Trending now

ទីក្រុង Can Tho រៀបចំ​បុណ្យតេតកងទ័ព-ប្រជាជនជាលើកដំបូង ដើម្បីទទួលអំណរ «ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណី» សម្រាប់បងប្អូនជនរួមជាតិខ្មែរ

21:28 | 01/04/2021 ហេង វុធ្ធី

យុគសម័យ - លោក Duong Tan Hien អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការប្រជាជនក្រុងកាថូបានសង្កត់ធ្ងន់ថានេះគឺជាសកម្មភាពដ៏ជ្រាលជ្រៅដូច្នេះសមាជិកនីមួយៗនៃគណៈកម្មាធិការដឹកនាំគណៈកម្មាធិការរៀបចំនៃអង្គភាពស្រុកលើកកម្ពស់ការឃោសនាត្រូវការការរៀបចំឱ្យបានល្អសម្រាប់សកម្មភាពនេះ។

ទីក្រុង Can Tho ពូនជ្រំទំនាក់ទំនងសាមគ្គីភាពវៀតណាម - កម្ពុជា ទីក្រុង Can Tho ពូនជ្រំទំនាក់ទំនងសាមគ្គីភាពវៀតណាម - កម្ពុជា
កូនសិស្សទីក្រុង Can Tho (វៀតណាម) គូរគំនួរឃោសនាអំពីការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ១៩ កូនសិស្សទីក្រុង Can Tho (វៀតណាម) គូរគំនួរឃោសនាអំពីការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ១៩
ទីក្រុង Can Tho រៀបចំ​បុណ្យតេតកងទ័ព-ប្រជាជនជាលើកដំបូង ដើម្បីទទួលអំណរ «ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណី» សម្រាប់បងប្អូនជនរួមជាតិខ្មែរ
ទិដ្ឋភាពនៃកិច្ចប្រជុំនេះ

នារសៀលថ្ងៃទី ៣១ ខែមីនា គណៈកម្មការរៀបចំពិធីបុណ្យចូលឆ្នាំថ្មីទីក្រុង Can Tho បានសហការជាមួវិទ្យាស្ថានព្រះពុទ្ធសាសនាខ្មែរថេរវាទនិងមន្ទីរពេទ្យ Hoa Hao - Medic Can Tho ដើម្បីពិភាក្សាគ្នាអំពីសកម្មភាពនៃបុណ្យតេតកងទ័ព-ប្រជាជនជាមួយបងប្អូនជនរួមជាតិខ្មែរអំណរ «បុណ្យចូលឆ្នាំថ្មីប្រពៃណី» ក្រោមប្រធានបទ «កងទ័ព- ប្រជាជនទទួលអំណរបុណ្យចូលឆ្មាំថ្មី ២០២១» ។

នេះជាលើកលើកដំបូង ដែលទីក្រុង Can Tho បានប្រារព្ធធ្វើឡើងពិធីបុណ្យតេតកងទ័ព-ប្រជាជន អបអរសាទរ «ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណី» សម្រាប់បងប្អូនជនរួមជាតិខ្មែរក្នុងតំបន់។ សកម្មភាពនេះបានពង្រឹងនិងរឹតបន្តឹងថែមទៀតនូវចំណងសាមគ្គីភាពរវាងកងទ័ពនិងប្រជាជន ក្នុងបុព្វហេតុកសាងនិងការពារមាតុភូមិ ព្រមទាំងបង្កើតបរិយាកាសដ៏សប្បាយរីករាយក្នុងអំឡុងពេលប្រព្រឹត្តិទៅពិធីអបអរសាទរ «បុណ្យចូលឆ្នាំថ្មីប្រពៃណី» សម្រាប់បងប្អូនជនរួមជាតិខ្មែរនៅតាមមូលដ្ឋានផងដែរ។

លោក Duong Tan Hien អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការប្រជាជនក្រុងកាថូបានសង្កត់ធ្ងន់ថានេះគឺជាសកម្មភាពដ៏ជ្រាលជ្រៅដូច្នេះសមាជិកនីមួយៗនៃគណៈកម្មាធិការដឹកនាំគណៈកម្មាធិការរៀបចំនៃអង្គភាពស្រុកលើកកម្ពស់ការឃោសនាត្រូវការការរៀបចំឱ្យបានល្អសម្រាប់សកម្មភាពនេះ៕

ហេង វុធ្ធី

VOV

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

កសាងជួរកម្មាភិបាលវ័យក្មេងនៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាមប្រកបដោយវីរភាពនិងភាពសកម្ម
ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា
រួមដៃគ្នាសម្រេចក្តីប្រាថ្នារបស់យុវជនសម្រាប់អនាគតដ៏ភ្លឺស្វាង
វៀតណាម - ចិនផ្លាស់ប្តូរបទពិសោធន៍បណ្តុះបណ្តាលនៅក្នុងកងទ័ព
វៀតណាម និងទីម័រឡេស្តជំរុញកិច្ចសហប្រតិបត្តិការ