Trending now

វៀតណាមនៅចំណាត់ថ្នាក់ទី៤ ក្នុងការប្រឡងព័ត៌មានវិទ្យាអូឡាំពិកអន្តរជាតិ

13:10 | 13/08/2019 (ប្រភព៖ kh.qdnd.vn ហេង វុធ្ធី សរុប)

នាថ្ងៃ១១ ខែសីហា ក្រសួងអប់រំនិងបណ្ដុះបណ្ដាលវៀតណាមទើបប្រកាសព័ត៌មានអំពីលទ្ធផលនៃក្រុមវៀតណាមនៅក្នុងការប្រឡងព័ត៌មានវិទ្យាអូឡាំពិកអន្តរជាតិលើកទី៣១ ឆ្នាំ២០១៩ នៅប្រទេសអាស៊ែបៃហ្សង់

ក្រុមវៀតណាមនៅក្នុងការប្រឡងព័ត៌មានវិទ្យាអូឡាំពិកអន្តរជាតិលើកទី៣១ ឆ្នាំ២០១៩ (រូបថត៖ kh.qdnd.vn)


ការប្រឡងព័ត៌មានវិទ្យាអូឡាំពិកអន្តរជាតិឆ្នាំ២០១៩ បានរៀបចំឡើងនៅទីក្រុង Baku ប្រទេសអាស៊ែបៃហ្សង់ ពីថ្ងៃទី៤ ដល់ថ្ងៃ១១ ខែសីហា ឆ្នាំ២០១៩ ដោយមានការចូលរួមពីប្រទេស និងតំបន់ដែនដីចំនួន៨៧។ បេក្ខជនវៀតណាមទាំង ៤ នាក់សុទ្ធតែទទួលមេដាយទាំងអស់ ក្នុងនោះ មេដាយមាស ២ គ្រឿង មេដាយប្រាក់ ១ គ្រឿង និងមេដាយសំរិទ្ធ ១ គ្រឿង។ ក្រុមវៀតណាមនិងក្រុមកូរ៉េខាងត្បូងចំណាត់ថ្នាក់ទី៤ បន្ទាប់ពីប្រទេសរុស្ស៊ី ចិន និងអាមេរិក៕

(ប្រភព៖ kh.qdnd.vn ហេង វុធ្ធី សរុប)

(ប្រភព៖ kh.qdnd.vn ហេង វុធ្ធី សរុប)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

កសាងជួរកម្មាភិបាលវ័យក្មេងនៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាមប្រកបដោយវីរភាពនិងភាពសកម្ម
ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា
រួមដៃគ្នាសម្រេចក្តីប្រាថ្នារបស់យុវជនសម្រាប់អនាគតដ៏ភ្លឺស្វាង
វៀតណាម - ចិនផ្លាស់ប្តូរបទពិសោធន៍បណ្តុះបណ្តាលនៅក្នុងកងទ័ព
វៀតណាម និងទីម័រឡេស្តជំរុញកិច្ចសហប្រតិបត្តិការ