Trending now

ខេត្តព្រះសីហនុបើកទូលាយកន្លែងព្យាបាលសម្រាប់អ្នកជំងឺកូវីដ ១៩

18:04 | 28/03/2021 ឌីណា

យុគសម័យ - ខេត្តព្រះសីហនុនៅថ្ងៃទី ២៧ ខែមីនា ឆ្នាំ២០២១ បានសំរេចចិត្តប្រើប្រាស់សណ្ឋាគារ “សម័យថ្មីអន្តរជាតិ “ក្លាយទៅជាកន្លែងព្យាបាលសម្រាប់អ្នកជំងឺកូវីដ ១៩ ក្នុងខេត្ត។ សណ្ឋាគារនេះមានទីតាំងស្ថិតនៅភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ។

តំបន់ប្រតិបត្តិការសឹករងខេត្តព្រះសីហនុ ជូនពរឆ្នាំថ្មីប្រពៃណីវៀតណាមដល់ស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំនៅក្រុងព្រះសីហនុ តំបន់ប្រតិបត្តិការសឹករងខេត្តព្រះសីហនុ ជូនពរឆ្នាំថ្មីប្រពៃណីវៀតណាមដល់ស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំនៅក្រុងព្រះសីហនុ
ស្អាតខ្លាំង ស្អាតខ្លាំង "ឆ្នេរជំទាវម៉ៅ" ឆ្នេរសមុទ្រកម្ពុជាថ្មី កំពុងលេចរូបរាងយ៉ាងស្រស់ឆើតឆាយទៅខេត្តព្រះសីហនុ
ខេត្តព្រះសីហនុបើកទូលាយកន្លែងព្យាបាលសម្រាប់អ្នកជំងឺកូវីដ ១៩

សណ្ឋាគារ “សម័យថ្មីអន្តរជាតិ “ក្លាយទៅជាកន្លែងព្យាបាលសម្រាប់អ្នកជំងឺកូវីដ ១៩ ក្នុងខេត្ត។ (រូបថត៖ freshnews)

ម្ចាស់សណ្ឋាគារសម័យថ្មី អន្តរជាតិ ត្រូវមានភារកិច្ច៖

* ផ្អាកមិនទទួលភ្ញៀវដទៃឱ្យស្នាក់នៅក្នុងសណ្ឋាគារ។

* ត្រូវសហការជាមួយក្រុមការងាររដ្ឋបាលខេត្ត និងមន្ត្រីនៃមន្ទីរសុខាភិបាលខេត្ត ដើម្បីរៀបចំទីតាំងខាងលើឱ្យមានលក្ខណៈសមស្របជាកន្លែងព្យាបាលអ្នកជំងឺកូវីដ-១៩។

* រៀបចំសម្អាតអនាម័យ បាញ់ថ្នាំសម្លាប់មេរោគនៅទីតាំងសណ្ឋាគារទាំងក្នុង និងជុំវិញបរិវេណសណ្ឋាគារ មុនពេលយកអ្នកជំងឺមកព្យាបាល និងក្រោយពេលបញ្ចប់មុខងារជាកន្លែងព្យាបាលអ្នកជំងឺកូវីដ-១៩។

* ត្រូវណែនាំដល់បុគ្គលិក និងអ្នកពាក់ព័ន្ធក្នុងសណ្ឋាគារដែលចាំបាច់ត្រូវនៅបម្រើការងារបន្ត ដូចជា អ្នកសម្អាតអនាម័យ អ្នកដាំស្លឬសន្តិសុខជាដើម ឱ្យអនុវត្តបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល ដោយត្រូវស្នាក់នៅដាច់ដោយឡែកក្នុងសណ្ឋាគារដែលជាកន្លែងព្យាបាល មិនត្រូវចេញទៅក្រៅដោយគ្មានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ចឡើយ។

*ត្រូវវេចខ្ចប់ទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ដើម្បីក្រុមហ៊ុនប្រមូលសំរាមដឹកជញ្ជូនយកទៅដុតកម្ទេច​ចោល​។

លោកឃាងភារម្យ អ្នកនាំពាក្យសាលាក្រុងព្រះសីហនុបានមានប្រសាសន៍ថា គិតត្រឹមថ្ងៃទី ២៧ ខែមីនាឆ្នាំ ២០២១ ខេត្តព្រះសីហនុមានកន្លែងព្យាបាលជំងឺកូវីដ ចំនួន ៣ រួមមាន៖

- មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ឬមន្ទីរពេទ្យចំការចេក ដែលមានទីតាំងស្ថិតនៅតាមផ្លូវចំការចេក (ផ្លូវលេខ ២០០) ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។

- សណ្ឋាគារ «សាកាណា» ដែលមានទីតាំងស្ថិតនៅផ្លូវ១២២ ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ។

- សណ្ឋាគារ «សម័យថ្មី អន្តរជាតិ» ដែលមានទីតាំងស្ថិតនៅភូមិ

ឌីណា

ទំព័រហ្វេសប៊ុករបស់ស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំខេត្តព្រះសីហនុ

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ Nguyen Thanh Tinh៖ វៀតណាមជានិច្ចកាលយកចិត្តទុកដាក់ និងខិតខំអនុវត្តការប្តេជ្ញាចិត្តអន្តរជាតិស្តីពីសិទ្ធិមនុស្ស
សាកលវិទ្យាល័យឱសថនិងវេជ្ជសាស្រ្តខេត្ត Thai Binh ប្រគល់សញ្ញាបត្របណ្ឌិតវេជ្ជសាស្ដ្រដល់និស្សិតអន្តរជាតិឡាវ និងកម្ពុជា
សាលានាយទាហានកងទ័ពជើងគោកលេខ២ រៀបចំពិធីបិទបញ្ចប់វគ្គបណ្តុះបណ្តាល
លោកស្រី Ha Thi Nga លេខាគណៈកម្មាធិការបក្សខេត្ត Tuyen Quang ត្រូវបានប្រមូលផ្តុំទៅចូលរួមគណៈកម្មាធិការបក្សរណសិរ្សមាតុភូមិវៀតណាម និងអង្គការមហាជនមជ្ឈិម
ដួនស្លឹកប្រពៃណីរបស់ជនជាតិ Ha Nhi នៅខេត្ត Dien Bien