ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិកម្ពុជា នារសៀលថ្ងៃទី ៦ ខែមេសា អនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម លោក Nguyen Quoc Dung បានដឹកនាំគណៈប្រតិភូ នៃក្រសួងការបរទេសវៀតណាម អញ្ជើញមកជូនពរចូលឆ្នាំថ្មីនៅស្ថានទូតកម្ពុជាប្រចាំវៀតណាម។
![]() |
លោកអនុរដ្ឋមន្រ្តី Nguyen Quoc Dung។ |
តាងនាមថ្នាក់ដឹកនាំក្រសួងការបរទេស លោកអនុរដ្ឋមន្រ្តី Nguyen Quoc Dung បានជូនពរលោកឯកអគ្គរាជទូត ចាយ ណាវុធ និងភរិយា រួមជាមួយមន្រ្តី និងបុគ្គលិកទាំងអស់នៃស្ថានទូតកម្ពុជាប្រចាំប្រទេសវៀតណាម និងក្រុមគ្រួសារសូមឲ្យមានសុខភាពល្អបរិបូរ មានសុភមង្គល និងទទួលបានជោគជ័យក្នុងឆ្នាំថ្មី។
ក្នុងបរិយាកាសឆ្នាំថ្មី លោកអនុរដ្ឋមន្ត្រី Nguyen Quoc Dung បានអះអាងថាបក្ស រដ្ឋ និងប្រជាជនវៀតណាមជានិច្ចកាលយកចិត្តទុកដាក់ និងមានបំណងចង់ពង្រឹងទំនាក់ទំនងជិតខាងល្អ មិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ។ ទន្ទឹមនឹងនេះ លោកបានបង្ហាញនូវទំនុកចិត្តថាក្រោមការគ្រប់គ្រងរបស់ព្រះមហាក្សត្រ នរោត្តម សីហមុនី ការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន ប្រទេសកម្ពុជានឹងប្រយុទ្ធប្រឆាំងដោយជោគជ័យនូវការឆ្លងរីករាលដាលនៃ Covid-19 និងមានការងើបឡើងវិញយ៉ាងខ្លាំងក្លា។
អនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម លោក Nguyen Quoc Dung ដឹកនាំគណៈប្រតិភូក្រសួងការបរទេស អញ្ជើញមកជូនពរចូលឆ្នាំថ្មីនៅស្ថានទូតកម្ពុជាប្រចាំវៀតណាម (រូបថត៖ baoquocte.vn) |
![]() |
លោកឯកអគ្គរាជទូត ចាយ ណាវុធ បានអបអរសាទរចំពោះជោគជ័យនៃមហាសន្និបាតលើកទី ១៣ របស់បក្សកុម្មុយនីស្តវៀតណាម ព្រមទាំងវាយតំលៃខ្ពស់ចំពោះសមិទ្ធិផលគួរអោយចាប់អារម្មណ៍ដែលវៀតណាមទទួលបានក្នុងប៉ុន្មានឆ្នាំកន្លងមកក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ការធ្វើសមាហរណកម្មអន្តរជាតិ ក៏ដូចជាការឆ្លើយតបទៅនឹងការរីករាលដាលនៃជំងឺ Covid-19 ។
ភាគីទាំងពីរបានអះអាងថានឹងបន្តរក្សាការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ និងយន្តការកិច្ចសហប្រតិបត្តិការសមស្រប និងជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ... ដើម្បីពង្រឹងថែមទៀតនូវទំនាក់ទំនងអ្នកជិតខាងដ៏ល្អ មិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងកម្ពុជា៕
មតិពីមិត្តអ្នកអាន