Trending now

កូនសិស្សទីក្រុង Can Tho (វៀតណាម) គូរគំនួរឃោសនាអំពីការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ១៩

12:26 | 04/04/2020 (បកប្រែដោយ ហេងវុធ្ធី)

យុគសម័យ - បន្ទាប់ពីការបំផុសចលនាចំនួន ២ លើក ទីក្រុង Can Tho ទទួលបានគំនូរជាង ៥០ ផ្ទាំងរបស់កុមារាកុមរីដែលបានផ្ញើមកកាន់កម្មវិធីប្រកួតប្រឡងគូរគំនូរក្រោមប្រធានបទ“រួមដៃគ្នាគាំទ្រការបង្កានិងប្រយុទ្ធប្រឆាំងនឹងជម្ងឺ Covid-19”។

បន្ទាប់ពីការបំផុសចលនាប្រកួតប្រឡងគូរគំនូរចំនួន ២ លើក ក្រោមប្រធានបទ“ គាំទ្រការបង្ការនិង ប្រយុទ្ធប្រឆាំងនឹជម្ងឺរាតត្បាត Covid-19” មានគំនូរគួរឲ្យចាប់អារម្មណ័ជាង ៥០ ផ្ទាំងរបស់សិស្សានុសិស្សនៃអនុវិទ្យាល័យ Doan Thi Diem ខ័ណ្ឌ Ninh Kieu ទីក្រុង Can Tho បានពាំនាំនូវសារសាមគ្គីភាព ដែលនឹងបង្កើតកម្លាំងខ្លាំងក្លាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងនេះនាពេលឆាប់ៗនេះ។

គំនូរមានប្រធានបទជាច្រើន ដូចជាពិភពលោកទាំងមូលរួមដៃគ្នាបង្កានិងប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19; វិធីការបង្ការនិងប្រយុទ្ធប្រឆាំងនឹងជម្ងឺ Covid-19 ប្រកបដោយប្រសិទ្ធភាព និងការលើកទឹកចិត្តក្រុមគ្រូពេទនៅ“ខ្សែរជួរមុខ”នៃការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងCovid-19 ជាដើម។

ស្នាដៃទាំងនេះក៏ត្រូវបានជ្រើសរើសអោយចូលរួមការប្រកួតគំនូរដែលរៀបចំដោយក្រុមប្រឹក្សាក្រុមកណ្តាល។

ផ្ទាំងគំនូរដែលមានអត្ថន័យជាច្រើនត្រូវបានបោះពុម្ពនិងដាក់តាំងបង្ហាញនៅបរិវេណអនុវិទ្យាល័យ Doan Thi Diem។

តាមរយៈគំនូរទាំងនេះ សិស្សមានគោលបំណងផ្សព្វផ្សាយសារអំពីការប្តេជ្ញាចិត្តនិងការប្រជាន់យ៉ាងខ្ជាប់ខ្ជួននូវការការពារខ្លួនឯងនៅចំពោះមុខការរីករាលដាលនៃជំងឺឆ្លង

គំនូរ“ ប្រជាជនទាំងអស់នៅទីក្រុង Can Tho ប្តេជ្ញាចិត្តការពារសុខភាពនិងបង្ការប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19” របស់កុមារី Huynh Nguyen Thao Yen បានបញ្ចប់ក្រោយរយៈពេលមួយសប្តាហ៍

សិស្ស Dao Nguyen Kim Xuan ថ្នាក់ទី ៧P1 ដែលមានគំនូរ “ប្តេជ្ញាចិត្តផ្សំឲ្យបានវ៉ាក់សាំងប្រឆាំងនឹងវីរុសកូរ៉ូណា” ដោយបង្ហាញយ៉ាងច្បាស់អំពីបំណងប្រាថ្នារបស់ពិភពលោកនឹងទទួលបាននូវសន្តិភាពនាពេលឆាប់ៗនេះ។

គំនូរមានអត្ថន័យអំពី“ ការលះបង់ដ៏ស្ងៀមស្ងាត់របស់យុទ្ធជនពាក់អាវពណ៌ស” ត្រូវបានគូរដោយសិស្សនៃអនុវិទ្យាល័យ Doan Thi Diem

គំនូរដ៏លេចធ្លោក្នុងការប្រកួតប្រឡងគូរគំនូរដែលមានប្រធានបទ“ ការការពារសុខភាពនិងបង្ការប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19”

គំនូររបស់កុមារាកុមារីនៃអនុវិទ្យាល័យ Doan Thi Diem បានរួមចំណែកក្នុងការលើកទឹកចិត្តដល់មនុស្សទាំងអស់គ្នាឱ្យចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត Covid-19

(បកប្រែដោយ ហេងវុធ្ធី)

(បកប្រែដោយ ហេងវុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ជំរុញការងារបណ្តុះបណ្តាលដើម្បីអភិវឌ្ឍចលនាភាសាអន្តរជាតិ
ភាពទាក់ទាញនៃផ្សារព្រំដែនវៀតណាម-កម្ពុជានៅខេត្ត Gia Lai
មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី