Trending now

ឯកឧត្ដរដ្ឋមន្រ្តីការបរទេសកម្ពុជា ផ្ញើលិខិតអបអរសាទរជូន ឯកឧត្ដម Bui Thanh Son រដ្ឋមន្រ្ដីការបរទេសតែងតាំងថ្មីនៃវៀតណាម

10:21 | 09/04/2021

នាថ្ងៃទី ៨ ខែមេសា ឧត្ដមឧបនាយករដ្ឋមន្រ្ដី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញផ្ញើលិខិតអបអរសាទរជូន ឯកឧត្ដម Bui Thanh Son រដ្ឋមន្រ្ដីការបរទេសតែងតាំងថ្មីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម។

ថ្នាក់មេដឹកនាំកម្ពុជា បានផ្ញើលិខិតអបអរសាទរទៅកាន់ថ្នាក់ដឹកនាំថ្មីរបស់ប្រទេសវៀតណាម ដែលទើបនឹងឡើងតំណែង ថ្នាក់មេដឹកនាំកម្ពុជា បានផ្ញើលិខិតអបអរសាទរទៅកាន់ថ្នាក់ដឹកនាំថ្មីរបស់ប្រទេសវៀតណាម ដែលទើបនឹងឡើងតំណែង
សម្ដេចប្រធានរដ្ឋសភាកម្ពុជា  ផ្ញើលិខិតអបអរសាទរចំពោះ ឯកឧត្តម Vuong  Dinh Hue ដែលបានជាប់ឆ្នោតជាប្រធានសភាវៀតណាម សម្ដេចប្រធានរដ្ឋសភាកម្ពុជា ផ្ញើលិខិតអបអរសាទរចំពោះ ឯកឧត្តម Vuong Dinh Hue ដែលបានជាប់ឆ្នោតជាប្រធានសភាវៀតណាម
ឯកឧត្ដរដ្ឋមន្រ្តីការបរទេសកម្ពុជា ផ្ញើលិខិតអបអរសាទរជូន ឯកឧត្ដម Bui Thanh Son រដ្ឋមន្រ្ដីការបរទេសតែងតាំងថ្មីនៃវៀតណាម
ឯកឧត្ដរដ្ឋមន្រ្តីការបរទេសកម្ពុជា ប្រាក់ សុខុន ផ្ញើលិខិតអបអរសាទរជូន ឯកឧត្ដម Bui Thanh Son រដ្ឋមន្រ្ដីការបរទេសតែងតាំងថ្មីនៃវៀតណាម។

ក្នុងលិខិត ឯកឧត្ដមឧបនាយករដ្ឋមន្រ្ដី ប្រាក់ សុខុន បានសំដែងនូវការអបអរសាទរដ៏កក់ក្តៅបំផុតចំពោះឯកឧត្តម Bui Thanh Son ក្នុងឱកាសឯកឧត្តមបានតែងតាំងជារដ្ឋមន្រ្តីក្រសួងការបរទេសនៃសាធារណរដ្ឋសង្គមនិយមវៀតណាម។ ឯកឧត្ដមឧបនាយករដ្ឋមន្រ្ដី ប្រាក់ សុខុន មានការជឿជាក់យ៉ាងមុតមាំថាទោះ​បី​ជាពិភពលោកដែលកំពុងប្រឈមនឹងភាពមិនប្រាកដប្រជានិងការកើនឡើងយ៉ាងខ្លាំងដែលមិនធ្លាប់មានពីមុនមក ប៉ុន្តែជាមួយនឹងបទពិសោធន៍និងជំនាញការទូតដ៏ធំធេងរបស់ឯកឧត្តម Bui Thanh Son ប្រទេសវៀតណាមនឹងបន្តឆ្លើយតបនឹងភាពស្មុគស្មាញទាំងនេះដោយជោគជ័យ នាំមកនូវសមិទ្ធិផលបន្ថែមទៀតក្នុងការអភិវឌ្ឍន៍ប្រទេសជាតិនិងដើរតួនាទីកាន់តែធំធេងនៅក្នុងកិច្ចការតំបន់និងអន្តរជាតិ។

ក្នុងសារលិខិត ឯកឧត្ដមឧបនាយករដ្ឋមន្រ្ដី ប្រាក់ សុខុន បានគូសបញ្ជាក់ថា «ខ្ញុំមានសេចក្តីរីករាយដោយបានកត់សម្គាល់ឃើញថាចំណងមិត្តភាពជាប្រពៃណីនិងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងកម្ពុជានិងវៀតណាមបានរីកចម្រើនគួរឱ្យកត់សម្គាល់លើគ្រប់វិស័យដោយឈរលើគោលការណ៍នៃភាពជាអ្នកជិតខាងល្អ ភាតរភាព និងការយោគយល់គ្នាទៅវិញទៅមក។ ខ្ញុំត្រៀមខ្លួនធ្វើការយ៉ាងជិតស្និទ្ធជាមួយឯកឧត្តមដើម្បីពង្រឹងភាពជាដៃគូរឹងមាំរបស់យើងបន្ថែមទៀតដើម្បីជាប្រយោជន៍ដល់ប្រជាជននិងប្រជាជាតិយើងទាំង ២ ក្នុងក្របខ័ណ្ឌទ្វេភាគីនិងពហុភាគីដូច្នេះរួមចំណែកដល់សន្តិភាពស្ថិរភាពនិងវិបុលភាពនៃសហគមន៍អាស៊ាននិងពិភពលោកទាំងមូល»៕

mfaic.gov.kh

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ទីក្រុងហូជីមិញ​ - សមាជិកនៃបណ្តាញទីក្រុងសិក្សាសកលរបស់អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ
ភាពត្រឹមត្រូវនៃគោលមាគ៌ាការទូត «ដើមឬស្សីវៀតណាម»
ពិធីបំពាក់គ្រឿងជូននាយទាហាន និងកម្មាភិបាលថ្នាក់ដឹកនាំ ដែលបានចូលរួមវិភាគទានដ៏សំខាន់ក្នុងសកម្មភាពសហការស្វែងរក ជីកគាស់ និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ
វៀតណាម៖ សកម្មភាពសួរសុខទុក្ខ និងប្រគល់អំណោយជូន​អតីតថ្នាក់ដឹកនាំនៃអគ្គស្នងការដ្ឋាននយោបាយក្នុងឱកាសរំលឹកខួបលើកទី ៧០ នៃទិវាជ័យជំនះ Dien Bien Phu
វៀតណាមជានិច្ចកាលដាក់មនុស្សជាមជ្ឈភាព កម្មវត្ថុ និងនិងគោលដៅនៃការអភិវឌ្ឍ