Trending now

អឺរ៉ុប ជួយ​កម្ពុ​ជាជាង​៦០​លាន​ដុល្លារ សម្រាប់​ដោះស្រាយ​បញ្ហា​កូ​វីដ​-១៩

06:03 | 22/04/2020 (សរុបដោយ ហេង វុធ្ធ)

សហភាព​អឺរ៉ុប បាន​បង្វែរ​ហិរញ្ញប្បទាន​ឥត​សំណង​៥៦​លាន​អឺរ៉ូ (​ជាង​៦០​លាន​ដុល្លារ​) ពី​កម្មវិធី​កំពុងដំណើរការ​មួយចំនួន ជូន​មក​រដ្ឋាភិបាល​កម្ពុជា សម្រាប់​ចំណាយ​លើ​វិស័យ​គាំពារ​សង្គម​ជា​អាទិភាព និង​ការងារ​បន្ទាន់​របស់រ​ដ្ឋា​ភិ​បាល ក្នុងការ​ស្ដារ​សម្បទា​សេដ្ឋកិច្ច​-​សង្គម​ឡើងវិញ ពី​វិបត្តិ​ជំងឺ​កូ​វិដ​-១៩​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួង​សេដ្ឋកិច្ច​ស្តីពី​ជំនួប​រវាង​លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​លោកស្រី Carmen Moreno ឯកអគ្គរដ្ឋទូត​នៃ​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា តាម Video Conference នៅ​ថ្ងៃទី​២០ ខែមេសា ឆ្នាំ​២០២០​។​

អឺរ៉ុប ជួយ​កម្ពុ​ជាជាង​៦០​លាន​ដុល្លារ សម្រាប់​ដោះស្រាយ​បញ្ហា​កូ​វីដ​-១៩


លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច បាន​ជួប​ជាមួយ​លោកស្រី Carmen Moreno ឯកអគ្គរដ្ឋទូត​នៃ​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា តាម Video Conference ដើម្បី​ពិភាក្សា​អំពី​តម្រូវការ​របស់​កម្ពុជា និង​លទ្ធភាព​នៃ​ការចូលរួម​របស់​សហ​ភាព​អឺរ៉ុប ក្នុងការ​គាំទ្រ​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​ទប់ស្កាត់ និង​ប្រយុទ្ធ​ប្រឆាំងនឹង​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ ១៩ និង​ស្ដារ​សម្បទា​សេដ្ឋកិច្ច​ពី​ផលប៉ះពាល់​នៃ​ជំងឺ​នេះ​។

​ក្នុង​កិច្ច​ពិភាក្សាគ្នា​នេះ រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច បាន​លើកឡើងថា ក្នុង​កាលៈទេសៈ​បច្ចុប្បន្ន ពិភពលោក ក៏ដូចជា​កម្ពុជា កំពុង​ប្រឈម និង​ប្រយុទ្ធ​ដោះស្រាយ ចំពោះ​វិបត្ដិ​សាកល​ដោយសារ​ជំងឺ​កូ​វីដ ១៩​។ ជាមួយគ្នា​ដែរ កម្ពុជា​កំពុង​គ្រប់គ្រង​លើ​បញ្ហា​ជំងឺ​កូ​វីដ​-១៩ បានល្អ​ប្រសើរ ប៉ុន្តែ​កម្ពុជា​នៅតែ​មិន​បន្ធូរដៃ​នោះទេ និង​សកម្ម​កាន់តែខ្លាំង​ថែមទៀត ដោយបាន​បង្កើត​យន្តកា​រ និង​ដាក់ចេញ​វិធានការ​ជា​យុទ្ធសាស្ត្រ​ជា​បន្តបន្ទាប់ ក្នុងការ​ប្រយុទ្ធប្រឆាំង​នឹង​ការ​រាតត្បាត​ជំងឺ​កូ​វីដ​-១៩ រួមទាំង​ការស្ដារ​សម្បទា​សេដ្ឋកិច្ច​-​សង្គម​ឡើងវិញ បន្ទាប់ពី​រង​ផលប៉ះពាល់​ពី​ជំងឺ​នេះ​។ លើសពីនេះ ជំងឺ​កូ​វីដ​-១៩ មិន​ត្រឹមតែ​ជា​វិបត្ដិ​សុខភាព​សាធារណៈ​នោះទេ តែ​បង្ក​ផលប៉ះពាល់​អវិជ្ជមាន​ដល់​វិស័យសេដ្ឋកិច្ច​ផ្សេងៗ រួមមាន​វិស័យ​កាត់ដេរ ទេសចរណ៍ ធុរកិច្ច​ខ្នាតតូច និង​មធ្យម​ទៀតផង​។​

សហគមន៍អឺរ៉ុបសម្រេចបង្វែរហិរញ្ញប្បទានឥតសំណង៥៦លានអឺរ៉ូ ពីកម្មវិធីកំពុងដំណើរការមួយចំនួន មកជួយលើវិស័យគាំពារសង្គម ដែលការងារអាទិភាព និងបន្ទាន់ របស់រាជរដ្ឋាភិបាលកម្ពុជា នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសេដ្ឋកិច្ច ដែលបណ្តាញព័ត៌មានទទួលបាននៅថ្ងៃទី២១ ខែមេសានេះ។

លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ចកម្ពុជា

អគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី បានថ្លែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះសហភាពអឺរ៉ុបក្នុងកិច្ចសហការដ៏ល្អប្រសើរកន្លងមក ជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា ជាពិសេស ក្នុងកាលៈទេសៈបច្ចុប្បន្នដែលពិភពលោក ក៏ដូចជាកម្ពុជាកំពុងប្រឈម និងប្រយុទ្ធដោះស្រាយ ចំពោះវិបត្ដិសាកលដោយសារជំងឺកូវីដ ១៩ (COVID-19) ។

កម្ពុជា ក្រោមការដឹកនាំ និងបញ្ជាផ្ទាល់របស់សម្តេចតេជោ ហ៊ុន សែន តេជោនាយករដ្ឋមន្រ្តី បាននិងកំពុងគ្រប់គ្រងលើបញ្ហានៃជំងឺកូវីដ ១៩ បានល្អប្រសើរ ប៉ុន្តែកម្ពុជានៅតែមិនបន្ធូរដៃនោះទេ និងរឹតតែបុរេសកម្ម និងសកម្មកាន់តែខ្លាំងថែមទៀត ដោយបានបង្កើតនូវយន្តការ និងដាក់ចេញនូវវិធានការជាយុទ្ធសាស្រ្តមុតស្រួច ទាំងលើសមរភូមិក្នុងការប្រយុទ្ធប្រឆាំងការរាតត្បាតកូវីដ ១៩ និងលើការដ្ឋានស្ដារសម្បទាសេដ្ឋកិច្ច-សង្គមឡើងវិញ បន្ទាប់ពីរងផលប៉ះពាល់ពីជំងឺនេះ ។ ជំងឺកូវីដ ១៩ មិនត្រឹមតែជាវិបត្ដិសុខភាពសាធារណៈទេ តែជំងឺនេះ ក៏បានបង្កផលប៉ះពាល់អវិជ្ជមានដល់វិស័យសេដ្ឋកិច្ចផ្សេងៗ រួមមានវិស័យកាត់ដេរ ទេសចរណ៍ ធុរកិច្ចខ្នាតតូច និងមធ្យមទៀតផង។

លោកស្រី Carmen Moreno បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះជោគជ័យរបស់រាជរដ្ឋាភិបាល ក្នុងការគ្រប់គ្រងបញ្ហាវិបត្តិនៃជំងឺកូវីដ ១៩ នេះ និងបានថ្លែងបញ្ជាក់អំពីជំហរគាំទ្រយ៉ាងពេញទំហឹងរបស់សហភាពអឺរ៉ុប ក្នុងការចូលរួមចំណែកគាំទ្ររាជរដ្ឋាភិបាលកម្ពុជា ក្នុងការស្ដារសម្បទាសេដ្ឋកិច្ច-សង្គម ដែលរងផលប៉ះពាល់ពីនៃជំងឺវិបត្តិនៃជំងឺកូវីដ១៩នេះ។

ទន្ទឹម​ន​នឹង​នេះ លោកស្រី Carmen Moreno បានបញ្ជាក់​អំពី​ជំហរ​គាំទ្រ​របស់​សហភាព​អឺរ៉ុប ក្នុងការ​ចូលរួមចំណែក​គាំទ្រ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងការ​ស្ដារ​សម្បទា​សេដ្ឋកិច្ច​-​សង្គម ដែល​រង​ផលប៉ះពាល់​ពី​វិបត្តិ​ជំងឺ​កូ​វីដ​-១៩​។

​ក្នុងការ​ស្ដារ​សេដ្ឋកិច្ច​ឡើងវិញ រដ្ឋ​ម​ន្ត្រី្ត​ក្រសួង​សេដ្ឋកិច្ច ប្រាប់​លោកស្រី Carmen Moreno ថា រដ្ឋាភិបាល​កម្ពុជា បាន​បង្កើត​ក្រុមការងារ​ចំ​នួ​៤ រួមមាន ក្រុមការងារ​ចំពោះ​កិច្ច​គ្រប់គ្រង​ការផ្គត់ផ្គង់ និង​ថ្លៃទំនិញ​យុទ្ធសាស្ត្រ​, ក្រុមការងារ​ចំពោះ​កិច្ច​រៀបចំ និង​គ្រប់គ្រង​យន្តការ​ជំនួយ​សង្គម​, ក្រុមការងារ​ចំពោះ​កិច្ច​រៀបចំ​គោលនយោបាយ​ថវិកា ហិរញ្ញប្បទាន និង ជំនួយ​សង្គម​ដើម្បី​គ្រប់គ្រង ការប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​១៩ និង​ក្រុមការងារ​បច្ចេកទេស​ច​ម្រុះ ចំពោះ​កិច្ច​សិក្សា​រៀបចំ​ដាក់ចេញ​កញ្ចប់​វិធានការ​ខាង​រូបិយវត្ថុ និង​ធនាគារ ដើម្បី​គ្រប់គ្រង​និង​ដោះស្រាយ​ផលប៉ះពាល់ ពី​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ ១៩ និង​ការព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​លើ​មុខទំនិញ​មួយចំនួន ក្នុង​ក្របខណ្ឌ EBA។

