Trending now

រដ្ឋធានីហាណូយ៖ លោកប្រធានរដ្ឋវៀតណាម Vo Van Thuong អញ្ជើញចូលរួមពិធី «បើកប៊ិច» ដើមឆ្នាំថ្មី

00:00 | 18/02/2024

ក្នុងពិធីនេះ លោកប្រធានរដ្ឋ Vo Van Thuong បានជូនអាំងប៉ាវឆ្នាំថ្មី ហើយសួរសុខទុក្ខជនចាស់ជរា ក្មួយៗកុមារនិងយុវជនជំទង់។

ប្រធានរដ្ឋវៀតណាមលោក Vo Van Thuong អញ្ជើញទទួលជួបឧបនាយករដ្ឋមន្ត្រីកម្ពុជាលោក នេត សាវឿន ប្រធានរដ្ឋវៀតណាមលោក Vo Van Thuong អញ្ជើញទទួលជួបឧបនាយករដ្ឋមន្ត្រីកម្ពុជាលោក នេត សាវឿន
ប្រធានរដ្ឋវៀតណាមលោក Vo Van Thuong អញ្ជើញបំពេញទស្សនកិច្ចនៅបញ្ជាការដ្ឋានអង្គទ័ពពិសេស ប្រធានរដ្ឋវៀតណាមលោក Vo Van Thuong អញ្ជើញបំពេញទស្សនកិច្ចនៅបញ្ជាការដ្ឋានអង្គទ័ពពិសេស
រដ្ឋធានីហាណូយ៖ លោកប្រធានរដ្ឋវៀតណាម Vo Van Thuong អញ្ជើញចូលរួមពិធី «បើកប៊ិច» ដើមឆ្នាំថ្មី
រដ្ឋធានីហាណូយ៖ លោកប្រធានរដ្ឋវៀតណាម Vo Van Thuong អញ្ជើញចូលរួមពិធី «បើកប៊ិច» ដើមឆ្នាំថ្មី

នាព្រឹកថ្ងៃទី ១៨ ខែកុម្ភៈ (ត្រូវនឹងថ្ងៃទី ៩ ខែមិកសិរ ឆ្នាំរោង ឆស័ក) ប្រធានរដ្ឋ វៀតណាមលោក Vo Van Thuong បានអញ្ជើញចូលរួមពិធី “បើកប៊ិច” (ការសរសេរអក្សរនាដើមនិទាឃរដូវឆ្នាំថ្មី) នៅតំបន់រំលឹកវិញ្ញាណក្ខន្ធវីរបុរសជាតិ - វរជនវប្បធម៌ពិភពលោក Nguyen Trai នៅឃុំ Nhi Khe ស្រុក Thuong Tin ទីក្រុងហាណូយ។

ពិធីបើកប៊ិចនាដើមនិទាឃរដូវឆ្នាំថ្មី គឺជាលក្ខណៈវប្បធម៌ដ៏ស្រស់ស្អាតនៃតំបន់ដី Thuong Tin ដោយមានប្រពៃណីឧស្សាហ៍ព្យាយាមសិក្សារៀនសូត្រ។។ នេះជាសកម្មភាពប្រកបដោយអត្ថន័យ លើកទឹកចិត្តដល់ប្រជាជនទាំងមូលនៅមូលដ្ឋានឲ្យយកចិត្តទុកដាក់ដល់ការរៀនសូត្រ ប្រឡងប្រណាំងធ្វើពលកម្មនិងផលិតកម្ម។

ក្នុងពិធីនេះ លោកប្រធានរដ្ឋ Vo Van Thuong បានជូនអាំងប៉ាវឆ្នាំថ្មី ហើយសួរសុខទុក្ខជនចាស់ជរា ក្មួយៗកុមារនិងយុវជនជំទង់។

ក្នុងឱកាសនេះ លោកប្រធានរដ្ឋ និងថ្នាក់ដឹកនាំទីក្រុងហាណូយ ក៏បានអញ្ជើញទៅសាកសួរសុខទុក្ខ ជូនអំណោយ និងលើកទឹកចិត្តដល់កម្មករ កម្មការិនីដែលកំពុងធ្វើការនៅការដ្ឋានសាងសង់ផ្លូវក្រវ៉ាត់ក្រុងទី៤ នៅឃុំ Van Binh ស្រុក Thuong Tin ផងដែរ៕

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

លោក Bui Thanh Son ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម បានជួបពិភាក្សាការងារជាមួយឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រ
នៅទីក្រុងហូជីមិញ សន្និសីទតភ្ជាប់ធុរកិច្ចវៀតណាម-កម្ពុជាឆ្នាំ២០២៥ នឹងប្រព្រឹត្តទៅ
អនុរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ Nguyen Thanh Tinh៖ វៀតណាមជានិច្ចកាលយកចិត្តទុកដាក់ និងខិតខំអនុវត្តការប្តេជ្ញាចិត្តអន្តរជាតិស្តីពីសិទ្ធិមនុស្ស
សាកលវិទ្យាល័យឱសថនិងវេជ្ជសាស្រ្តខេត្ត Thai Binh ប្រគល់សញ្ញាបត្របណ្ឌិតវេជ្ជសាស្ដ្រដល់និស្សិតអន្តរជាតិឡាវ និងកម្ពុជា
សាលានាយទាហានកងទ័ពជើងគោកលេខ២ រៀបចំពិធីបិទបញ្ចប់វគ្គបណ្តុះបណ្តាល