យុគសម័យ - ឈរពីរក្រោមមើលឡើង យើងអាចឃើញល្បាក់ទឹក Do Quyen ធំជង្រ្តឹង ។ ចំណោតថ្មមានរយៈទទឹងចំនួន១៥០ម៉ែត្រ ហើយនៅសង្ខាងគឺបានគ្រប ដណ្ដប់ដោយកំរាលរុក្ខជាតិបៃតងខៀវស្រងាត់ ដែលក្នុងនោះលេចធ្លោបំផុតគឺផ្កា Do Quyen។ នាខែមីនានិងខែមេសា ផ្កា Do Quyen រីកស្គុះស្គាយក្រហមឆ្អៅក្នុង លំហរដ៏ព្រិលភ្នែកដោយចំហាយទឹកនោះ បានក្លាយទៅជាលក្ខណៈស្រស់ស្អាត ដែលភ្ញៀវទេសចរមិនអាចបំភ្លេចបានឡើយ នាពេលមកទស្សនាល្បាក់ទឹក Do Quyen។
![]() |
![]() |
![]() |
សម្រស់ដ៏អស្ចារ្យនៃល្បាក់ទឹក Do Quyen ខេត្ត Thua Thien Hue ភាគកណ្ដាលវៀតណាម |
ពិតណាស់ថាល្បាក់ទឹក Do Quyen ត្រូវបានគេប្រៀបប្រដូចជាបវរកញ្ញាម្នាក់ដ៏ស្រស់ស្អាតគួរ អោយគយគន់នៅក្នុងលំហរបៃតងធំល្វឹងល្វើយនៃព្រៃជាតិ Bach Ma ខេត្ត Thua Thien Hue ភាគកណ្ដាលវៀតណាម។
ល្បាក់ទឹក Do Quyen មានកំពស់៣០០ម៉ែត្របើធៀបនឹងនីវ៉ូទឹកសមុទ្រ ដែលស្ថិតនៅក្នុងព្រៃជាតិ Bach Ma ឃុំ Loc Tri ស្រុក Phu Loc ខេត្ត Thua Thien Hue។ ពីជើងភ្នំ Bach Ma ជិះរថយន្តឡើងប្រមាណ១២គីឡូម៉ែត្រ យើងនឹងឃើញនៅ ខាងស្ដាំមានផ្លូវលុំមួយ ហើយដើរថ្មើជើងពី៤៥ទៅ ៥០នាទីបន្ថែមទៀតតាមផ្លូវលុំ នេះទើបទៅដល់កំពូលល្បាក់ទឹកដែលមានឈ្មោះនៃផ្កាដ៏ស្រស់ស្អាតនិងកម្រមានមួយប្រភេទនោះគឺផ្កា Do Quyen។ ប៉ុន្តែផ្លូវលុំនោះក្រវិចក្រវៀននិងរដិបរដុប ណាស់ ដោយត្រូវឡើងជម្រាលផង ហើយពេលខ្លះត្រូវលុយទឹកឆ្លងជ្រោះទៀតផង។ លោក Nguyen Vinh Hoang និងលោក Nguyen Thanh Long មកពី Hue បាន ចែករំលែកនាពេលមកដល់ល្បាក់ទឹក Do Quyen ជាលើកដំបូងយ៉ាងដូច្នេះថា៖ “ល្បាក់ទឹក Do Quyen គឺសមស្របជាមួយមនុស្សដែលចូលចិត្តស្វែងរក ធម្មជាតិប្រកបដោយមានសុខភាពល្អ។ មុនបង្អស់ យើងដើរតាមផ្លូវលុំទៅតាមជ្រោះ ហើយឆ្លងកាត់ល្បាក់ទឹក Ngu Ho បន្ទាប់មកដើរតាមផ្លូវលុំក្នុងព្រៃទើបទៅដល់ កំពូលល្បាក់ទឹក Do Quyen។ នៅលើផ្លូវ យើងបានគយគន់ទេសភាពដ៏ស្រស់ បំព្រងគួរអោយចាប់ចិត្ត ដោយបានសម្របខ្លួនទៅក្នុងបរិយាកាសដ៏ត្រជាក់ស្រួល ព្រម ទាំងបានស្ដាប់សម្លេងបក្សីយំយ៉ាងពិរោះៗទៀតផង”។
![]() |
សម្រស់ដ៏អស្ចារ្យនៃល្បាក់ទឹក Do Quyen ខេត្ត Thua Thien Hue ភាគកណ្ដាលវៀតណាម |
![]() |
សម្រស់ដ៏អស្ចារ្យនៃល្បាក់ទឹក Do Quyen ខេត្ត Thua Thien Hue ភាគកណ្ដាលវៀតណាម |
“នេះជាលើកដំបូងដែលខ្ញុំបានមកដល់ល្បាក់ទឹក Do Quyen ហើយឃើញ ថា វាមានសម្រស់ស្អាតដោយឡែកខុសពីគ្នាតាមពេលវេលាក្នុងមួយថ្ងៃ។ មាន ពេលខ្លះពពកគ្របដណ្ដប់ពេញអាកាសដែលធ្វើអោយយើងមិនអាចមើលឃើញជើងល្បាក់ទឹកទេ ប៉ុន្តែមានអារម្មណ៍ថា យើងកំពុងឃើញទន្លេពពកដ៏ស្អាអស្ចារ្យ មួយ។ ហើយចាំដល់ពេលពពកហើរចេញទៅអស់នោះ គឺយើងនឹងឃើញផ្ទាំងគំនូរនៃ ព្រៃឈើដ៏ស្រស់បំព្រងមួយនៅជើងល្បាក់ទឹក”។
ពីកំពូល ប្រសិនបើចង់ចុះនៅជើងល្បាក់ទឹក Do Quyen លោកអ្នកអាចដើរ តាមកាំជណ្ដើរចំនួន៦៨៩កាំដោយមានកំពស់មិនដល់៣០០ម៉ែត្រទេ ប៉ុន្តែវាជាការ សាកល្បងយ៉ាងពិតប្រាកដ។ នៅលើផ្លូវ លោកអ្នកអាចសម្រាកដើម្បីថតរូប គយគន់ទេសភាព ឬក៏ស្ដាប់សម្លេងទឹកជ្រោះហូរ។ លោក Nguyen Vinh Hoang បានចែករំលែកថែមទៀតថា៖“ល្បាក់ទឹក Do Quyen ជាល្បាក់ទឹកល្បីឈ្មោះនៅតំបន់ភាគកណ្ដាលវៀត ណាម។ ឈរនៅលើពីកំពូលល្បាក់ទឹក ពេលដែលមានពន្លឺព្រះអាទិត្យចែងចាំង យើងអាចឃើញទេសភាពនៃជួរភ្នំ Bach Ma ទាំងស្រុង ហើយអាចឃើញសមុទ្រ នៅឆ្ងាយៗផងដែរ។ អារម្មណ៍គ្រានោះពិតជាសប្បាយយ៉ាងក្រៃលែង”។
![]() |
![]() |
សម្រស់ដ៏អស្ចារ្យនៃល្បាក់ទឹក Do Quyen ខេត្ត Thua Thien Hue ភាគកណ្ដាលវៀតណាម |
នៅតាមសង្ខាងផ្លូវលំចុះនៅជើងល្បាក់ទឹក ផ្កា do quyen រីកស្គុះស្គាយ ស្រស់ស្អាតគួរអោយចាប់អារម្មណ៍យ៉ាងខ្លាំង ហើយមានម្លប់ដើមឈើដ៏ត្រជាក់ ស្រួលផងដែរ។ ដើរបានរយៈពេលមួយម៉ោងទើបចុះមកដល់ជើងល្បាក់ទឹក Do Quyen។ មកដល់ជើងល្បាក់ទឹក កញ្ញា Nguyen Thi Nhu Y មកពីខេត្ត Quang Binh បានចែករំលែកថា៖
“ល្បាក់ទឹក Do Quyen ពិតជាស្អាតអស្ចារ្យណាស់។ ឈរនៅជើងល្បាក់ទឹក ខ្ញុំអាចលឺច្បាស់សម្លេងទឹកជ្រោះពីខាងលើ។ ទោះបីជាខ្ញុំត្រូវដើរតាមផ្លូវលុំអស់ កម្លាំងក៏ដោយ ប៉ុន្តែពេលដែលមកដល់ជើងល្បាក់ទឹកនោះ គឺទេសភាពស្រស់ បំព្រងនិងបរិយាកាសបរិសុទ្ធនៅទីនេះបានធ្វើអោយភាពនឿយ ហត់រសាយបាត់អស់”។
![]() |
សម្រស់ដ៏អស្ចារ្យនៃល្បាក់ទឹក Do Quyen ខេត្ត Thua Thien Hue ភាគកណ្ដាលវៀតណាម |
ឈរពីរក្រោមមើលឡើង យើងអាចឃើញល្បាក់ទឹក Do Quyen ធំជង្រ្តឹង ។ ចំណោតថ្មមានរយៈទទឹងចំនួន១៥០ម៉ែត្រ ហើយនៅសង្ខាងគឺបានគ្រប ដណ្ដប់ដោយកំរាលរុក្ខជាតិបៃតងខៀវស្រងាត់ ដែលក្នុងនោះលេចធ្លោបំផុតគឺផ្កា Do Quyen។ នាខែមីនានិងខែមេសា ផ្កា Do Quyen រីកស្គុះស្គាយក្រហមឆ្អៅក្នុង លំហរដ៏ព្រិលភ្នែកដោយចំហាយទឹកនោះ បានក្លាយទៅជាលក្ខណៈស្រស់ស្អាត ដែលភ្ញៀវទេសចរមិនអាចបំភ្លេចបានឡើយ នាពេលមកទស្សនាល្បាក់ទឹក Do Quyen៕
baothuathienhue.vn
មតិពីមិត្តអ្នកអាន