ១០៣,៦៨% បើប្រៀបធៀបកនឹងរយៈពេលដូចគ្នានៅឆ្នាំ ២០២០ ។ ក្នុងនោះ ការនាំចេញរបស់វៀតណាមទៅកម្ពុជាសម្រេចបាន ១,២២ ពាន់លានដុល្លារ កើនឡើង ១៥,៨៣% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២០ ។
ផលិតផលនាំចេញសំខាន់គឺដែកថែបគ្រប់ប្រភេទ (សម្រេចបាន ២៤០ លានដុល្លារអាមេរិក កើនឡើង ២០,៨% សមាមាត្រ ១៩,៧% នៃការនាំចេញសរុប); វាយនភណ្ ឌ(សម្រេចបាន ១៨៧,៥ លានដុល្លារ កើនឡង ១៥,៥% សមាមាត្រ ១៥,៣%) ប្រេងសាំងគ្រប់ប្រភេទ (សម្រេចបាន ៩៨,៣ លានដុល្លារ កើនឡើង ១៨,៤% សមាមាត្រ ៨%) វត្ថុធាតុដើមសម្រាប់វិស័យវាយនភណ្ឌ និងស្បែកជើង (សម្រេចបាន ៨១ លានដុល្លារ កើនឡើង ១០,៦% សមាមាត្រ ៦,៦%) ។
ការនាំចូលរបស់វៀតណាមពីកម្ពុជាក៏បានកើនឡើងគួរឱ្យកត់សម្គាល់ផងដែរ ដោយសម្រេចបាន ១,៤៧ ពាន់លានដុល្លារ កើនឡើង ៤៤៣% បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ ២០២០។ ក្នុងនោះ៖ គ្រាប់ស្វាយចន្ទីសម្រេចបាន ៧១១ លានដុល្លារ កើនឡើង ៤៩៧% សមាមាត្រ ៤៨,១% ; កៅស៊ូ ៣១៨,៣ លានដុល្លារ កើនឡើង ៩៩៩% សមាមាត្រ ២១,៥% ។ ផ្លែឈើ និងបន្លែ ១៣,៣ លានដុល្លារ កើនឡើង ៤៨,២% សមាមាត្រ ១%; សំណល់អេតចាយដែកថែប ១០,៧ លានដុល្លារ កើនឡើង ២១៦,៧% សមាមាត្រ ០,៧% ។
ដោយកត់សំគាល់លទ្ធផលវិជ្ជមាននោះ នៅក្នុងជំនួបថ្មីៗនេះរវាងរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាម លោក Nguyen Hong Dien និងលោកចាយ ណាវុធ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជាប្រចាំនៅប្រទេសវៀតណាម ភាគីទាំងពីរជឿជាក់ថាទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរនឹងបន្តកើនឡើងយ៉ាងខ្លាំងក្លានាពេលខាងមុខ។
លោក Nguyen Hong Dien រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម បានមានប្រសាសន៍ថា “ក្រសួងឧស្សាហកម្ មនិងពាណិជ្ជកម្មតែងតែត្រៀមខ្លួនជាស្រេចក្នុងការសម្របសម្រួល និងជួយគាំទ្រដល់ទីភ្នាក់ងារនានា និងស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសវៀតណាមក្នុងការជំរុញកិច្ចសហប្រតិបត្តិការរវាងវៀតណាម និងកម្ពុជាឲ្យទទួលបានលទ្ធផលវិជ្ជមានកាន់តែច្រើនថែមទៀតនាពេលខាងមុខ” ។
នៅក្នុងកិច្ចប្រជុំនេះ ដោយឈរលើមូលដ្ឋាននៃការលំបាកនាពេលបច្ចុប្បន្ននេះ ភាគីទាំងពីរបានឯកភាពលើវិធានការចំនួន ៧ ដើម្បីពិភាក្សាជាមួយទីភ្នាក់ងារពាក់ព័ន្ធសម្រាប់អនុវត្តនាពេលខាងមុខ ក្នុងគោលបំណងពង្រឹងថែមទៀតនូវកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យពាណិជ្ជកម្ម ឧស្សាហកម្ម និងថាមពល។
ទី ១ - ថែរក្សា និងកែលំអគំរូបំពេញបែបបទសម្រាប់ការការពារទប់ស្កាត់ការរាតត្បាតនៅតាមច្រកព្រំដែនផ្លូវគោក និងផ្លូវទឹក។
ទី ២ - ធានាថាបណ្តាញផ្គត់ផ្គង់មិនមានការរំខាន ជាពិសេសទំនិញសំខាន់ៗ ដូចជាសំភារៈបរិក្ខារពេទ្យ និងស្បៀងអាហារ។
ទី ៣ - ពិនិត្យឡើងវិញ កែប្រែបំពេញបន្ថែម និងចុះហត្ថលេខាលើក្របខ័ណ្ឌច្បាប់ថ្មីស្ដីពីពាណិជ្ជកម្ម ជាពិសេសកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលវៀតណាម និងរាជរដ្ឋាភិបាលកម្ពុជាស្តីពីការជំរុញពាណិជ្ជកម្មទ្វេភាគីក្នុងដំណាក់កាល២០២២- ២០២៣ ។
ទី ៤ - ពន្លឿនការអនុវត្តផែនការមេស្តីពីការអនុវត្តអនុស្សារណៈនៃការយោគយល់គ្នារវាងរដ្ឋាភិបាលវៀតណាម និងរាជរដ្ឋាភិបាលកម្ពុជាស្តីពីការតភ្ជាប់ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធពាណិជ្ជកម្មតាមព្រំដែន។
ទី ៥ - ជួយគាំទ្រដល់អង្គភាពអាជីវកម្មដើម្បីអនុវត្តសកម្មភាពជំរុញពាណិជ្ជកម្ម កសាងម៉ាក និងបណ្តាញចែកចាយ។
ទី ៦ - បង្កើនការចែករំលែកព័ត៌មាន និងសម្របសម្រួលយ៉ាងជិតស្និទ្ធក្នុងការប្រយុទ្ធប្រឆាំងនឹងការរត់ពន្ធឆ្លងដែន។
ទី៧ - បន្តពង្រឹងទំនាក់ទំនងទិញលក់អគ្គិសនី ដោយជំនះលើភាពប្រែប្រួលនៃសមត្ថភាពនៅលើខ្សែបញ្ជូនអគ្គិសនី Chau Doc - តាកែវ ធានាបាននូវស្ថិរភាព និងសុវត្ថិភាពនៃប្រព័ន្ធអគ្គិសនីនៃប្រទេសនីមួយៗ។
kh.qdnd.vn
មតិពីមិត្តអ្នកអាន