Trending now

វៀតណាមកំពុងជំរុញឲ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដោះស្រាយ​បញ្ហា​អំពើ​ហិង្សាផ្លូវភេទក្នុងជម្លោះ

08:59 | 16/04/2021 ហេង វុធ្ធី

យុគសម័យ - នេះគឺជាព្រឹត្តិការណ៍អាទិភាពមួយក្នុងចំណោមព្រឹត្តិការណ៍អាទិភាពនានាដែលត្រូវបានអនុវត្តន៍តាមគំនិតផ្តួចផ្តើមរបស់វៀតណាមក្នុងនាមជាប្រធានក្រុមប្រឹក្សាសន្តិសុខអង្គការ សហប្រជាជាតិសម្រាប់ខែមេសាឆ្នាំ ២០២១ ។

អឺរ៉ុប ជួយ​កម្ពុ​ជាជាង​៦០​លាន​ដុល្លារ សម្រាប់​ដោះស្រាយ​បញ្ហា​កូ​វីដ​-១៩ អឺរ៉ុប ជួយ​កម្ពុ​ជាជាង​៦០​លាន​ដុល្លារ សម្រាប់​ដោះស្រាយ​បញ្ហា​កូ​វីដ​-១៩
បញ្ហា Brexit៖ ប្រធានក្រុមប្រឹក្សាអឺរ៉ុបបានព្រមានថាថ្ងៃទី ៣១ខែតុលា ឆ្នាំ២០២០ គឺជាការពន្យាពេលលើកចុងក្រោយ បញ្ហា Brexit៖ ប្រធានក្រុមប្រឹក្សាអឺរ៉ុបបានព្រមានថាថ្ងៃទី ៣១ខែតុលា ឆ្នាំ២០២០ គឺជាការពន្យាពេលលើកចុងក្រោយ
វៀតណាមកំពុងជំរុញឲ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដោះស្រាយ​បញ្ហា​អំពើ​ហិង្សាផ្លូវភេទក្នុងជម្លោះ
លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានស្ថានបេសកកម្មអចិន្រ្តៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ

នាថ្ងៃទី ១៤ មេសា លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានស្ថានបេសកកម្មអចិន្រ្តៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ បានដឹកនាំកិច្ចពិភាក្សាបើកចំហរតាមប្រព័ន្ធវីដេអូ នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ស្ដីពីប្រធានបទ ស្ត្រី សន្តិភាភ និងសន្តិសុខ - អំពើហិង្សាផ្លូវភេទក្នុងជម្លោះ។

នេះគឺជាព្រឹត្តិការណ៍អាទិភាពមួយក្នុងចំណោមព្រឹត្តិការណ៍អាទិភាពនានាដែលត្រូវបានអនុវត្តន៍តាមគំនិតផ្តួចផ្តើមរបស់វៀតណាមក្នុងនាមជាប្រធានក្រុមប្រឹក្សាសន្តិសុខអង្គការ សហប្រជាជាតិសម្រាប់ខែមេសាឆ្នាំ ២០២១ ។

អញ្ជើញថ្លែងនៅក្នុងកិច្ចពិភាក្សានេះ លោកឯកអគ្គរដ្ឋទូត Dang Dinh Quy បានសង្កត់ធ្ងន់ថា កិច្ចប្រឹងប្រែងឆ្លើយតបទាងឡាយគួរតែត្រូវមានវិធីអភិក្រមលើគ្រប់ជ្រុងជ្រោយ ជាមួយនឹងការដោះស្រាយឲ្យបានឬសគល់នៃបញ្ហា ដោយអំពាវនាវឱ្យសហគមន៍អន្តរជាតិបង្កើនការជួយគាំទ្រដល់ជនរងគ្រោះដោយសារអំពើហឹង្សាផ្លូវភេទក្នុងជម្លោះ ។ លើសពីនេះទៅទៀត លោកឯកអគ្គរដ្ឋទូតបានអំពាវនាវដល់សហគមន៍អន្តរជាតិ រួមគ្នាលើកកម្ពស់តួនាទីនិងការចូលរួមរបស់ស្ត្រីក្នុងដំណើរការសន្តិភាព ការបង្ការទប់ស្កាត់ជម្លោះ និងជីវភាពរស់នៅខាងនយោបាយ សេដ្ឋកិច្ច វប្បធម៌ និងសង្គមរបស់បណ្ដាប្រទេស ។ លោកឯកអគ្គរដ្ឋទូតមានក្ដីសង្ឃឹមថាកិច្ចពិភាក្សានេះនឹងចូលរួមលើកកម្ពស់ការយល់

ដឹងរបស់ប្រទេសនានា អំពី ស្ថានភាពធ្ងន់ធ្ងរនៃអំពើហឹង្សាផ្លូវភេទ ក្នុងជម្លោះ ហើយតាមនោះបង្កើនការប្តេជ្ញាចិត្តអន្តរជាតិក្នុងការដោះស្រាយបញ្ហានេះផងដែរ៕

ហេង វុធ្ធី

Vietnamplus/VOV

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ការប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ដោយខុសច្បាប់ (IUU)៖ ដោះស្រាយការរំលោភបំពានយ៉ាងម៉ឺងម៉ាត់ និងរាយការណ៍ដោយស្មោះត្រង់ទៅ EC
ខេត្ត Vinh Long ពិនិត្យឡើងវិញ ១០០% នៃនាវានេសាទ និងរឹតបន្តឹងការគ្រប់គ្រងលើការនេសាទខុសច្បាប់ មិនបានរាយការណ៍ និងមិនមានការគ្រប់គ្រង (IUU)
ទីក្រុង Can Tho កំពុងបង្កើនកិច្ចខិតខំប្រឹងប្រែងទំនាក់ទំនងជាប្រព័ន្ធ ដើម្បីបញ្ចប់ការនេសាទខុសច្បាប់ (IUU)
ឆ្មាំឆ្នេរសមុទ្រវៀតណាមបានកំណត់ការប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ មិនបានរាយការណ៍ និងមិនមានការគ្រប់គ្រង (IUU) ជាអាទិភាពចម្បងសម្រាប់ឆ្នាំ ២០២៦
មួយឆ្នាំនៃការអនុវត្តសេចក្តីសម្រេចលេខ ៥៧៖ ការផ្លាស់ប្តូរឌីជីថលបង្កើនល្បឿន នវានុវត្តន៍រីកចម្រើន