Trending now

ប្រធានរដ្ឋវៀតណាម៖ វៀតណាមប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវមាគ៌ាកិច្ចការ បរទេសឯករាជ្យ ម្ចាស់ការ ពហុភាគីនិយមនិងពិពិធកម្ម

18:47 | 21/04/2021 យោងតាមវិឡុសំលេងវៀតណាម

ថ្លែងនៅកិច្ចប្រជុំនេះ លោកប្រធានរដ្ឋ Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា ក្នុងនាមជាសមាជិកដ៏សកម្មនិងមានការទទួលខុសត្រូវរបស់សហគមន៍អន្តរជាតិ វៀតណាមតែងតែខិតខំប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីចូលរួមចំណែកក្នុងការជំរុញយ៉ាងខ្លាំងក្លានូវពហុភាគីនិយម លើកកំពស់ការគោរព ធម្មនុញ្ញអ.ស.បនិងច្បាប់អន្តរជាតិ ជំរុញការទប់ស្កាត់និងដោះស្រាយជម្លោះ ព្រមទាំង ពង្រីកតួនាទីរបស់អង្គការតំបន់ក្នុងការថែរក្សាស្ថិរភាពសន្តិសុខតំបន់និងអន្តរជាតិផងដែរ។

កងកម្លាំងរក្សាសន្តិភាពវៀតណាមនៃអង្គការសហប្រជាជាតិនៅស៊ូដង់ខាងត្បូង ជួបសំណេះ​សំណាល​ជាមួយយុវជននៅទីក្រុងហូជីមិញ កងកម្លាំងរក្សាសន្តិភាពវៀតណាមនៃអង្គការសហប្រជាជាតិនៅស៊ូដង់ខាងត្បូង ជួបសំណេះ​សំណាល​ជាមួយយុវជននៅទីក្រុងហូជីមិញ
វៀតណាមកំពុងជំរុញឲ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដោះស្រាយ​បញ្ហា​អំពើ​ហិង្សាផ្លូវភេទក្នុងជម្លោះ វៀតណាមកំពុងជំរុញឲ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដោះស្រាយ​បញ្ហា​អំពើ​ហិង្សាផ្លូវភេទក្នុងជម្លោះ
តំណាងបណ្ដាប្រទេសអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សា។
តំណាងបណ្ដាប្រទេសអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សា។ (រូបថត៖ TTXVN)

នាថ្ងៃទី១៩ ខែមេសា នៅទីក្រុងហាណូយ ក្នុងនាមជាប្រធានក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ (អ.ស.ប) ប្រចាំខែមេសាឆ្នាំ២០២១ ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញធ្វើអធិបតីនៅកិច្ចប្រជុំពិភាក្សាជាន់ខ្ពស់តាមប្រព័ន្ធ វីដេអូ ក្រោមមូលបទ “បង្កើនកិច្ចសហប្រតិបត្តិការរវាងអ.ស.បជាមួយអង្គការតំបន់ក្នុង ការជំរុញការកសាងជំនឿទុកចិត្តនិងកិច្ចសន្ទនាក្នុងការទប់ស្កាត់និងដោះស្រាយ ជម្លោះ”។

ថ្លែងនៅកិច្ចប្រជុំនេះ លោកប្រធានរដ្ឋ Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា ក្នុងនាមជាសមាជិកដ៏សកម្មនិងមានការទទួលខុសត្រូវរបស់សហគមន៍អន្តរជាតិ វៀតណាមតែងតែខិតខំប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីចូលរួមចំណែកក្នុងការជំរុញយ៉ាងខ្លាំងក្លានូវពហុភាគីនិយម លើកកំពស់ការគោរព ធម្មនុញ្ញអ.ស.បនិងច្បាប់អន្តរជាតិ ជំរុញការទប់ស្កាត់និងដោះស្រាយជម្លោះ ព្រមទាំង ពង្រីកតួនាទីរបស់អង្គការតំបន់ក្នុងការថែរក្សាស្ថិរភាពសន្តិសុខតំបន់និងអន្តរជាតិផងដែរ។

ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc អញ្ជើញដឹកនាំសម័យពិភាក្សាបើកចំហរជាន់ខ្ពស់នៃក្រុមប្រឹក្សាសន្តិសុខ (រូបថត៖ laodong)
ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc អញ្ជើញដឹកនាំសម័យពិភាក្សាបើកចំហរជាន់ខ្ពស់នៃក្រុមប្រឹក្សាសន្តិសុខ (រូបថត៖ laodong)

យោងតាមលោកប្រធានរដ្ឋ Nguyen Xuan Phuc ថា ទោះបីជាសន្តិភាព កិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍបន្តជាទំនោរនិងជាបំណងប្រាថ្នាដ៏ក្លៀវក្លារបស់ ប្រទេសនិងប្រជាជាតិទាំងអស់ក៏ដោយ ប៉ុន្តែមនុស្សលោកនៅតែកំពុងរស់នៅក្នុង បរិយាកាសសន្តិសុខមួយដោយមានបញ្ហាប្រឈមជាច្រើន ដែលទាមទារឲ្យត្រូវពង្រឹង សាមគ្គីភាពអន្តរជាតិជាងពេលណាៗទាំងអស់។ ដោយឈរលើមូលដ្ឋាននៃការវិភាគ បញ្ហាប្រឈមនានាដែលមនុស្សលោកកំពុងជួបប្រទះ លោកប្រធានរដ្ឋ Nguyen Xuan Phuc បានលើកឡើងដំណោះស្រាយមួយចំនួន ដើម្បីកសាងជំនឿទុកចិត្តនិងទប់ស្កាត់ ជម្លោះ។ តាមនោះ អ.ស.បត្រូវការឈានមុខគេក្នុងការបង្កើនសកម្មភាពសហប្រតិ បត្តិការ ចែករំលែកបទពិសោធន៍ ការពិតជាក់ស្ដែងដ៏ល្អៗអំពីការកសាងជំនឿទុកចិត្ត និងកិច្ចសន្ទនាក្នុងការទប់ស្កាត់ជម្លោះ។ សហគមន៍អន្តរជាតិត្រូវការបន្តលើកកំពស់ ថែមទៀតនូវតួនាទីនៃលទ្ធិពហុភាគីនិយម ហើយបង្កើនការគោរពធម្មនុញ្ញអ.ស.បនិង ច្បាប់អន្តរជាតិ; នាំកិច្ចសហប្រតិបត្តិការរវាងក្រុមប្រឹក្សាសន្តិសុខនិងបណ្ដាអង្គការ តំបន់ឲ្យរីកចម្រើនកាន់តែស៊ីជម្រៅ; ដោះស្រាយជម្លោះតាមរយៈកិច្ចសន្ទនានិងការ កសាងជំនឿទុកចិត្ត ហើយបង្កលក្ខណៈងាយស្រួលដល់ការពង្រីកមជ្ឈភាព របស់អង្គការតំបន់ផងដែរ៕

យោងតាមវិឡុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ទីក្រុងហូជីមិញ​ - សមាជិកនៃបណ្តាញទីក្រុងសិក្សាសកលរបស់អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ
ភាពត្រឹមត្រូវនៃគោលមាគ៌ាការទូត «ដើមឬស្សីវៀតណាម»
ពិធីបំពាក់គ្រឿងជូននាយទាហាន និងកម្មាភិបាលថ្នាក់ដឹកនាំ ដែលបានចូលរួមវិភាគទានដ៏សំខាន់ក្នុងសកម្មភាពសហការស្វែងរក ជីកគាស់ និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ
វៀតណាម៖ សកម្មភាពសួរសុខទុក្ខ និងប្រគល់អំណោយជូន​អតីតថ្នាក់ដឹកនាំនៃអគ្គស្នងការដ្ឋាននយោបាយក្នុងឱកាសរំលឹកខួបលើកទី ៧០ នៃទិវាជ័យជំនះ Dien Bien Phu
វៀតណាមជានិច្ចកាលដាក់មនុស្សជាមជ្ឈភាព កម្មវត្ថុ និងនិងគោលដៅនៃការអភិវឌ្ឍ