Trending now

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ប្រកាសដាក់ «កាតព្វកិច្ចវ៉ាក់សាំង» លើកងកម្លាំងប្រដាប់អាវុធ និងមន្ត្រីរាជការ

17:04 | 10/04/2021

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសដាក់ចេញ «កាតព្វកិច្ចវ៉ាក់សាំង» លើកងកម្លាំងប្រដាប់អាវុធ និងមន្ត្រីរាជការស៉ីវិល លើកលែងតែប្រជាពលរដ្ឋ ដែលត្រូវស្ថិតនៅក្នុងគោលការណ៍ស្ម័គ្រចិត្ត ដើម្បីទទួលបានវ៉ាក់សាំងប្រឆាំងកូវីដ១៩។

ឆ្នាំនេះប្រមុខរាជរដ្ឋាភិបាលកម្ពុជា មិនប្រារព្ធពិធីបុណ្យសមុទ្រឡើយ ឆ្នាំនេះប្រមុខរាជរដ្ឋាភិបាលកម្ពុជា មិនប្រារព្ធពិធីបុណ្យសមុទ្រឡើយ
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា អំពាវនាវដល់ប្រជាពលរដ្ឋឲ្យប្រុងប្រយ័ត្នខ្ពស់ជាប់ជានិច្ច កុំមើលស្រាលជំងឺកូវីដ-១៩ ឲ្យសោះ ខណៈរកឃើញករណីថ្មីជាបន្តបន្ទាប់ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា អំពាវនាវដល់ប្រជាពលរដ្ឋឲ្យប្រុងប្រយ័ត្នខ្ពស់ជាប់ជានិច្ច កុំមើលស្រាលជំងឺកូវីដ-១៩ ឲ្យសោះ ខណៈរកឃើញករណីថ្មីជាបន្តបន្ទាប់
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ប្រកាសដាក់ «កាតព្វកិច្ចវ៉ាក់សាំង» លើកងកម្លាំងប្រដាប់អាវុធ និងមន្ត្រីរាជការ
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ប្រកាសដាក់ «កាតព្វកិច្ចវ៉ាក់សាំង» លើកងកម្លាំងប្រដាប់អាវុធ និងមន្ត្រីរាជការ

ក្នុងសន្និសីទសារព័ត៌មានមួយ ដែលបានធ្វើឡើងនៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្នុងនាមជាប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចមានសិទ្ធិដាក់ «កាតព្វកិច្ចវ៉ាក់សាំង» សម្រាប់កងកម្លាំងប្រដាប់អាវុធ និងមន្ត្រីរាជការស៉ីវិល។

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍បញ្ជាក់យ៉ាងដូច្នេះថា៖ «ក្នុងប៉ុន្មានថ្ងៃនេះ គេបានស្តីបន្ទោសខ្ញុំថា រំលោភលើគោលការណ៍ស្ម័គ្រចិត្ត (រឿងចាក់វ៉ាក់សាំងកូវីដ១៩) តែខ្ញុំសូមបញ្ជាក់ឲ្យច្បាស់ ក្នុងឋានៈជាប្រមុខនៃរាជរដ្ឋាភិបាលរបស់ប្រទេស។ ខ្ញុំត្រូវមានភារកិច្ច ដាក់ជាកាតព្វកិច្ច «វ៉ាក់សាំងកាត្វកិច្ច» ឲ្យកងកម្លាំងប្រដាប់អាវុធ និងមន្ត្រីរាជការស៉ីវិលទាំងអស់ តែសម្រាប់ប្រជាពលរដ្ឋ គឺគោលការណ៍ស្ម័គ្រចិត្ត»។

បើតាមប្រសាសន៍សម្តេចតេជោនាយករដ្ឋមន្ត្រី, «វ៉ាក់សាំងកាតព្វកិច្ច» គឺជាយុទ្ធសាស្ត្រដើរមុនសភាពការណ៍ ដោយសម្តេចព្យាករថា ទៅថ្ងៃមុនពិភពលោកទាំងអស់ នឹងដាក់ចេញគោលការណ៍កាតព្វកិច្ចវ៉ាក់សាំងនេះផងដែរ។ សម្តេចតេជោ បានថ្លែងថា ទៅថ្ងៃក្រោយអ្នកមិនចាក់វ៉ាក់សាំង នឹងមិនត្រូវគេអនុញ្ញាតឲ្យចូលប្រទេសគេនោះទេ ហើយសូម្បីតែនៅអឺរ៉ុប ក៏រៀបចំឲ្យមានលិខិតឆ្លងដែនសម្រាប់អ្នកចាក់វ៉ាក់សាំងកូវីដ១៩ដែរ។

សម្តេចប្រមុខដឹកនាំកំពូលរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងថា ធ្វើមេដឹកនាំគ្រប់គ្រងប្រទេសត្រូវតែហ្មត់ចត់ បើមិនហ្មត់ចត់មិនអាចដឹកនាំបានទេ ហើយសូម្បីព្រះចៅអធិការវត្ត ក៏ត្រូវមានវិន័យដែរ។ សម្តេចតេជោ ហ៊ុន សែន បានឲ្យក្រុមអ្នកសិទ្ធិមនុស្សពិចារណា រវាងការដាក់ចេញវិធានការការពារជីវិតមនុស្ស និងទុកឲ្យមនុស្សស្លាប់ដោយជំងឺកូវីដ១៩ តើយកមួយណា? សម្តេចបន្តថា គេចង់ថាសម្តេចផ្តាច់ការ ឬរំលោភសិទ្ធិមនុស្សក៏ថាទៅ តែសំខាន់សម្តេចការពារអាយុជីវិតពលរដ្ឋមួយប្រទេស។

ក្នុងសន្និសីទនេះ សម្តេចតេជោ ហ៊ុន សែន ថែមទាំងបានច្រានចោលចំពោះមតិអកុសលពីក្រុមប្រឆាំងរាជរដ្ឋាភិបាល រឿងសម្តេចរៀបចំឲ្យមានប៉ាឆា (ឈានបដ្ឋាន) គឺជាការប្រមាថជីវិតប្រជាជន ប៉ុន្តែសម្តេចថានោះជាការដើរមុនសភាពការណ៍ផងដែរ ព្រោះបើមិនរៀបចំបែបនេះទេ តើនឹងមានអ្វីកើតឡើង ខណៈកម្ពុជាកំពុងជួបករណីឆ្លងកូវីដ១៩ ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ យ៉ាងធ្ងន់ធ្ងរ។ សម្តេចលើកឡើងទៀតថា ការដើរមុនភាពការណ៍បែបនេះ ធ្វើឲ្យសម្តេចឈ្នះក្រុមប្រឆាំងរហូតមក ហើយនឹងបន្តឈ្នះជារៀងដរាប។

សម្តេចបញ្ជាក់ថា «ត្រូវចាំ! ដោយសារ ហ៊ុន សែន ដើរមុនសភាពការណ៍ដូច្នេះ បានជា ហ៊ុន សែន ឈ្នះមុនលោកឯង ជារៀងរហូត ហើយក៏នៅតែឈ្នះលោកឯងជារឿងរហូត ទៅដែរ។ បើលោកឯង គិតតែពីដើរព្យាបាទ ឯខ្ញុំគ្រប់គ្រងសភាពការណ៍មុនមួយជំហាន បើទោះបីជាវាមិនបានល្អឥតខ្ញុំ តែខ្ញុំក៏បានកាត់បន្ថយនូវហានីភ័យ»។

ពាក់ព័ន្ធនឹងរឿងវ៉ាក់សាំងប្រឆាំងកូវីដ១៩ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅឆ្នាំ២០២១នេះ វ៉ាក់សាំងជាង ១១លានដូស នឹងមកដល់ប្រទេសកម្ពុជា បើមិនមានអ្វីប្រែប្រួលទេនោះ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា វ៉ាក់សាំង ៥០ម៉ឺនដូស មកដល់ខែមេសា, ១លាន ៥សែនដូស មកដល់ខែឧសភា, ៣លានដូស មកដល់ខែមិថុនា, ២លានដូស មកដល់ខែកក្កដា និង ១លានដូស មកដល់ខែសីហា។

សម្តេចតេជោ ហ៊ុន សែន ធ្លាប់ប្រកាសថា កម្ពុជាត្រៀមវ៉ាក់សាំងកូវីដ១៩ រហូតដល់ ២០លានដូស ដើម្បីចាក់ជូនកងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការស៉ីវិល និងប្រជាពលរដ្ឋដោយឥតគិតថ្លៃ ហើយសូម្បីតែជនបរទេស ដែលរស់នៅកម្ពុជាស្របច្បាប់ ក៏ទទួលបានវ៉ាក់សាំងដោយឥតគិតថ្លៃផងដែរ។ គិតត្រឹមយប់ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២១ ក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងកូវីដ១៩ ជូនកងកម្លាំង ២១៦,៩០៣នាក់ ខណៈក្រសួងសុខាភិបាល បានចាក់ជូនជនស៊ីវិលទូទាំងប្រទេស ៦៧៨,៤០៦នាក់៕

Freshnews

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ជំរុញការងារបណ្តុះបណ្តាលដើម្បីអភិវឌ្ឍចលនាភាសាអន្តរជាតិ
ភាពទាក់ទាញនៃផ្សារព្រំដែនវៀតណាម-កម្ពុជានៅខេត្ត Gia Lai
មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី