Trending now

ខេត្ត Binh Phuoc ពង្រីកទំនាក់ទំនងជាមួយបណ្តាខេត្តជាប់ព្រំដែននៃប្រទេសកម្ពុជា

23:49 | 07/11/2020

នាថ្ងៃទី ៥ ខែវិច្ឆិកា ថ្នាក់ដឹកនាំខេត្ត Binh Phuoc នៃប្រទេសវៀតណាម បានជួបពិភាក្សាការងារជាមួយតំណាងថ្នាក់ដឹកនាំខេត្តជាប់ព្រំដែនទាំង ៦ នៃព្រះរាជាណាចក្រកម្ពុជា ដែលរួមមាន កំពង់ចាម កំពង់ធំ ក្រចេះ មណ្ឌលគិរី ស្ទឹងត្រែង និងត្បូងឃ្មុំ។ នេះជាសកម្មភាពមួយក្នុងកម្មវិធីផ្លាស់ប្តូរមិត្តភាពរវាងបណ្តាខេត្តក្នុងឆ្នាំ ២០២០។

ទិដ្ឋភាពនៃជំនួបការងារ (រូបថត៖ baobinhphuoc.com.vn)

នៅក្នុងជំនួបនេះ ថ្នាក់ដឹកនាំខេត្ត Binh Phuoc បានជម្រាបជូនថ្នាក់ដឹកនាំបណ្តាខេត្តរបស់កម្ពុជា អំពីលទ្ធផលនៃមហាសន្និបាតលើកទី ១១ នៃគណៈកម្មាធិការបក្សខេត្ត អាណត្តិ ២០២០-២០២៥។ ក្នុងរយៈពេលកន្លងមក ខេត្ត Binh Phuoc និងខេត្តជាប់ព្រំដែនចំនួន ៦ នៃព្រះរាជាណាចក្រកម្ពុជា តែងតែរក្សាទំនាក់ទំនងសាមគ្គីភាព ការគាំទ្រ និងការសម្របសម្រួលយ៉ាងជិតស្និទ្ធក្នុងការបង្ការ និងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត Covid-19 ព្រមទាំងកសាងខ្សែព្រំដែនប្រកបដោយសន្តិភាព សុវត្ថិភាព ស្ថិរភាព និងការអភិវឌ្ឍ។

តំណាងថ្នាក់ដឹកនាំបណ្តាខេត្តរបស់កម្ពុជា បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការមិត្តភាពជាមួយខេត្ត Binh Phuoc និងមានគោលបំណងចង់ឲ្យភាគីទាំងពីរបន្តរក្សា និងអភិវឌ្ឍទំនាក់ទំនងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ក្នុងរយៈពេលខាងមុខ./.



(ប្រភពព័ត៌មាន: kh.qdnd.vn,)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ចៅក្រមតុលាការច្បាប់សមុទ្រអន្តរជាតិ ភីអេចឌី.រងសាស្ត្រាចារ្យ Nguyen Thi Lan Anh៖ 'ខ្ញុំប្តេជ្ញាចិត្តបំពេញភារកិច្ចដ៏ធ្ងន់ធ្ងរប្រកបដោយភាពឯករាជ្យ សហវិទ្យាស
រូបភាពគណៈប្រតិភូសង្គ្រោះវៀតណាមទៅដល់ប្រទេសវេណេស៊ុយអេឡា៖ សារលិខិតពោរពេញដោយមនោសញ្ចេតនាជ្រាលជ្រៅ
យោធភូមិភាគទី ៩ ដាក់ឱ្យអនុវត្តយុទ្ធនាការ ៥០០ ថ្ងៃនិងយប់៖ ដំណើរតបស្នងសងគុណពោរពេញដោយមនោសញ្ចេតនាជ្រាលជ្រៅ
ឯកអគ្គរដ្ឋទូតកាណាដា៖ វៀតណាមមានតួនាទីគន្លឹះនៅក្នុងអាស៊ាន និងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក
មហាសន្និបាតលើកទីមួយ នៃសមាគមមិត្តភាពវៀតណាម - កម្ពុជា ខេត្ត Bac Ninh