លោកស្រីបានជម្រាបជូនថា ក្នុងស្មារតីនេះ សហភាពអឺរ៉ុបដែលមានទីស្នាក់ការកណ្តាលនៅ Brussel ទើបតែបានអនុម័តអនុញ្ញាតឱ្យបង្វែរហិរញ្ញប្បទានឥតសំណងសរុបចំនួន ៥៦ លានអឺរ៉ូ ពីកម្មវិធីកំពុងដំណើរការ មួយចំនួន ដែលហិរញ្ញប្បទានដោយសហភាពអឺរ៉ុប សម្រាប់យកមកហិរញ្ញប្បទានលើវិស័យគាំពារសង្គមដែលការងារ អាទិភាព និងបន្ទាន់ របស់រាជរដ្ឋាភិបាលក្នុងការស្ដារសម្បទាសេដ្ឋកិច្ច-សង្គមឡើងវិញពីវិបត្តិនៃជំងឺកូវីដ១៩នេះ។

អគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្រ្តីជាថ្មីម្ដងទៀត បានថ្លែងអំណរគុណ ចំពោះកិច្ចសហប្រតិបត្ដិការរឹងមាំកន្លងមក របស់សហភាពអឺរ៉ុបជាមួយនឹងកម្ពុជា ជាពិសេស ស្វាគមន៍ចំពោះការចូលរួមចំណែក នៅក្នុងគ្រាដ៏លំបាកនេះ ។

អគ្គបណ្ឌិតសភាចារ្យ បានគូសបញ្ជាក់ឡើងវិញថា ក្នុងការអនុវត្តវិធានការស្ដារសេដ្ឋកិច្ច-សង្គមពីផលប៉ះពាល់នៃជំងឺកូវីដ ១៩ រាជរដ្ឋាភិបាលកម្ពុជា បានបង្កើតក្រុមការងារចំនួន០៤ រួមមាន៖ ១. ក្រុមការងារចំពោះកិច្ចគ្រប់គ្រងការផ្គត់ផ្គង់ និងថ្លៃទំនិញយុទ្ធសាស្ត្រ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ១៩, ២. ក្រុមការងារចំពោះកិច្ចរៀបចំ និងគ្រប់គ្រងយន្តការជំនួយសង្គមក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ១៩, ៣. ក្រុមការងារចំពោះកិច្ចរៀបចំគោលនយោបាយថវិកា ហិរញ្ញប្បទាន និង ជំនួយសង្គមដើម្បីគ្រប់គ្រង ការប្រយុទ្ធនឹងជំងឺកូវីដ១៩, និង ៤. ក្រុមការងារបច្ចេកទេសចម្រុះ ចំពោះកិច្ចសិក្សារៀបចំដាក់ចេញនូវកញ្ចប់វិធានការខាងរូបិយវត្ថុ និងធនាគារ ដើម្បីគ្រប់គ្រងនិងដោះស្រាយផលប៉ះពាល់ ពីការរីករាលដាលនៃជំងឺកូវីដ ១៩ និងការព្យួរប្រព័ន្ធអនុគ្រោះពន្ធលើមុខទំនិញមួយចំនួន ក្នុងក្របខណ្ឌ «ទំនិញគ្រប់យ៉ាងលើកលែងតែសព្វាវុធ (EBA)» ផងដែរ៕

(សរុបដោយ ហេង វុធ្ធ)

(ប្រភពព័ត៌មាន: ThmeyThmey.com និង cpp.org.kh)

(សរុបដោយ ហេង វុធ្ធ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ភាពត្រឹមត្រូវនៃគោលមាគ៌ាការទូត «ដើមឬស្សីវៀតណាម»
ពិធីបំពាក់គ្រឿងជូននាយទាហាន និងកម្មាភិបាលថ្នាក់ដឹកនាំ ដែលបានចូលរួមវិភាគទានដ៏សំខាន់ក្នុងសកម្មភាពសហការស្វែងរក ជីកគាស់ និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ
វៀតណាម៖ សកម្មភាពសួរសុខទុក្ខ និងប្រគល់អំណោយជូន​អតីតថ្នាក់ដឹកនាំនៃអគ្គស្នងការដ្ឋាននយោបាយក្នុងឱកាសរំលឹកខួបលើកទី ៧០ នៃទិវាជ័យជំនះ Dien Bien Phu
វៀតណាមជានិច្ចកាលដាក់មនុស្សជាមជ្ឈភាព កម្មវត្ថុ និងនិងគោលដៅនៃការអភិវឌ្ឍ
ប្រព័ន្ធផ្សព្វផ្សាយអាហ្សង់ទីនរំលេចអត្ថន័យដ៏ ធំធេងនៃជ័យជំនះជាប្រវត្តិសាស្ត្ររបស់វៀតណាម