Trending now

វៀតណាមមានគោលបំណងជំរុញ​កិច្ចសហប្រតិបត្តិការ​ពហុភាគី​សំដៅ​ដោះស្រាយបញ្ហារួម

10:14 | 10/05/2021 ហេង វុធ្ធី

លោករដ្ឋមន្ត្រីការបរទេស Bui Thanh Son បានរំលឹកឡើងវិញនូវការប្តេជ្ញាចិត្តយ៉ាងខ្លាំងក្លារបស់ក្រុមប្រឹក្សាសន្តិសុខ ស្ដីពីការជំរុញពហុភាគីនិយម ការគោរពធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ។

សំណើ​ផ្លាស់ប្តូរ​របត់​នៃ​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​ លើ​វិស័យ​បរិស្ថាន​នៅ​កម្ពុជា សំណើ​ផ្លាស់ប្តូរ​របត់​នៃ​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​ លើ​វិស័យ​បរិស្ថាន​នៅ​កម្ពុជា
វេទិកាអាស៊ាន - អូស្ត្រាលីលើកទី ៣៣ ក្រោមប្រធានបទ «កិច្ចសហប្រតិបត្តិការ ដើម្បីស្តារនិងរក្សាកំណើនប្រកបដោយចីរភាព» វេទិកាអាស៊ាន - អូស្ត្រាលីលើកទី ៣៣ ក្រោមប្រធានបទ «កិច្ចសហប្រតិបត្តិការ ដើម្បីស្តារនិងរក្សាកំណើនប្រកបដោយចីរភាព»
វៀតណាមមានគោលបំណងជំរុញ​កិច្ចសហប្រតិបត្តិការ​ពហុភាគី​សំដៅ​ដោះស្រាយបញ្ហារួម
លោករដ្ឋមន្ត្រីការបរទេស Bui Thanh Son (រូបថតៈ baoquocte.vn )

នាថ្ងៃទី ៧ ឧសភា ទទួលការអញ្ជើញរបស់រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi នោះ ប្រធានក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិប្រចាំខែឧសភា ឆ្នាំ ២០២១ រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Bui Thanh Son បានអញ្ជើញចូលរួម និងថ្លែងសុន្ទរកថានៅក្នុងសម័យពិភាក្សាបើកចំហថ្នាក់រដ្ឋមន្ត្រីតាមប្រព័ន្ធវីដេអូនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិស្តីពីប្រធានបទ " ពង្រឹងពហុភាគីនិយមនិងប្រព័ន្ធអន្តរជាតិជាមួយអង្គការសហប្រជាជាតិជាមជ្ឈភាព" ។

អញ្ជើញថ្លែងនៅក្នុងកិច្ចប្រជុំនេះ លោករដ្ឋមន្រ្តី Bui Thanh Son បានអបអរសាទរចំពោះគំនិតផ្ដួចផ្ដើមរបស់ចិន ដោយចាត់ទុកថា កិច្ចសហប្រតិបត្តិការពហុភាគីមានអត្ថន័យជាគន្លឹះ ក្នុងបរិបទនៃបណ្ដាបញ្ហាប្រឈមចាប់ពីការរត់ប្រណាំងសព្វាវុធ ភេរវកម្ម ឧក្រិដ្ឋកម្មឆ្លងដែន រហូតដល់បម្រែបម្រួលអាកាសធាតុ និងជំងឺរាតត្បាតកូវីដ ១៩ ដែលកំពុងមានការវិវឌ្ឍយ៉ាងស្មុគស្មាញនាបច្ចុប្បន្ននេះ។ លោករដ្ឋមន្ត្រីការបរទេស Bui Thanh Son បានរំលឹកឡើងវិញនូវការប្តេជ្ញាចិត្តយ៉ាងខ្លាំងក្លារបស់ក្រុមប្រឹក្សាសន្តិសុខ ស្ដីពីការជំរុញពហុភាគីនិយម ការគោរពធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ និងកសាងសណ្ដាប់ធ្នាប់អន្តរជាតិ ដោយឈរលើច្បាប់អន្តរជាតិ ដូចដែលបានចែងនៅក្នុងសេចក្តីថ្លែងការណ៍ប្រធាន ដែលត្រូវបានក្រុមប្រឹក្សាសន្តិសុខអនុម័ត នៅពេលដែលវៀតណាមធ្វើជាប្រធានកាលពីខេមករា ឆ្នាំ ២០២០ ផងដែរ៕

ហេង វុធ្ធី

VOV5

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ការកំណត់ទម្រង់កាំជណ្តើរថ្មីសម្រាប់ទំនាក់ទំនងដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម - ថៃ
មហាសន្និបាតសហជីពវៀតណាមលើកទី ១៤ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៣ ដល់ថ្ងៃទី ៥ ខែមិថុនា
សប្ដាហ៍វប្បធម៌វៀតណាមនៅប្រទេសកម្ពុជាឆ្នាំ ២០២៦ ៖ ចំណុចរបកគំហើញដ៏សំខាន់បង្កើនចំណងសាមគ្គីភាពមិត្តភាពប្រទេសជិតខាង
ក្រសួងហិរញ្ញវត្ថុដកចេញនូវសំណើដែលតម្រូវឱ្យធនាគារផ្ដល់ព័ត៌មានគណនីរបស់អ្នកបង់ពន្ធ
ថវិកាជិត ២.២៤០ ប៊ីលីយោនដុង គាំទ្រមូលនិធិជួយឧបត្ថម្ភអ្នកជំងឺមហារីកក្រីក្រ