Trending now

ខេត្ត Dien Bien៖ ទទួលស្វាគមន៍និស្សិតឡាវចំនួន ៧៥ នាក់មកនិងសិក្សារៀនសូត្រនៅប្រទេសវៀតណាម

09:54 | 12/10/2020 (បកប្រែដោយឌីណា)

យុគសម័យ -នារសៀលថ្ងៃទី ១០ ខែតុលា ឆ្នាំ២០២០ នៅច្រកទ្វារអន្តរជាតិ Tay Trang (ខេត្ត Dien Bien) មន្ទីរអប់រំនិងបណ្តុះបណ្តាលខេត្តខេត្ត Dien Bien បានទទួលនិស្សិត នានៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវចំនួន ៧៥ នាក់ដែលមកនិងសិក្សារៀនសូត្រ នៅប្រទេសវៀតណាម។

ថ្នាក់ដឹកនាំមន្ទីរអប់រំនិងបណ្តុះបណ្តាលខេត្តបានទទួលនិស្សិតឡាវ នៅច្រកទ្វារអន្តរជាតិ Tay Trang

នៅច្រកទ្វារអន្តរជាតិ Tay Trang (Dien Bien) និស្សិតត្រូវបានត្រួតពិនិត្យសុខភាពដោយកងទ័ពការពារព្រំដែនខេត្ត Dien Bien និងបុគ្គលិកនៅមជ្ឈមណ្ឌលត្រួតពិនិត្យជំងឺខេត្ត រួមមាន ការវាស់សីតុណ្ហភាពរាងកាយ ការធ្វើចក្តាឡីស័កនិងបំពេញព័ត៌មានអំពីស្ថានភាពនៃសុខាភាព។ និស្សិតទាំងអស់ បន្ទាប់ពីពួកគេចូលប្រទេសវៀណាមដែលនឹងអនុវត្តវិធានការដាក់ឲ្យនៅដាច់ដោយឡែកនិងធ្វើតាមបទបញ្ជា ការណែនាំរបស់នាយករដ្ឋមន្រ្តីវៀតណាមស្តីពីការការពារនិងប្រយុទ្ធប្រឆាំងនឹងការរាតត្បាត Covid-19។

នៅពេល​ដែលបញ្ចប់នៃរយៈពេលដាច់ឲ្យនៅដាច់ដោយឡែក និស្សិតឡាវ​ត្រូវបានរៀនភាសាវៀតណាម ក្នុងរយៈពេល ១ ឆ្នាំ ។ បន្ទាប់ពីបញ្ចប់ការរៀនភាសាវៀតណាម ពួកគេត្រូវបានបែងចែកជា ២ ក្រុម។ ក្រុមទីមួយរួមមានកម្មាភិបាលដែលនឹងបន្តសិក្សារៀនសូត្រសាលានយោបាយនៃខេត្ត Dien Bien ហើយក្រុមទីពីរគឺជានិស្សិតដែលនឹងជ្រើសរើសនិងទៅសិក្សារៀនសូត្រ នៅអនុមហាវិទ្យល័យនានាក្នុងខេត្ត។ នេះគឺជាកម្មវិធីសហប្រតិបត្តិការខាងបណ្តុះបណ្តាលប្រកបដោយទៀងទាត់របស់ខេត្ត Dien Bien ជាមួយខេត្តភាគខាងជើងនៃប្រទេសឡាវ./.

(បកប្រែដោយឌីណា)

(ប្រភពព័ត៌មាន: thoidai.com.vn)

(បកប្រែដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ខេត្តហាទិញបានធ្វើការផ្លាស់ប្តូរវិជ្ជមាន និងគួរឱ្យកត់សម្គាល់ជាច្រើនក្នុងការប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ និងខុសច្បាប់ (IUU)
ខេត្តហាទីញបន្តរឹតបន្តឹងការគ្រប់គ្រងការនេសាទខុសច្បាប់ មិនបានរាយការណ៍ និងមិនមានការគ្រប់គ្រង (IUU) ដោយបញ្ចប់នាវានេសាទដែលខ្វះឯកសារត្រឹមត្រូវ (គ្មានលិខិតអន
ដំណើរកម្សាន្តមួយដើម្បីអបអរសាទរបុណ្យចូលឆ្នាំចិន និងប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ IUU នៅតំបន់សមុទ្រភាគនិរតី
លោកបណ្ឌិត Nguyen Minh Chung៖ គណៈកម្មាធិការបក្សនៃរណសិរ្សមាតុភូមិវៀតណាម និងអង្គការមហាជនកណ្តាលនឹងក្លាយជាសសរស្តម្ភរឹងមាំនៃប្រព័ន្ធនយោបាយ
ឧត្តមសេនីយ៍ឯក Bui Quoc Oai ទៅទស្សនា និងត្រួតពិនិត្យនាវាដែលមានភារកិច្ចប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ មិនបានរាយការណ៍ និងមិនបានគ្រប់គ្រង (IUU) នៅតំប