Trending now

ជំរុញកិច្ចសហប្រតិបត្តិការការពារជាតិរវាងវៀតណាមនិងឡាវ កម្ពុជា និងសហព័ន្ធរុស្ស៊ី

21:23 | 15/04/2021 យោងតាមកាសែតកងទ័ពប្រជាជន

នាព្រឹកថ្ងៃទី ១៤ ខែមេសា នៅទីស្នាក់ការក្រសួងការពារប្រទេស លោកឧត្តមសេនីយ៍ឯក Phan Van Giang សមាជិកការិយាល័យនយោបាយ សមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សយោធាមជ្ឈិម រដ្ឋមន្រ្តីក្រសួងការពារប្រទេស បានទទួលជួបឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពប្រចាំនៅប្រទេសវៀតណាមនៃប្រទេស ឡាវ កម្ពុជា និងសហព័ន្ធរុស្ស៊ី ។

វៀតណាម - កម្ពុជាសាមគ្គីគ្នាដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត សកលកូវីដ - ១៩ វៀតណាម - កម្ពុជាសាមគ្គីគ្នាដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត សកលកូវីដ - ១៩
VUFO និងសមាគមមិត្តភាពវៀតណាម - កម្ពុជា បានជូនពរចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ VUFO និងសមាគមមិត្តភាពវៀតណាម - កម្ពុជា បានជូនពរចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ
ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពប្រទេសឡាវប្រចាំនៅប្រទេសវៀតណាម លោក Sengphet Houngbuongnuang ជូនផ្កាលោករដ្ឋមន្រ្តីក្រសួងការពារប្រទេស Phan Van Giang។​ (រូបថត៖ QĐND)
ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពប្រទេសឡាវប្រចាំនៅប្រទេសវៀតណាម លោក Sengphet Houngbuongnuang ជូនផ្កាលោករដ្ឋមន្រ្តីក្រសួងការពារប្រទេស Phan Van Giang។​ (រូបថត៖ QĐND)

នៅក្នុងជំនួបជាមួយឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសឡាវប្រចាំនៅប្រទេសវៀតណាម លោក Sengphet Houngbuongnuang រដ្ឋមន្ត្រីក្រសួងការពារប្រទេស Phan Van Giang បានប្រសិទ្ធិពរជូន ឯកអគ្គរដ្ឋទូត រួមទាំងក្រុមគ្រួសារ និងបុគ្គលិកស្ថានទូតទាំងអស់ឱ្យមានសុខភាពល្អ សុភមង្គល និងវិបុលភាពក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីឡាវ។

រដ្ឋមន្រ្តីក្រសួងការពារប្រទេស Phan Van Giang បានបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ចំណងមិត្តភាពដ៏អស្ចារ្យ សាមគ្គីភាពពិសេស កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងបក្សទាំងពីរ រដ្ឋ និងកងទ័ពនៃប្រទេសទាំងពីរ វៀតណាម - ឡាវ ត្រូវបានពង្រឹង និងពង្រីកដោយឥតឈប់ឈរ និងអភិវឌ្ឍលើវិស័យជាច្រើន។

លោកឯកអគ្គរដ្ឋទូត Sengphet Houngbuongnuang បានអបអរសាទរចំពោះលោកឧត្តមសេនីយ៍ឯក Phan Van Giang ដែលត្រូវបានរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម ផ្តល់សច្ចាប័នលើការជ្រើសតាំងជារដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាម។ លោកឯកអគ្គរដ្ឋទូតជឿជាក់ថា ក្នុងតួនាទីថ្មី លោករដ្ឋមន្រ្តីនឹងបន្តចូលរួមវិភាគទានក្នុងការពង្រឹង និងពង្រីកចំណងមិត្តភាពដ៏អស្ចារ្យ សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងបក្ស រដ្ឋ និងកងទ័ពនៃប្រទេសទាំងពីរ។

ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជាប្រចាំនៅប្រទេសវៀតណាម លោក ចាយ ណាវុធ ជូនផ្កា លោករដ្ឋមន្រ្តីក្រសួងការពារប្រទេស Phan Van Giang។ (រូបថត៖ QĐND)
ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជាប្រចាំនៅប្រទេសវៀតណាម លោក ចាយ ណាវុធ ជូនផ្កា លោករដ្ឋមន្រ្តីក្រសួងការពារប្រទេស Phan Van Giang។ (រូបថត៖ QĐND)

នៅក្នុងជំនួបជាមួយឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជាប្រចាំនៅប្រទេសវៀតណាម លោក ចាយ ណាវុធ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិកម្ពុជា លោករដ្ឋមន្រ្តីក្រសួងការពារប្រទេស Phan Van Giang បានប្រសិទ្ធិពរជូនដល់ឯកអគ្គរាជទូត និងក្រុមគ្រួសារឱ្យមានសុខភាពល្អ និងសុភមង្គល ព្រមទាំងសម្រេចបានភារកិច្ចទាំងអស់ប្រកបដោយជោគជ័យ ចូលរួមវិភាគទានជាវិជ្ជមានដល់ការជំរុញ និងការអភិវឌ្ឍកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ។ រដ្ឋមន្រ្តីក្រសួងការពារប្រទេស Phan Van Giang បានចែករំលែកនូវការលំបាក និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល កងទ័ព និងប្រជាជនកម្ពុជា ក្នុងការការពារ និងប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃ Covid-19។

លោកឯកអគ្គរាជទូត ចាយ ណាវុធ ជឿជាក់ថា ក្នុងនាមជារដ្ឋមន្រ្តីក្រសួងការពារប្រទេស លោកឧត្តមសេនីយ៍ឯក Phan Van Giang បន្តចូលរួមចំណែកក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងប្រកបដោយចីរភាពរវាងវៀតណាម - កម្ពុជា ដើម្បីនាំមកនូវផលប្រយោជន៍ជាក់ស្តែងដល់ភាគីទាំងពីរ។ ។

