Trending now

ភាពស្រស់ស្អាតគួរឱ្យទាក់ទាញរបស់ភាគកណ្តាលវៀតណាមដែលបាន​ចុះផ្សាយលើកាសែតបរទេស

07:20 | 28/06/2020 (បកប្រែដោយឌីណា)

យុគសម័យ - លោក Andrew Faul ជាអ្នកថតរូបម្នាក់ដែលកំពុងធ្វើការនៅទីក្រុង Tokyo នៃប្រទេសជប៉ុន។ ក្នុងធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសវៀតណាម លោកបានថតរូបជាច្រើនសន្លឹក អំពីព្រឹត្តិការណ៍គួរឱ្យចាប់អារម្មណ៍ នៅពេលដែលលោកបានមកដល់ភាគកណ្តាលវៀតណាម។ កម្រងរូបថតរបស់លោក Andrew Faulk ត្រូវបានចុះផ្សាយដោយទស្សនាវដ្តី Travel និង Leisureasia (សហរដ្ឋអាមេរិក) ។

ជីវភាពប្រចាំថ្ងៃរបស់ប្រជាជន​រស់នៅភាគកណ្តាលវៀតណាម។ (រូបថត៖ លោក Andrew Faul )

លោក Andrew បាននិយាយថា ប្រទេសវៀតណាមត្រូវបានគេសរសើរថាជាប្រទេសទទួលភាពជោគជ័យមួយ ក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺ Covid-19 នៅអាស៊ី។ បច្ចុប្បន្ននេះឧស្សាហកម្មទេសចរណ៍ក្នុងស្រុកនៅទីនេះកំពុងងើបឡើងជាបណ្តើរ ៗ ហើយត្រៀមខ្លួនទទួលភ្ញៀវអន្តរជាតិ។

ស្ត្រីម្នាក់លក់ទំនិញនៅផ្សារមួយនៅទីក្រុងបុរាណ Hoi An។ (រូបថត៖ លោក Andrew Faul )

នេះបើយោងតាមអ្នកថតរូបនេះភាគកណ្តាលវៀតណាមគឺជាតំបន់ដែលគាត់ចង់វិលត្រឡប់មកម្តងទៀត។

ទូកធ្វើដំណើរលើដងទន្លេ Huong។ (រូបថត៖ លោក Andrew Faul )

“ក្នុងនាមជាអ្នកថតរូប ចំណង់ចំណូលចិត្តរបស់ខ្ញុំស្ថិតនៅក្នុងការសង្កេត។ សម្រស់ធម្មជាតិលេចឡើងគ្រប់ទីកន្លែង ឆ្នេរខ្សាច់ សន្តិភាព ស្ត្រីមានស្នាមជ្រីវជ្រួញនៅលើជ្រុងនៃភ្នែករបស់អ្នកលក់គុយទាវ។ សូម្បីតែពេលព្រឹកព្រលឹមក៏ប្រញាប់ដែរ»។

អ្នកថតរូបរូបនេះបានអះអាងថា ប្រសិនបើគាត់មានពេលវេលាត្រលប់មកទីនេះវិញ គាត់ចង់ចំណាយពេលច្រើននៅ Hoi An ចង់ដើរកាត់វាលស្រែខៀវស្រងាត់ និយាយជាមួយអ្នកស្រុក ស្វែងយល់ពីប្រាសាទអាថ៌កំបាំងនៃតំបន់ពិសិដ្ឋ My Son ...

ស្ត្រីលក់ត្រីនៅផ្សារ Hoi An ។ (រូបថត៖ លោក Andrew Faul)

មុខម្ហូបពិសេសមួយ (គេធ្លាប់ហៅថា Cao Lau) ដែលអ្នកថតរូបណែនាំឱ្យគួរតែពិសារ ពេលមកលេង Hoi An។ (រូបថត៖ លោក Andrew Faul)

នៅមុខប្រាសាទមួយនៅទីក្រុងបុរាណ Hoi An។ (រូបថត៖ លោក Andrew Faul )

ស្ត្រីចំណាស់ម្នាក់អង្គុយនៅលើរានហាល។ (រូបថត៖ លោក Andrew Faul)


(បកប្រែដោយឌីណា)

(បកប្រែដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ដោយយកសុភមង្គលរបស់ប្រជាជនជាគោលដៅ ជាកម្លាំងចលករ និងជារង្វាស់នៃការអភិវឌ្ឍ
រដ្ឋមន្ត្រី Nguyen Manh Hung៖ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នវានុវត្តន៍ នឹងលើកកម្ពស់ឋានៈរបស់វៀតណាមក្នុងយុគសម័យថ្មី
ទីក្រុងហាណូយ ដែលជារដ្ឋធានី ជាមួយនឹងបេសកកម្មត្រួសត្រាយរបស់ខ្លួន បានត្រៀមខ្លួនរួចជាស្រេចដើម្បីសម្រេចចក្ខុវិស័យនៃសមាជបក្សលើកទី ១៤
ខេត្ត An Giang កំពុងប្រមូលផ្តុំធនធានទាំងអស់ ដោយមានបំណងចង់សម្រេចបានកំណើនទ្វេដងនៅក្នុងយុគសម័យថ្មី
ខេត្ត និងក្រុងចំនួនប្រាំពីរនៅភាគខាងត្បូងកំពុងសម្របសម្រួលកិច្ចខិតខំប្រឹងប្រែងដើម្បីទប់ស្កាត់ការនេសាទខុសច្បាប់ដោយទូកឆ្លងកាត់ព្រំដែន និងប្រយុទ្ធប្រឆាំងនឹ