នៅក្នុងជំនួបនេះ ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងការពារជាតិ វៀតណាម - កម្ពុជា ដោយបញ្ជាក់ថា នេះគឺជាសសរស្តម្ភមួយក្នុងចំណោមសសរស្តម្ភក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ។ នាពេលខាងមុខ ភាគីទាំងពីរគួរតែផ្តោតការយកចិត្តទុកដាក់លើការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ ជាពិសេសនៅកម្រិតខ្ពស់ដើម្បីផ្លាស់ប្តូរបញ្ហាយុទ្ធសាស្រ្តដែលមានមានការយកចិត្តទុកដាក់ដូចគ្នា ជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាពិសេសលើវិស័យការពារជាតិ - យោធា ដើម្បីបង្កើនតួនាទី និងកិត្យានុភាពនៃទំនាក់ទំនងការពារជាតិក្នុងទំនាក់ទំនងជារួមនៃប្រទេសទាំងពីរ។

រដ្ឋមន្រ្តីក្រសួងការពារប្រទេស Phan Van Giang ជូនវត្ថុអនុស្សាវរីយ៍ ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសហព័ន្ធរុស្ស៊ីប្រចាំនៅប្រទេសវៀតណាម លោក Konstantin Vnukov។​ (រូបថត៖ QĐND)
រដ្ឋមន្រ្តីក្រសួងការពារប្រទេស Phan Van Giang ជូនវត្ថុអនុស្សាវរីយ៍ ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសហព័ន្ធរុស្ស៊ីប្រចាំនៅប្រទេសវៀតណាម លោក Konstantin Vnukov។​ (រូបថត៖ QĐND)

នៅក្នុងជំនួបជាមួយឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសហព័ន្ធរុស្ស៊ីប្រចាំនៅប្រទេសវៀតណាម លោក Konstantin Vnukov រដ្ឋមន្រ្តីក្រសួងការពារប្រទេស Phan Van Giang បានអះអាងថា វៀតណាមជានិច្ចកាលយកចិត្តទុកដាក់យ៉ាងខ្លាំងលើទំនាក់ទំនងប្រពៃណីជាមួយសហព័ន្ធរុស្ស៊ី ហើយប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីការពារ និងថែរក្សាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ រួមមានទំនាក់ទំនងការពារជាតិ និងកិច្ចសហប្រតិបត្តិការបច្ចេកទេស - យោធា រវាងប្រទេសទាំងពីរ។

លោក​រដ្ឋមន្រ្តីក្រសួងការពារប្រទេស Phan Van Giang បានថ្លែងអំណរគុណចំពោះការដែលប្រធានាធិបតីសហព័ន្ធរុស្ស៊ី លោក Vladimir Putin បានចុះហត្ថលេខាលើក្រឹត្យមួយដែលប្រគល់គ្រឿងឥស្សរិយយសមិត្តភាពថ្នាក់រដ្ឋនៃសហព័ន្ធរុស្ស៊ីជូនថ្នាក់ដឹកនាំក្រសួងការពារប្រទេសវៀតណាម លោក​រដ្ឋមន្រ្តីក្រសួងការពារប្រទេស Phan Van Giang បានមានប្រសាសន៍ថា ប្រទេសវៀតណាមក៏កំពុងបំពេញនីតិវិធីដើម្បីជូនគ្រឿងឥស្សរិយយសមិត្តភាពដល់ថ្នាក់ដឹកនាំក្រសួងការពារជាតិនៃសហព័ន្ធរុស្ស៊ី ហើយនឹងរៀបចំការជូនគ្រឿងឥស្សរិយយសមិត្តភាពក្នុងឱកាសនៃបណ្តាដំណើរទស្សនកិច្ចជាន់ខ្ពស់នៅឆ្នាំ ២០២១ ផងដែរ។

នៅក្នុងជំនួបនេះ ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងវៀតណាមនិងសហភាពសូវៀត / សហព័ន្ធរុស្ស៊ី ក្នុងរយៈពេលជាង ៧០ ឆ្នាំកន្លងមក។ ភាគីទាំងពីរបានបញ្ជាក់ថា ផ្អែកលើទំនាក់ទំនងដែលជំនាន់ថ្នាក់ដឹកនាំ និងប្រជាជននៃប្រទេសទាំងពីរបានរួមគ្នាដាំដុះរក្សា និងបង្កើតឡើងនោះ ភាគីទាំងពីរនឹងបន្តពូនជ្រំទំនាក់ទំនងជាប្រពៃណី ភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយជារៀងរហូត។

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

កាលានុវត្តភាពអភិវឌ្ឍន៍ទេសចរណ៍វប្បធម៌ តាមរយៈកម្មវិធី “ព្រៃព្រឹក្សាជួបសមុទ្រខៀវ”
ពិធីទទួលបដិសណ្ឋារកិច្ចជាផ្លូវការ អចិន្ត្រៃយ៍នៃគណៈលេខា លោក Tran Cam Tu បំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា
អចិន្ត្រៃយ៍នៃគណៈលេខា លោក Tran Cam Tu អញ្ជើញដាក់កម្រងផ្កានៅវិមានឯករាជ្យ កម្ពុជា
ជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម-កម្ពុជា តាមរយៈសកម្មភាពបណ្តាញអាជីវកម្ម
គណៈប្រតិភូខេត្ត Gia Lai ផ្ញើសារជូនពរឆ្នាំថ្មីដល់ខេត្តព្រះវិហារ